ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ក្រុមហ៊ុន ​៖ ការ​បំពេញការងារ​ពី​ផ្ទះ​ពុំ​មាន​ប្រសិទ្ធភាព​ដូច​ក្នុង​ការិយាល័យ​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​បិទ​ខ្ទប់​តំបន់​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​តម្រូវ​ឱ្យ​បុគ្គលិក​នៅ​តាម​ស្ថាប័ន​ក្រុមហ៊ុន​ជា​ច្រើន ធ្វើ​ការងារ​ពី​ផ្ទះ​ជំនួស​វិញ​ព្រោះតែ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​នៅ​ការិយាល័យ​បាន​ដូច​មុន​ទៀត​។​ការ​បំពេញការងា​ពី​ផ្ទះ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​មួយ​ចំនួន​លើក​ឡើង​ថា​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​បំពេញការងារ​នៅ​ក្នុង​ការិយាល័យ​ឡើយ ។ លោក​គុយ វ៉ា​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​ត្រាស់ ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​បិទ​ខ្ទប់​តំបន់​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​តម្រូវ​ឱ្យ​បុគ្គលិក​នៅ​តាម​ស្ថាប័ន​ក្រុមហ៊ុន​ជា​ច្រើន ធ្វើ​ការងារ​ពី​ផ្ទះ​ជំនួស​វិញ​ព្រោះតែ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​នៅ​ការិយាល័យ​បាន​ដូច​មុន​ទៀត​។​ការ​បំពេញការងា​ពី​ផ្ទះ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​មួយ​ចំនួន​លើក​ឡើង​ថា​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​បំពេញការងារ​នៅ​ក្នុង​ការិយាល័យ​ឡើយ ។

លោក​គុយ វ៉ា​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​ត្រាស់ ក្រុមហ៊ុន Century 21 Cambodia និង​ក្រុមហ៊ុន​មួយ​ចំនួន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​បុគ្គលិក​ការិយាល័យ​ជា​ច្រើន​ត្រូវ​បំពេញការងារ​ពី​ផ្ទះ​ដោយសារ​តែ​មិន​ជួបជុំ​មិន​អាច​ធ្វើ​ដំណើរ ហើយ​ការ​បំពេញការងារ​ពី​ផ្ទះ​ពី​ចំងាយ​នេះ វា​មិន​អាច​មាន​ប្រសិទ្ធភាព​ដូច​ការ​បំពេញ ការងារ​នៅ​ក្នុង​ការិយាល័យ​នោះ​ឡើយ ។

លោក​បន្ត​ថា ម្ចាស់​ក្រុមហ៊ុន​ហ៊ាន​ចំណាយ​ថ្លៃ​ជួល​ការិយាល័យ​មួយ​ខែ​រាប់​ពាន់​ដុល្លារ​និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ដើម្បី​ឱ្យ​បុគ្គលិក​មក​ធ្វើការ​គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ ខណៈ​ការ​បំពេញការងារ​ពី​ចំងាយ​របស់​បុគ្គលិក​ថៅកែ​ក្រុមហ៊ុន​មិន​ត្រូវ​ចំណាយ​នោះ​ទេ ។ លោក​ថា​៖«​ប្រទេស​កំពុង​អភិវឌ្ឍ​មិន​អាច​ឱ្យ​បុគ្គលិក​ធ្វើការ​ពី​ចំងាយ​ឬ​តាម​អន​ឡាញ​ហើយ​មាន​ប្រសិទ្ធភាព​ដូច​ក្នុង​ការិយាល័យ​បាន​នោះ​ទេ ។ តែ​បើសិនជា​ប្រទេស​អភិវឌ្ឍ​និង​រីក​ចម្រើន​ជា​ច្រើន​គេ​អាច​ធ្វើ​បាន​សម្រាប់​ការ​លក់​តាម​អន​ឡាញ ឬ​ចុះ​កុងត្រា​តាម​អន​ឡាញ​ជាដើម​» ។

លោក​បន្ថែម​ថា មិន​ថា​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​ដែល​ការ​បំពេញការងារ​តាម​អន​ឡាញ​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​បំពេញ ការិយាល័យ​ការងារ​ក្នុង​កា​រិ​យា​ល័​ហ ប្រទេស​ជិតខាង​កម្ពុជា​ក៏​មិន​ទាន់​អាច​មាន​សមត្ថភាព​ក្នុង​ការ​បំ​បេ​ញ​ការងារ​ពី​ចម្ងាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ដូច​ក្នុង​ការិយាល័យ​នោះ​ទេ ។ លោក​ថា​៖«​ទោះបីជា​កម្ពុជា​យើង​មាន​បច្ចេកវិទ្យា​រីក​ចម្រើន​យ៉ាងណា​ក្ដី តែ​យើង​មិន​ទាន់​ដល់​កម្រិត​ដែល​អាច​ធ្វើការ​ដោយ​មិន​មាន​ការិយាល័យ​នោះ​ដែរ »

លោក​ឌឹ​ត ច​ណ្ណា​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ក្នុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ និង​មានការ​បិទ​ខ្ទប់ ដែល​តម្រូវ​ឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​មក​នោះ ការ​ជួល​ការិយាល័យ​ថ្មី​ៗ​មិន​មាន​មាន​តម្រូវការ​នោះ​ទេ តែ​សកម្មភាព​នៃ​ការ​ជួល​ការិយាល័យ​ថ្មី​ៗ​នឹង​មាន​តម្រូវការ​ឡើង​វិញ​ក្រោយ​ពេល​វិបត្តិ​កូ​វី​ដ​១៩​បាន​បញ្ចប់ ពីព្រោះ​ថា​កម្ពុជា​នៅ​តែ​ត្រូវការ ការិយាល័យ​សម្រាប់​បុគ្គលិក​បំពេញការងារ​ដដែល ។

លោក​បន្ត​ថា ការ​ធ្វើការ​នៅ​ការិយាល័យ វា​នឹង​ជួយ​ឱ្យ​គុណភាព​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយសារ​តែ​បុគ្គលិក​មាន​បញ្ហា​ត្រង់​ចំណុច​ណាមួយ​ពួក​គេ​អាច​ដោះស្រាយ​បាន​ភ្លាម​នៅ​ក្នុង​ការិយាល័យ ហើយ​ធ្វើ​ឱ្យ​បុគ្គលិក​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ថែម​ទៀត​ផង​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ដំណាក់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ឈាន​ដល់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​កាត់​បន្ថយ​ការងារ​បុគ្គលិក​កម្មករ​ឱ្យ​នៅ​តិច​បំផុត ដោយ​តម្រូវ​ឱ្យធ្វើ​ការ​ឆ្លាស់​វេន ឬ​តម្រូវ​ឱ្យ​កម្មករ បុគ្គលិក​បំពេញ​ត្រឹម​២​ភាគរយ​ប៉ុណ្ណោះ​ប្រចាំការ​នៅ​កន្លែង​ការងារ​និង​ក្រៅពី​នោះ​អាច​ធ្វើការ​តាម​អន​ឡាញ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ