ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាចា​ចុង​ក្រោយ​របស់​ព្រះ​បរម​សាស្តា

2 ឆ្នាំ មុន

បណ្តាំចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធដល់ភិក្ខុទាំងឡាយថា សង្ខារធម៌​ទាំងឡាយ​មិន​ទៀង​មែនពិត មាន​កិរិយា​កើតឡើង​ហើយ​រលត់​ទៅ​វិញ​ជា​ធម្មតា លុះតែ​រលត់​នូវ​សង្ខារ​ទាំងឡាយ​នោះ​ហើយ​ទើបបាន​នូវ​សេចក្តីសុខ​គ្រប់យ៉ាង ។ យោង​តាម​ព្រះពុទ្ធ​ដីកា​នៅ​ក្នុង​បិដក​លេខ​១៦ គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ណ្ហើយចុះ ឥឡូវនេះ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ឱ្យ​បានដឹង…

បណ្តាំចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធដល់ភិក្ខុទាំងឡាយថា សង្ខារធម៌​ទាំងឡាយ​មិន​ទៀង​មែនពិត មាន​កិរិយា​កើតឡើង​ហើយ​រលត់​ទៅ​វិញ​ជា​ធម្មតា លុះតែ​រលត់​នូវ​សង្ខារ​ទាំងឡាយ​នោះ​ហើយ​ទើបបាន​នូវ​សេចក្តីសុខ​គ្រប់យ៉ាង ។

យោង​តាម​ព្រះពុទ្ធ​ដីកា​នៅ​ក្នុង​បិដក​លេខ​១៦ គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ណ្ហើយចុះ ឥឡូវនេះ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ឱ្យ​បានដឹង សង្ខារ​ទាំងឡាយ មាន​សេចក្តី​សាបសូន្យ​ជា​ធម្មតា មិន​មាន​អ្នកមួយ​មាន​អំណាច​អាច​ហាមឃាត់​នូវ​សង្ខារ​មិន​ឱ្យ​វិនាស​ចាក​លោក​នេះ​បាន​ឡើយ ។

ហេតុនេះ​ចូរ​អ្នក​ទាំងឡាយ​ញាំ​ង​កិច្ច​ទាំងពួង​ឱ្យ​សម្រេច​ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ នេះ​ជា​បច្ឆិម​វាចា គឺ​វាចា​ចុង​ក្រោយ​របស់​ព្រះ​បរម​សាស្តា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ