ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ផ្ទះ ​មក​រា មុំ អ្នកលក់ឡេ ដែល​ក្រុម​ចោរ​គាស់​ផ្ទះ​យក​​ប្រមាណ​៥០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០២១ បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ចោរ​គាស់​ផ្ទះ​មក មុំ មក​រា…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០២១ បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ចោរ​គាស់​ផ្ទះ​មក មុំ មក​រា ដែល​ជា​តំណាង​ចែកចាយ​ធំ​ក្រុមហ៊ុន DW សាខា​បឹង​សាឡា​ង លក់ដុំ និង​រាយ ឡេ​មុខ និង​ឡេ​ខ្លួន ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ និង​កូរ៉េ ។

ការ​ចុះ​ស្រាវជ្រាវ ជុំវិញ​ករណី​នេះ ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​ឈ្មោះ ហេង មក​រា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ដែល​គេ​ស្គាល់​ថា មក​រា មុំ ដែល​ជា​តំណាង​ចែកចាយ​ធំ​ក្រុមហ៊ុន DW សាខា​បឹង​សាឡា​ង បាន​ឡាយ​បង្ហោះ​វី​ដេ​អូ​ពី​មន្ទីរពេទ្យ​កូ​វី​ដ យំទួញសោក រៀបចំ​ថា ផ្ទះ​របស់​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរ​គាស់​ទូរ​ដែក​យក​ប្រាក់​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ ខណៈ​ពេល​ដែល​គាត់​បាន​ចាក់សោ​ផ្ទះ​ទៅ​ព្យាបាល​នៅ​ម​ជ្ឍ​ម​ណ្ឌ​ម៉ូ​ឌែ​ន​២​ក្នុង​សង្កាត់​ចក្រ​អង្រែ ។ ផ្ទះ​ដែល​អះអាង​ថា ចោរ​គាស់​នោះ​ផ្ទះ​លេខ​៣៥B ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​បាន​ចោរ​គាស់​មាន​សមាជិក​ចំនួន​៧​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ទាំងអស់ ដោយ​ចាក់សោរ​ផ្ទះ​ទុក​ចោល ។

ទាក់ទិន​ករណី​នេះ គេ​ពុំ​ដឹង​ថា ក្រុម​ចោរ​គាស់​ផ្ទះ​មាន​គ្នា​ប៉ុន្មាន​នាក់​ហើយ ធ្វើ​សកម្មភាព​តាំងពី​ពេល​ណា​នោះ​ទេ ។ តាម​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា ហេតុការណ៍​ចោរ​គាស់​ផ្ទះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ហាត់ប្រាណ​បាន​ធ្វើ​ឆ្លងកាត់​ក៏​បាន​ប្រទះ​ឃើញ ផ្ទះ​នោះ​ចំហរទ្វារ តែ​ពុំ​មាន​ន​ណា​ម្នាក់​ចាប់អារម្មណ៍ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​មុខ​ផ្ទះ បើកទ្វារ​ចូល​ទៅ​ក្នុង​មួយសន្ទុះ​ក្រោយមក​មាន​ម៉ូតូ​កង់​៣ មួយ​គ្រឿង​បាន​មក​ដឹក​ទំនិញ​សង្ស័យ​ថា មក​ដឹក​ទូរ​ដែក​ចេញ តែ​ពុំ​មាន​ន​ណា​ចាប់អារម្មណ៍ ដោយ​អ្នក​ជិតខាង​ស្មាន​តែ​ម្ចាស់​អោយ​គេ​មក​ដឹក​ទំនិញ​ដូច​សព្វដង ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឡាយ​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​សង្គម​អោយ​ដឹង​ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​ចោរ​ចូល​គាស់​យក​ទូរ​ដែក​ទង្ង​ន់​១០០ គីឡូក្រាម​ទៅ​បាត់​ដោយ​យក​ប្រាក់ គ្រឿងអលង្ការ​ពេជ្រ កូនជ្រូក សរុប​អស់​ជាង​៥០​ម៉ឺន​ដុល្លារ និង​ប្លង់​ផ្ទះ​៣​កន្លែង ប្លង់​ដី​៥​កន្លែង​យក​ទៅ​ទាំងអស់ ។

តាម​ការ​ឡាយ​នោះ​ស្ត្រី​រង​គ្រោះ ក៏​បាន​ទ​ទួ​ច​ស្នើរ​សុំ​ដល់​សមត្ថកិច្ច មេត្តា​ជួយ​ស្រាវ​ជ្រាយ​រក​ជនសង្ស័យ ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ។ បន្ទាប់​ពី​ភ្ញាក់ផ្អើល​នៅ​យប់ ថ្ងៃ​ទី​១១ ខែឧសភា ក្រុម​គ្រួសារ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដេកចាំ​នៅ​មុខ​ផ្ទះ ដើម្បី​រង់ចាំ​នគរបាល​ចុះ​ទៅ​ស្រាវជ្រាវ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា នគរបាល​ក៏​បាន​ហៅ​មន្ត្រី​សាលា​ខណ្ឌទួលគោក ចុះ​ទៅ​បាញ់ថ្នាំ ហើយ​បាន​ចូល​ទៅ​ត្រួតពិនិត្យ ផ្ទះ​កើតហេតុ ដើម្បី​ធ្វើការ​ស្រាយ​ជ្រាវ រក​ក្រ​យ៉ៅ​ដៃ​ជនសង្ស័យ​។ អ្វី​ដែល​ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍ ដុំ​ផ្ទុក​រូបភាព​កាមេរ៉ា​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ដោះ​យក​ទៅ​បាត់ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ក៏​នៅ​តែ​បន្ត​ព្យាយាម ដើម្បី​ស្រាវ​ជ្រា​រក​ជនសង្ស័យ​មក​កាត់ទោស​តាម​ច្បាប់ ។ គួរ​បញ្ជាក់​ថា​ផ្ទះ ដែល​ត្រូវ​ចោរ​គាស់​នោះ មាន​ម្ចាស់​ឈ្មោះ ហេង មក​រា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ដែល​គេ​ស្គាល់​ថា មក​រា មុំ ដែល​ជា​តំណាង​ចែកចាយ​ធំ​ក្រុមហ៊ុន DW សាខា​បឹង​សាឡា​ង លក់ដុំ និង​រាយ ឡេ​លាបមុខ​ខ្លួន ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ និង​កូរ៉េ និង​មានការ​ឡាយ​លក់​តាម​អន​ឡាញ​យ៉ាង​ល្បីឈ្មោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ