អ៊ីស្រាអែលប្រកាសអាសន្ន ខណៈអំពើហិ.ង្សារវាងក្រុមប្រយុទ្ធប៉ាឡេស្ទីនរាលដាលកាន់តែខ្លាំង
អ៊ីស្រាអែល ៖ ប្រទេសអ៊ីស្រាអែលបានប្រកាសភាពអាសន្នក្នុងទីក្រុង Lod បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកំលាំងអ៊ីស្រាអែល
អ៊ីស្រាអែល ៖ ប្រទេសអ៊ីស្រាអែលបានប្រកាសភាពអាសន្នក្នុងទីក្រុង Lod បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកំលាំងអ៊ីស្រាអែល
អ៊ីស្រាអែល ៖ ប្រទេសអ៊ីស្រាអែលបានប្រកាសភាពអាសន្នក្នុងទីក្រុង Lod បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកំលាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន BBC។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ចូលជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល។ ខណៈដែលអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងទៅលើតំបន់ហ្គាហ្សា។ យ៉ាងហោចណាស់មនុស្ស៤០នាក់ ក្នុងនោះមានប្រជាជនប៉ាឡេស្ទីន៣៥នាក់ ក្នុងចំណោមនោះមានកុមារ១០នាក់ និងប្រជាជនអ៊ីស្រាអែល៥នាក់ ត្រូវបានស.ម្លា.ប់ក្នុងអំពើហិង្សានេះ។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងតម្រង់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា។ ដើម្បីឆ្លើយតបនឹងការវា.យប្រហារដោយគ្រាប់រ៉ុក្កែតលើក្រុងហ្ស៊េរូសាឡឹម និងតំបន់ផ្សេងទៀត។
កងទ័ពអ៊ីស្រាអែលបាននិយាយថា រ៉ុក្កែតជាង១ពាន់គ្រាប់ ត្រូវបានបាញ់ឆ្ពោះមកកាន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ចាប់តាំងពីល្ងាចថ្ងៃទី១០ ខែឧសភា។
ដោយឡែកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បាននិយាយថា ពួកគេបានវាយប្រហារទីក្រុង Tel Aviv របស់អ៊ីស្រាអែល។ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញអគារប៉ម១ នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី១១ ខែឧសភា។ ហើយអគារប៉មទី២ បានដួលរលំនៅតំបន់ហ្គាហ្សាដដែល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀត។
អ្នកស្រុកត្រូវបានគេព្រមានឱ្យជម្លៀសខ្លួនចេញពីអគារ al-Jawhara ដែលមានកម្ពស់១២ជាន់។ ទោះយ៉ាងណាមន្ត្រីសុខាភិបាលបាននិយាយថា នៅតែមានជនស៊ីវិលស្លា.ប់ជាបន្តបន្ទាប់។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានអះអាងថា មីស៊ីលជាង ២០០គ្រាប់ត្រូវពួកគេបាញ់នៅឯទីក្រុង Tel Aviv និង Beersheba បន្ទាប់ពីការវា.យប្រហារប៉មទាំង២រួច។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាបានកើតឡើង បន្ទាប់ពីមានភាពតានតឹងជាច្រើនសប្តាហ៍កន្លងមក។ ដែលត្រូវបានបង្កឡើងដោយការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលីសអ៊ីស្រាអែល និងក្រុមបាតុករប៉ាឡេស្ទីន នៅព្រះវិហារមួយក្នុងទីក្រុងហ្ស៊េរូសាឡឹម ដែលជាទីសក្ការៈសម្រាប់ប្រជាជនម៉ូស្លីម និងជនជាតិជ្វីហ្វ។
សហគមន៍អន្តរជាតិ បានជំរុញឱ្យភាគីទាំងពីរបញ្ចប់ការប៉ះទង្គិចគ្នា។ ខណៈដែលប្រេសិតសន្តិភាពមជ្ឈឹមបូព៌ារបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា សកម្មភាពនេះ កំពុងឆ្ពោះទៅរកសង្គ្រាមទ្រង់ទ្រាយធំ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ