ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិនៃកម្ពុជា ជំរុញការទូទាត់លុយតាមបច្ចេកវិទ្យាអេឡិចត្រូនិក ទំាងក្នុងប្រទេស និងក្រៅប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រព័ន្ធទូទាត់ប្រាក់ថ្មីបែបបច្ចេកវិទ្យា ត្រូវធនាគារជាតិនៃកម្ពុជា បាននិងកំពុងអភិវឌ្ឍដើម្បីឆ្លើបតបតម្រូវការសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។ នៅក្នុងនោះធានាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរប្រព័ន្ធផាត់ទាត់ជាតិ និងសេវាទូទាត់រហ័សដើម្បីសម្រួលការទូទាត់អន្តរធនាគារ…

រាជធានីភ្នំពេញ ៖ ប្រព័ន្ធទូទាត់ប្រាក់ថ្មីបែបបច្ចេកវិទ្យា ត្រូវធនាគារជាតិនៃកម្ពុជា បាននិងកំពុងអភិវឌ្ឍដើម្បីឆ្លើបតបតម្រូវការសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។ នៅក្នុងនោះធានាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរប្រព័ន្ធផាត់ទាត់ជាតិ និងសេវាទូទាត់រហ័សដើម្បីសម្រួលការទូទាត់អន្តរធនាគារ ។ ប្រព័ន្ធខេមបូឌានស៊ែស្វីច និងប្រព័ន្ធរីធែលផេ ត្រូវបានដាក់ឲ្យដំណើរការបឋម និងគ្រោងដាក់ឲ្យដំណើរជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ។

ស្ថាប័នហិរញ្ញវត្ថុជាតិនេះឲ្យដឹងបន្តថា ប្រព័ន្ធទូទាត់ដុលភ្លាមៗដែលជាប្រព័ន្ធទូទាត់តម្លៃធំក៍កំពុងត្រូវបានអភិវឌ្ឍដើម្បីចូលរួមកាត់បន្ថយហានិភ័យប្រតិបត្តិការទូទាត់តម្លៃធំដែលឆ្លើយតបនឹងការរីកចម្រើនបន្តិចម្តងៗនៃទីផ្សារហិរញ្ញវត្ថុ ។ «ស្របពេលជាមួយគ្នានេះ ធនាគារជាតិក៍បាននិងកំពុងអនុវត្តនូវគម្រោងបាគង សម្រាប់ប្រតិបត្តិការអន្តរធានគារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗនៃទម្រង់រូបិយប័ណ្ណ ដែលគម្រោងនេះកំពុងត្រូវបានសិក្សាដោយធនាគារកណ្តាលជាច្រើនក្នុងតំបន់ និងលើពិភពលោក ។ ប្រព័ន្ធនេះបានដាក់ឲ្យដំណើរការសាកល្បងកាលពីខែកក្កដាឆ្នាំ ២០១៩ នឹងគ្រោងដាក់ឲ្យដំណើរការផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ» ។ 

«ប្រព័ន្ធទូទាត់បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការគំាទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់សម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ក្នុងសកម្មភាពទិញលក់ និងសេវា និងការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុ ជំនួសឲ្យការប្រើប្រាស់សាច់ប្រាក់ដែលចំណាយកម្រៃប្រតិបត្តិលាតខ្ពស់ ។ ប្រព័ន្ធទូទាត់បានផ្តល់នូវធម្យោបាយងាយស្រួល សុវត្ថិភាព រហ័ស និងមានកម្រៃសមរម្យ» ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ។

បើតាមធនាគារកណ្កាលកម្ពុជា ការភ្ជាប់សេវាទូទាត់តាមរយៈ QR កូដរវាងប្រទេសកម្ពុជា និងប្រទេសថៃត្រូវបានដាក់ឲ្យដំណើការកាលពីខែកុម្ភៈឆ្នាំ ២០២០ ហើយថ្មីៗនេះខេអេចឃ្យូអរកូដ (KHQR Code) ដែលជាស្តង់ដារ QR កូដ សម្រាប់ប្រទេសកម្ពុជាក៍ត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងកំណើននៃការទូទាត់តាមរយៈ QR កូដ ។ 

ធនាគារជាតិនៃកម្ពុជា ថា ការដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ និងការរីកចម្រើននៃវិស័យទូទាត់ក្នុងទីផ្សារជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ការរៀបចំនូវក្របខណ្ឌបទប្បញ្ញត្តិសមស្របដើម្បីគ្រប់គ្រង និងជំរុញការអភិវឌ្ឍក្នុងវិស័យនេះជាកត្តាចាំបាច់ដើម្បីធានាថាប្រព័ន្ធទូទាត់បានរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ និងគំាទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ។ កន្លងធានាគារជាតិនៃកម្ពុជា បានរៀបចំ និងដាក់ឲ្យប្រើប្រាស់ប្រកាសមួយចំនួន និងកំពុងបន្តរៀបចំប្រកាសបន្ថែមទៀតពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់ សេវាទូទាត់ ឧបករណ៍ទូទាត់ ព្រមទាំងជំរុញនវានុវត្ត និងការប្រកួតប្រជែងនៃសេវា និងឧបករណ៍ទូទាត់ថ្មីៗក្នុងទីផ្សារលើកកម្ពស់ការប្រើប្រាស់ស្តង់ដារ និងលទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នា(Interoperability) ។ កត្តាទំាងនេះនឹងរួមចំណែករក្សាជំនឿទុកចត្តរបស់សាធារណជនលើប្រព័ន្ធទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការសម្រាប់ការផ្ទេរប្រាក់ក្នុងប្រទេស និងឆ្លងប្រទេសព្រមទំាងគំាទ្រដល់គោលនយោបាយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ធនាគារជាតិអះអាងថា ខ្លួនត្រូវបន្តសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បន្តបន្ទាប់ទៀតលើការទូទាត់ថវិកាតាមបែបបច្ចេកវិទ្យានេះ ។ ការកត់សម្គាល់នៅក្នុងពេលជំងឺកូវីដ ១៩ កំពុងរាតត្បាតនេះ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឲ្យពលរដ្ឋទូទាត់ថវិកា ហិរញ្ញវត្ថតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យបានច្រើនជាងការចាយវាយក្រដាសប្រាក់ផ្ទាល់ ដែលមានហានិភ័យនៅក្នុងការចម្លងមេរោគកូវីដ ១៩ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ