ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​បវេសនកាល និង​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​នៅ​សាលា​ខេត្តស្វាយរៀង

8 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ កាល​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា ​​២០១៥ កន្លងមក លោក​ ហុង ឡុ​ង ប្រធាន​​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​​​​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​បើក​បវេសនកា​ល​​នៅ​សាលា​អនុ​វិទ្យាល័យ និង​បឋម​សិក្សា​​​ស្វាយ​តឿ ខេត្តស្វាយរៀង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​​​សមាជិក សមាជិកា សហភាព ​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​

ខេត្ត​ស្វាយ​រៀង ៖ កាល​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា ​​២០១៥ កន្លងមក លោក​ ហុង ឡុ​ង ប្រធាន​​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​​​​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​បើក​បវេសនកា​ល​​នៅ​សាលា​អនុ​វិទ្យាល័យ និង​បឋម​សិក្សា​​​ស្វាយ​តឿ ខេត្តស្វាយរៀង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​​​សមាជិក សមាជិកា សហភាព ​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្វាយ​រៀង, លោក លោកស្រី មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ស្វាយ​រៀង ក្រុមប្រឹក្សា​សង្កាត់​ស្វាយ​តឿ និង​តំណាង​ក្រុមហ៊ុន​អ៊ីនធើរណេត ឌី​ជី សរុប​ចំនួន​៣៤០​នាក់​ ។

ក្នុង​កម្មវិធី​នោះ ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​មាន​​ចំនួន២៤១​នាក់ ក្នុង​ម្នាក់​ទទួល​បាន​សៀវភៅ​១០​ក្បាល, ប៊ិច​២​ដើម, ខ្មៅ​ដៃ១​ដើម, បន្ទាត់​១​ដើម និង​ថវិកា៥.០០០​រៀល ​។ រីឯ​លោកគ្រូ អ្នកគ្រូ ចំនួន​២០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៣០.០០០​រៀល និង​អាណា​ព្យាបាល​សិ​ស្សា​នុ​សិ​ស្ស​១៩​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា​១០.០០០​រៀល​ ។

ក្នុង​ចំណោម​សិស្សានុសិស្ស​​សរុប​ទាំងអស់ ឌី​ជីក៏​បាន​រួមចំណែក​ជួយ​ដល់​​ចំនួន​២០​នាក់​ ស្មើនឹង​២០​កញ្ចប់​ផង​ដែរ​ ។ ក្នុងឱ​កាស​នោះ លោក​​បាន​លើក​ឡើង​ផង​ដែរ​​ថា វិស័យ​អប់រំ ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​យុវជន​គ្រប់​រូប​ ក៏​មាន​សិទ្ធិ​ទទួល​បានការ​អប់រំ​ស្មើ​ៗ​គ្នា​​ដែរ ​។ លោក​ក៏​បាន​សំណូមពរ​ឱ្យ​​មាតា​បិ​តា​សិស្ស​ទាំងអស់ ​ត្រូវ​នាំ​កូន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ឱ្យ​​បាន​គ្រប់​ៗ​គ្នា ។