ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៥​នាក់​ទៀត គឺជា​អ្នក​មក​ពី​ភ្នំពេញ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១១ ឧសភា​នេះ មាន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​មក​ពី​ភ្នំពេញ​ចំនួន​១៨៨៣​នាក់ នៅ​ទូ​ទាំង​ខេត្ត ហើយ​ក្នុង​ចំណោម​នោះ​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ ចំនួន​១៥​នាក់ ។…

ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១១ ឧសភា​នេះ មាន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​មក​ពី​ភ្នំពេញ​ចំនួន​១៨៨៣​នាក់ នៅ​ទូ​ទាំង​ខេត្ត ហើយ​ក្នុង​ចំណោម​នោះ​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ ចំនួន​១៥​នាក់ ។

ប្រភព​ព័ត៌មាន​ដដែល​នេះ បានអោយ​ដឹង​ទៀត​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ចូល​មក​ក្នុង​ខេត្តព្រៃវែង បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មក​តាម​រថយន្ត​តូច​ចំនួន​១០៤​គ្រឿង មក​តាម​ម៉ូតូ​ផ្ទាល់ខ្លួន​ចំនួន​៨២៦​គ្រឿង និង​មក​តាម​ផាស់​អាប់​ចំនួន​១៣​គ្រឿង ដោយ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​១១ ផ្លូវជាតិ​លេខ​៨​អា និង​ផ្លូវជាតិ​លេខ​៧ ។ ចំណែក​ស្រុក​ក្រុង ដែល​មាន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ចូលរួម​មាន ក្រុង​ព្រៃវែង​ចំនួន​៤២​នាក់ ស្រី​២៦​នាក់ បាភ្នំ​៨០​នាក់ ស្រី​៣២​នាក់ កំពង់ត្របែក​៨២​នាក់ ស្រី​៤៦​នាក់ ព្រះស្តេច​១៨៦​នាក់​ស្រី​៩៣​នាក់ ពាម​ជរ​១៤៧​នាក់ ស្រី​៧១​នាក់ ពាមរ​ក៏​១៣១​នាក់ ស្រី​៦៤​នាក់ កំចាយមារ​៧៦​នាក់ ស្រី​៣៩​នាក់ កញ្ជ្រៀច​១៧៤​នាក់ ស្រី​៩១​នាក់ ស្វាយ​អ​ន្ទ​រ​២៣០​នាក់ ស្រី​១១៥​នាក់ ស៊ី​ធរ​កណ្តាល​១៥៥​នាក់ ស្រី​៨៩​នាក់ ពោធិ​រៀង​១២៣​នាក់ ស្រី​៦១​នាក់ ពារាំង​១៧៦​នាក់ ស្រី​៨៧​នាក់ និង​មេ​សាង​២៨០​នាក់ ស្រី​១៤៤​នាក់ ។

នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩​ចំនួន​១៥​នាក់ គឺ​នៅ​ស្រុក​កញ្ជ្រៀច​ចំនួន​៦​នាក់ បាភ្នំ​២​នាក់ ពាម​រក៍​២​នាក់ ក្រុង​ព្រៃវែង​២​នាក់ ស្វាយ​អ​ន្ទ​រ​២​នាក់ និង​កំពង់ត្របែក​១​នាក់ បច្ចុប្បន្ន​ពួក​គាត់​ត្រូវ​បាន​ប្រមូល​ដាក់​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​តាម​ស្រុក​នីមួយ​ៗ​រួច​ហើយ ដោយឡែក​មន្ត្រី​ជំនាញ​ក៏​កំពុង​ស្រាវជ្រាវ រក​អ្នក​ជាប់​ពាក់ព័ន្ធ ដើម្បី​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១១ ឧសភា​នេះ ខេត្តព្រៃវែង មាន​អ្នកជំងឺ​កូ​វី​ដ​១៩ សរុប ១៥១​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​៧៨​នាក់ បញ្ជូន​ទៅ​ភ្នំពេញ​៣​នាក់ ស្លាប់​៣​នាក់ លាប់​ឡើង​វិញ​២​នាក់ និង​កំពុង​ព្យាបាល​៦៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ