ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​ប្រកបដោយ​មោហ​:​តើ​ដូច​ម្ដេច?

2 ឆ្នាំ មុន

មោហៈ​បាន​ដល់​អវិជ្ជា​គឺ​មិនដឹង​ក្នុង​ទុក្ខ មិនដឹង​ក្នុង​ហេតុ​នាំ​ឲ្យ​កើតទុក្ខ មិនដឹង​ក្នុង​ទី​រំលត់ទុក្ខ មិនដឹង​ក្នុង​បដិ​បទា​ជា​ដំណើរ​ទៅ​កាន់​ទី​រលត់ទុក្ខ​គឺ​ព្រះ​និព្វាន នេះ​ចាត់​ចូល​ជា​មោហៈ​គឺ​ការ​មិន​ចេះ​មិនដឹង​នូវ​អ្វី​ជា​ហេ​ត និង​អ្វី​ជា​ផល ។ មោហៈ​គឺ​អវិជ្ជា​លោក​ពន្យល់​បន្ថែម​ទៀត​ថា បាន​ដល់​សេចក្ដី​ល្ងង់ ការ​មិនដឹង​ខ្លួន…

មោហៈ​បាន​ដល់​អវិជ្ជា​គឺ​មិនដឹង​ក្នុង​ទុក្ខ មិនដឹង​ក្នុង​ហេតុ​នាំ​ឲ្យ​កើតទុក្ខ មិនដឹង​ក្នុង​ទី​រំលត់ទុក្ខ មិនដឹង​ក្នុង​បដិ​បទា​ជា​ដំណើរ​ទៅ​កាន់​ទី​រលត់ទុក្ខ​គឺ​ព្រះ​និព្វាន នេះ​ចាត់​ចូល​ជា​មោហៈ​គឺ​ការ​មិន​ចេះ​មិនដឹង​នូវ​អ្វី​ជា​ហេ​ត និង​អ្វី​ជា​ផល ។

មោហៈ​គឺ​អវិជ្ជា​លោក​ពន្យល់​បន្ថែម​ទៀត​ថា បាន​ដល់​សេចក្ដី​ល្ងង់ ការ​មិនដឹង​ខ្លួន ការ​វង្វេង ការ​វង្វេង​ជ្រប់ ការ​ភ្លេចភ្លាំង ជំនន់ គឺ​អវិជ្ជា ការ​ស្កាត់​ដំណើរ​គឺ​អវិជ្ជា ភាព​ងងឹត​ស្លប់​គឺ​អវិជ្ជា អកុសលមូល​ណា ដែល​មាន​សភាព​បែប​នេះ អកុសលមូល​នោះ​ហៅ​ថា​មោហ​: ។

ចិត្ត​ដែល​លាយឡំ​ទៅ​ដោយ​មោហៈ​ជា​ចិត្ត​ងងឹត​ពុំ​យល់​ការ​ខុស​ត្រូវ​បណ្តាល​ឱ្យ​ហ៊ាន​ប្រព្រឹត្ត​អំពើអាក្រក់​ឥត​ញញើត​អ្វី​ឡើយ ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ