ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ប្រកាស​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ពេល​ព្យួរ​ការងារ​ជាង​៥​ពាន់​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​ជា​ជីវៈ​បាន​ប្រកាស​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មវិស័យ​កាត់ដេរ​ និង​ទេស​ចរណ៍​ពេល​ព្យួរការងារ​។ យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ​ នៅ​ថ្ងៃ​ទី​១២ ​ឧសភា ​ឆ្នាំ​២០២១ ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​ជា​ជីវៈ​បាន​ប្រកាស​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មវិស័យ​កាត់ដេរ​ និង​ទេស​ចរណ៍​ពេល​ព្យួរការងារ​។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ​ នៅ​ថ្ងៃ​ទី​១២ ​ឧសភា ​ឆ្នាំ​២០២១ ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល (​លើក​ទី​៦០)។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្នើ​ដល់​បងប្អូន​កម្មករនិយោជិត​ចំនួន ៥ ២៦២​នាក់ រោងចក្រ សហគ្រាស​ទាំង​២៩ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ (​ដូច​មាន​ភ្ជាប់​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ ) ដែល​ទទួល​បានការ​អនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​ជុំ​ទី​៣ ​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ជ្រាប​ថា ធនាគារ​ឯកទេស​វី​ង នឹង​ផ្ញើ​សារ​អំពី​ការ​បើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​ស័ព្ទ ដែល​បងប្អូន​បាន​ផ្តល់​មក​ឱ្យ​ក្រសួង​តាម​រយៈ រដ្ឋបាល​រោងចក្រ សហគ្រាស​នា​ពេល​កន្លង​មក​ ។

ប្រាក់​ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ផ្ដល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ ក្នុង​នោះ​ចំនួន​ ៖ ៦០ ៧៥០​រៀល (១៥​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល៧​ថ្ងៃ ដល់១០​ថ្ងៃ ។ ១២១ ៥០០​រៀល (៣០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១​ថ្ងៃ ដល់ ២០​ថ្ងៃ​។​១៦២ ០០០​រៀល (៤០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ថ្ងៃ ដល់ ១​ខែ​ ។

ក្រសួង​សូម​រំ​ឮ​កថា ធនាគារ​ឯកទេស​វី​ង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខកខាន មិន​បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​ ។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​ស័ព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅ​កាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ ។ សូម​បញ្ជាក់​ថា បងប្អូន​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វឹង​ឡើយ ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​ ។

ក្នុង​ករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស​ទាំង​២៩ នេះ មិន​បាន​ទទួល​សារ ទូរ​ស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់​ខ្លួន ទៅរដ្ឋបាល​រោងចក្រ សហគ្រាស​របស់​ខ្លួន ​។ ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​បងប្អូន​កម្មករ​រោងចក្រ សហគ្រាស​ដទៃ​ផ្សេងទៀត​អំពី​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ