ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ប្រេ​ស៊ី​ល​ម្នាក់​ស្លា​.​ប់ ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​មួយប្រភេទ​

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ រដ្ឋាភិបាល​សហព័ន្ធ​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា បាន​សម្រេច​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន

ប្រេ​ស៊ី​ល ៖ រដ្ឋាភិបាល​សហព័ន្ធ​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា បាន​សម្រេច​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ បន្ទាប់​ពី​អ្នក​ម្តាយ​ម្នាក់ បាន​ស្លា​.​ប់​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ក្នុង​ឧប្បត្តិហេតុ​មួយ​ដែល​គេ​មើលឃើញ​ថា អាច​ទាក់ទង​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ​។

អ្នកសម្របសម្រួល​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល លោក Franciele Francinato បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​ផ្អាក​នេះ ត្រូវ​បាន​អនុម័ត​ជា​វិធាន​ការណ៍​បង្ការ​ទុក​មុន​។ បន្ទាប់​ពី​និយតករ​សុខាភិបាល Anvisa បាន​ចេញ​ការ​ព្រមាន​អំពី​ការ​ចាក់​វ៉ាក់សាំង​នេះ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។ ស្រប​ពេល​ដែល​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ​ផង​ដែរ​។

ការ​ព្យួរ​នេះ អនុវត្ត​ចំពោះតែ​ការ​ចាក់​វ៉ាក់សាំង AstraZeneca តែ​ប៉ុណ្ណោះ ។ វា​មិន​ត្រូវ​អនុវត្ត​សម្រាប់​វ៉ាក់សាំង​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន Sinovac និង Pfizer ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​ឡើយ​។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Alexandre Chieppe បាន​បញ្ជាក់​ថា ស្ត្រី​មាន​ផ្ទៃពោះ ២៣​ស​ប្តា​ហ៍​មាន​អាយុ ៣៥​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ទីក្រុង Rio de Janeiro បាន​ស្លា​.​ប់​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បន្ទាប់​ពី​ទទួល​បានការ​ចាក់​វ៉ាក់សាំង AstraZeneca ។

សូម​រំលឹក​ថា ក្រុមហ៊ុន AstraZeneca ធ្លាប់​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​បំបៅ​ដោះ​កូន ត្រូវ​បាន​ដក​ចេញពី​ការ​សាកល្បង​ព្យាបាល​ដោយ​វ៉ាក់សាំង​កូ​វី​ដ​១៩ ។ សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា ការ​សិក្សា​លើ​សត្វ​មិន​បាន​បង្កើត​ភស្តុ​តាង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល នៃ​គ្រោះថ្នាក់​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ ឬ​កា​រវិ​វត្ត​របស់​ទារក​ឡើយ​។

វ៉ាក់សាំង AstraZeneca ត្រូវ​បាន​ផលិត និង​ចែកចាយ​នៅ​ប្រេ​ស៊ី​លតា​មរយៈ​ភាព​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​សុខភាព​សាធារណៈ Fiocruz ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា នេះ ករណី​ឆ្លង​កូ​វី​ដ​១៩ ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​សរុប​មាន​ចំនួន​ជាង ១៥,២​លាន​នាក់​។ ខណៈ​ដែល​ស្លា​.​ប់​សរុប​មាន​ចំនួន ៤២៥,៧១១​នាក់​។ ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​សរុប​មាន​ជាង ១៣,៨​លាន​នាក់​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ