ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រសួងការពារជាតិ​អំពាវនាវ​ឲ្យ​កងទ័ព និង​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទោះបី​វ៉ាក់សាំង​មក​បន្តបន្ទាប់​ក្តី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​បន្ត​ទៀត ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា​បាន​បន្ត​អំពាវនាវ​ដល់​កំលាំង​កងទ័ព និង​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​១៩ ទោះបីជា​វ៉ាក់សាំង​មក​បន្តបន្ទាប់​ក្តី ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ថ្មី​បន្ត​ទៀត ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា​បាន​បន្ត​អំពាវនាវ​ដល់​កំលាំង​កងទ័ព និង​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​១៩ ទោះបីជា​វ៉ាក់សាំង​មក​បន្តបន្ទាប់​ក្តី ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ប្រមុខ​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អំពាវនាវ​សូម​បងប្អូន​កងទ័ព​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ «៣​ការពារ ៣​កុំ​» ទោះបីជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ បាន​មក​ដល់​ជា​បន្តបន្ទាប់ ហើយ​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​យើង​ដំណើរការ​បាន​យ៉ាង​ល្អ​ទៅ​តាម​ផែនការ​ក៏​ដោយ ។

សូមជ្រាប​ថា ការ​អំពាវនាវ​របស់​ប្រមុខ​ក្រសួងការពារជាតិ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​ដោយ​ប្រើប្រាស់​កំលាំង​កងទ័ព​ធ្វើការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​អស់ ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ឈាន​ដល់​លុប​បំបាត់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។

រាជរាជ​រដ្ឋាភិបាល​បាន​ប្រើ​កំលាំង​កងទ័ព​រាប់​ពាន់​នាក់​របស់​ក្រសួងការពារជាតិ​ក្នុង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០២១ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ៥០​ម៉ឺន​ដូ​សបាន​មក​ដល់​កម្ពុជា គឺជា​វ៉ាក់សាំង​លើក​ទី​៣ ហើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ខណៈ​ជើង​ទី​១ មាន​ចំនួន​១.៥​លាន​ដូ​សបាន​ដឹក​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែមីនា និង​ជើង​ទី​២ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស​ដឹក​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែមេសា ។

វ៉ាក់សាំង​កូ​វី​ដ​១៩ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ការ​វាយប្រហារ​ដោយ​ជំងឺ​កូ​វី​ដ​១៩ ។

រាជរដ្ឋាភិបាល កម្ពុជា​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន ។

វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​កំពុង​ទទួល​បាន ហើយ​កំពុង​ដំណើរការ​ជូ ន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន ។ សូមរ​ឮ​កថា កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង​៤​លាន​ដូ​ស រួច​មក​ហើយ រួម​មាន ៖ ស៊ី​ណូ​ហ្វា​ម (Sinopharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​១.៧​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ទិញ​ពី​ចិន​២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ( AstraZeneca ) ៣២៤,០០០​ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក​(WHO)​។

កម្ពុជា​នឹង​ស្វះ​ស្វែងរក​វ៉ាក់សាំង កូ​វី​ដ​១៩​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង​១០​លាន​នាក់ ដើម្បី​បង្កើត​ភាព​សាំ និង​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ