ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​​មានរឿង​អ្វី? បុរស​ម្នាក់អង្គុយ​ជាង​កន្លះ​ម៉ោង រួច​ដើរ​ចូល​​វាយ​សន្តិសុខ​កា​រ៉ា​ស​សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ក្នុង​កា​រ៉ា​ស់កា​រ៉ា​ស​សាំង​តាម​ផ្លូវជាតិ​លេខ​៥ ក្បែរ​ស្ពាន​ជ្រោយចង្វារ ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា រួច​ដើរមក​រករឿង និង​វាយ បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ខាងឆ្វេង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ក្នុង​កា​រ៉ា​ស់កា​រ៉ា​ស​សាំង​តាម​ផ្លូវជាតិ​លេខ​៥ ក្បែរ​ស្ពាន​ជ្រោយចង្វារ ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា រួច​ដើរមក​រករឿង និង​វាយ បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ខាងឆ្វេង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​កា​រ៉ា​ស​សាំង​តេ​លា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ៊ុំ​ប្រុស​ម្នាក់​ឈ្មោះ មន វិត អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​សន្តិសុខ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​រូប​គាត់​ជា​សន្តិសុខ​យាម​នៅ​ក្នុង​កា​រ៉ា​ស​សាំង ហើយ​បាន​រៀបចំ​នឹង​បិទ​កា​រ៉ា​ស​សាំង​សំរាក​ទៅ​ហើយ ក៏​ស្រាប់តែ​ឃើញ​ជន​បង្ក​ម្នាក់ ពាក់អាវ​.​ស​ដៃខ្លី ខោ​ជើង​ខ្លី​ពណ៌​ខ្មៅ មិនដឹង​ថា តើ​ដើរ​មកពីណា​នោះ​ទេ? បាន​មក​អង្គុយ​នៅ​មុខកា​រ៉ា​ស​សាំង​ជាង​កន្លះ​ម៉ោង​ក្នុង​ស្ថានភាព​ស្រវឹងស្រា រួច​ក៏​ដើរ​ចូល​មក​យក​ទូរស័ព្ទ​ដៃ​វាយ​ចំ​ក្បាល​ចំនួន​២​គ្រឿង បណ្តាល​ឱ្យ​រូប​គាត់​រង​របួស​បែក​ចិញ្ចើម​អស់​ម្ខាង​ផ្នែក​ខាងឆ្វេង និង​ហើម​មុខ​មួយ​ជំ​ហៀ​ង ថែម​ទាំង​ហូរ​ឈាម​ទៀត​ផង ។

អ៊ុំ​ប្រុស​ខាងលើ​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ អ្នកធ្វើការ​នៅ​ក្នុង​កា​រ៉ា​ស​សាំង​ក៏​បាន​រត់​ចូល​ទៅ​ជួយ​ឃាត់ និង​មានការ​ប្រវាយប្រតប់​គ្នា រហូត​ដល់​របួស​ទាំង​សងខាង​តែ​ម្តង សំណាងល្អ​ហើយ​ដែល​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ឃាត់​ភាគី​ទាំង​សងខាង ដើម្បី​សួរនាំ ។

ដោយឡែក​បុរស​បង្កហេតុ​ខាងលើ​នេះ គឺ​សមត្ថកិច្ច​សួរនាំ​ទៅ​មិន​បាន​ឆ្លើយ និង​ប្រាប់​រឿងហេតុ​ទៅ​ដល់​សមត្ថកិច្ច​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​បង្ក ព្រម​ទទួលខុសត្រូវ​ជួយ​ចេញថ្លៃ​ថ្នាំពេទ្យ ដើម្បី​បញ្ចប់រឿង​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ