ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​បុក​ខឿន​សួនច្បារ​ច្រមុះជ្រូក​ចោម​ចៅ​ក្រឡាប់​របួសធ្ងន់​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​៣​នាក់​ផឹកស៊ី​ស្រវឹង​បើករថយន្ត​ចេញពី​ភ្នំពេញ​ទៅ​ក្រុង​កំពង់សោម​វង្វេងផ្លូវ​ទៅ​​បុក​ខឿន​សួនច្បារ​ច្រមុះជ្រូក​ក្បាលថ្នល់​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​៥​ត្រឡប់​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់

រាជ​ធានីភ្នំពេញ ៖ បុរស​៣​នាក់​ផឹកស៊ី​ស្រវឹង​បើករថយន្ត​ចេញពី​ភ្នំពេញ​ទៅ​ក្រុង​កំពង់សោម​វង្វេងផ្លូវ​ទៅ​​បុក​ខឿន​សួនច្បារ​ច្រមុះជ្រូក​ក្បាលថ្នល់​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​៥​ត្រឡប់​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់​និង​២​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល ។ ​​គ្រោះថ្នាក់​នេះ​បានកើតឡើង​កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ​តុលា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ​។

តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​៣​នាក់​ជិះ​រថយន្ត​ម៉ាក BMW ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V6786 ក្នុង​ស្ថានភាព​ស្រវឹង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុងព្រះសីហនុ លុះ​មក​ដល់​ច្រមុះ​ជ្រូ​ក​ចោម​ចៅជា​កន្លែង​ផ្លូវ​ងងឹត ​​​អ្នកបើកបរ​ស្រវឹង​ផង​នោះ​វង្វេងផ្លូវ​មិនដឹង​បត់​ទៅ​ខាង​ណា​ ហើយ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ពេក​ក៏រេ​ចង្កូត​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​រង្វង់​មូល​ចោម​ចៅបែក​អស់​ជា​ច្រើន​កង់ បណ្តាល​ឱ្យ​រថយន្ត​បង្ក​ក្រឡាប់​ផ្កាប់​ផ្ញា​រ​៥​ត្រឡប់​​​មក​ធម្មតា​វិញ​ធ្វើ​ឲ្យ​រថយន្ត​បែក​កញ្ចក់​ខ្ចាយ​ពេញ​ផ្លូវ ​និង​ខូចខាត​ស្ទើរ​ទាំងស្រុង​ហើយ​អ្នកបើកបរ​រថយន្ត​រង​របួស​បែក​មុខ​បែក​មាត់​រង​បួស​ធ្ងន់ ចំណែក​២​នាក់​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕