ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្តមើលថែទារក កំឡុងពេលមានការរីករាលដាលកូវីដ

2 ឆ្នាំ មុន

នៅពេលដែលកូវីដ១៩ បន្តរីករាលដាល ប្រជាជនកំពុងតែសិក្សាបន្ថែមអំពីវីរុសនេះនិងវិធីការពារខ្លួនពីវា។ កុមារដែលមានអាយុតិចជាងមួយឆ្នាំ​ ហាក់ដូចជាមានហានិភ័យខ្ពស់ក្នុងការឆ្លងជម្ងឺនេះ បើប្រៀបធៀបនឹងកុមារអាយុច្រើនជាងនេះ។ នេះដោយសារតែប្រព័ន្ធភាពស៊ាំខ្សោយរបស់ពួកគេ និង កត្តាផ្លូវដង្ហើមតូចជាងក្មេងអាយុច្រើន ដែលធ្វើឱ្យពួកគេងាយនឹងមានបញ្ហាជាមួយនឹងការឆ្លងវីរុសបង្កជាជម្ងឺផ្លូវដង្ហើម។…

នៅពេលដែលកូវីដ១៩ បន្តរីករាលដាល ប្រជាជនកំពុងតែសិក្សាបន្ថែមអំពីវីរុសនេះនិងវិធីការពារខ្លួនពីវា។ កុមារដែលមានអាយុតិចជាងមួយឆ្នាំ​ ហាក់ដូចជាមានហានិភ័យខ្ពស់ក្នុងការឆ្លងជម្ងឺនេះ បើប្រៀបធៀបនឹងកុមារអាយុច្រើនជាងនេះ។ នេះដោយសារតែប្រព័ន្ធភាពស៊ាំខ្សោយរបស់ពួកគេ និង កត្តាផ្លូវដង្ហើមតូចជាងក្មេងអាយុច្រើន ដែលធ្វើឱ្យពួកគេងាយនឹងមានបញ្ហាជាមួយនឹងការឆ្លងវីរុសបង្កជាជម្ងឺផ្លូវដង្ហើម។

ដូច្នេះអ្នកមើលថែទារក រួមទាំងបុគ្គលិកពេទ្យនៅក្នុងមន្ទីរពេទ្យ និងសមាជិកគ្រួសារពេលទារកមកដល់ផ្ទះ ត្រូវតែអនុវត្តតាមវិធានការណ៍ប្រុងប្រយ័ត្នជាមុន។ ការតាមដានជាញឹកញាប់ជាមួយគ្រូពេទ្យកុមារ ក៏ត្រូវបានណែនាំផងដែរ រៀងរាល់ ១៤ថ្ងៃម្តង ដើម្បីតាមដានទារកចំពោះការឆ្លងដែលអាចកើតមាន។ ខាងក្រោមនេះ គឺជាអ្វីដែលក្រុមគ្រួសាររបស់ទារកគួរធ្វើ ដើម្បីការពារកូនពីការឆ្លងជម្ងឺក្នុងស្ថានភាពកូវីដបែបនេះ បើតាមការចុះផ្សាយរបស់គេហទំព័រ Doctor NDTV៖

១. ការការពារជាអាទិភាព៖ ឪពុកម្តាយជាច្រើនអាចមានអារម្មណ៍រំភើបក្នុងការណែនាំទារកទើបនឹងកើត ទៅមិត្តភក្តិនិងសាច់ញាតិរបស់ពួកគេ ប៉ុន្តែការឃ្លាតឆ្ងាយពីសង្គមគឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ដើម្បីការពារកូនរបស់អ្នកឱ្យមានសុវត្ថិភាពពីវីរុស។

២. ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខាន់ណាស់៖ ការបំបៅកូនដោយទឹកដោះម្តាយគឺចាំបាច់សម្រាប់ទារកទើបនឹងកើត ព្រោះវាជួយបង្កើតភាពស៊ាំនិងភាពធន់របស់ពួកគេប្រឆាំងនឹងការឆ្លង។ ទារកដែលបំបៅកូនដោយទឹកដោះ ទំនងជាមិនងាយឆ្លងជម្ងឺទេ។ ប្រសិនបើម្តាយមានជម្ងឹកូវីដ គាត់នៅតែអាចឱ្យកូនបៅ ហើយត្រូវពាក់ម៉ាសជាប់ពេលនៅបំបៅកូន។

៣. ពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅពេលចាំបាច់៖ ប្រសិនបើអ្នកចង់ជួបគ្រូពេទ្យសម្រាប់ទារកទើបនឹងកើត សូមពិគ្រោះជាមួយគាត់តាមរយៈការណាត់តាមទូរស័ព្ទជាមុនសិន មុនពេលទៅអង្គុយចាំជាមួយនឹងទារកនៅមន្ទីរពេទ្យ។

៤. អនុវត្តតាមអនាម័យល្អជាប់ជានិច្ច៖ នៅពេលក្អកឬកណ្តាស់ ការគ្របមាត់និងច្រមុះគឺជាកត្តាចាំបាច់។ ដូចគ្នានេះផងដែរត្រូវប្រាកដថា អ្នកណាម្នាក់ដែលចូលក្នុងផ្ទះរបស់អ្នកត្រូវមានអនាម័យខ្លួនឯងមុនពេលចូលមកលេងទារក និងពាក់ម៉ាស់ជាប់ជានិច្ច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ