ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បញ្ជូន​ទៅ​​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង​ក្រចេះ ១២​នាក់​ដែល​ប៉ះ​ពាល់​ជាមួយ​នឹង​អ្នក​វិជ្ជមានកូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ លោក ឈឿ​ន រិ​ទ្ធ ចៅសង្កាត់​អូ​ប្ញស្សីក្រុង​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី១០ ​ឧសភា ឆ្នាំ២០២១…

ខេត្ត​ក្រចេះ ​៖ លោក ឈឿ​ន រិ​ទ្ធ ចៅសង្កាត់​អូ​ប្ញស្សីក្រុង​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី១០ ​ឧសភា ឆ្នាំ២០២១ អាជ្ញាធរនិងមន្ត្រី​សុខាភិបាល បាន​បញ្ជូន​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ចំនួន​១២​នាក់ ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-19 ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ។

លោក​ចៅសង្កាត់​បាន​បន្ត​ទៀត​ថា ​ អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ទាំង​១២នាក់​ (ស្រី​១០​នាក់) ​ខាងលើ​នេះ ​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ក្នុង​នោះ​ ប៉ះពាល់​ផ្ទាល់​ចំនួន​០៥​នាក់ បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​បឹង​ហ្គា​ឡូ និង​ចំនួន​០៧​នាក់​ផ្សេង​ទៀត​ ប៉ះពាល់​ដោយ​ប្រយោល​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះរៀង​ៗ​ខ្លួន​។

គួរ​បញ្ជាក់​ថា​​ ក្រុមការងារ​បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១២ នាក់​ស្រី ១០ នាក់ ជាមួយ​បុគ្គល​ឈ្មោះ អាន សន ភេទ​ស្រី អាយុ ៧៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ មាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ ២០២១ បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ