ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​ដែល​បុគ្គល​គួរ​កំណត់​ដឹង​តើ​ដូ​ម្ដេច ?

2 ឆ្នាំ មុន

បិដក​លេខ​៣៤ តថាគត​បាន​សម្ដែង​នូវ​ធម៌​ទាំងឡាយ​ដែល​បុគ្គល​គួរ​កំណត់​ដឹងផង នូវ​ប្រាជ្ញា​ជា​គ្រឿង​កំណត់​ដឹង​ផ​ង នូវ​បុគ្គល​ជា​អ្នក​កំណត់​ដឹងផង អ្នក​ចូរ​ស្ដាប់​នូវ​សេចក្តី​នោះ​ហើយ​ធ្វើ​ទុក​ក្នុង​ចិត្ត​ឲ្យ​ល្អ​ចុះ ធម៌​ដែល​បុគ្គល​គួរ​កំណ​ត់​ដឹង​តើ​ដូ​ម្ដេច ? រូប​ជា​ធម៌​ដែល​បុគ្គល​គួរ​កំណត់​ដឹង​ដូច​ជា វេទនា សញ្ញា…

បិដក​លេខ​៣៤ តថាគត​បាន​សម្ដែង​នូវ​ធម៌​ទាំងឡាយ​ដែល​បុគ្គល​គួរ​កំណត់​ដឹងផង នូវ​ប្រាជ្ញា​ជា​គ្រឿង​កំណត់​ដឹង​ផ​ង នូវ​បុគ្គល​ជា​អ្នក​កំណត់​ដឹងផង អ្នក​ចូរ​ស្ដាប់​នូវ​សេចក្តី​នោះ​ហើយ​ធ្វើ​ទុក​ក្នុង​ចិត្ត​ឲ្យ​ល្អ​ចុះ ធម៌​ដែល​បុគ្គល​គួរ​កំណ​ត់​ដឹង​តើ​ដូ​ម្ដេច ?

រូប​ជា​ធម៌​ដែល​បុគ្គល​គួរ​កំណត់​ដឹង​ដូច​ជា វេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​ធម៌​ដែល​បុគ្គល​គួរ​កំណត់​ដឹង ។ ខន្ធ​៥​នេះឯង​ហៅ​ថា​ធម៌​គួរ​កំណត់​ដឹង ។

ចុះ​ប្រាជ្ញា​ជា​គ្រឿង​កំណត់​ដឹង​តើ​ដូច​ម្ដេច ? គឺ​ការ​អស់​ទៅ​នៃ​រាគ​: ការ​អស់​ទៅ​នៃ​ទោស​: ការ​អស់​ទៅ​នៃ​មោហ​: ការ​កំណត់​ដឹង​នូវ​ការ​អស់​ទៅ​នៃ​អកុសលមូល​ណាមួយ លោក​ហៅ​ថា​ប្រាជ្ញា​ជា​គ្រឿង​កំណត់​ដឹង ។

ចុះ​បុគ្គល​ជា​អ្នក​កំណត់​ដឹង​តើ​ដូច​ម្ដេច ? បុគ្គល​កំណត់​ដឹង​គឺ​ព្រះអរហន្ត​ដ៏​មាន​អាយុ​ទើប​ឈ្មោះ​ថា​បុគ្គល​ជា​អ្នក​កំណត់​ដឹង​ដោយ​ពិត សាមញ្ញ​ជន​មិន​អាច​ដឹង​ច្បាស់​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ