ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាលដាល​កាន់តែ​ខ្លាំង​! ហ្វី​លី​ពី​នរក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ឥណ្ឌា ជា​លើក​ដំបូង

2 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ ក្រសួងសុខាភិបាល​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ទី​១១ ខែឧសភា នេះ បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ឥណ្ឌា​

ហ្វី​លី​ពី​ន ៖ ក្រសួងសុខាភិបាល​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ទី​១១ ខែឧសភា នេះ បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ឥណ្ឌា​ចំនួន​២​ករណី​ជា​លើក​ដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters​។

អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO ទើបតែ​បាន​ចាត់​ថ្នាក់​វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី​វ៉ា​រ្យ៉​ង់​ឥណ្ឌា ដែល​ត្រូវ​បាន​គេ​ស្គាល់​លេខ​កូដ​វេជ្ជសាស្ត្រ​ថា B.1.617 គឺជា​ការ​ព្រួយបារម្ភ​សម្រាប់​ពិភពលោក​។ ជាមួយនឹង​ការ​សិក្សា​បឋម​មួយ​ចំនួន ដែល​បង្ហាញ​ថា​វា​រាលដាល​កាន់តែ​ងាយស្រួល និង​សាហាវ​បំផុត​។

លោក Alethea De Guzman ប្រធាន​ការិយាល័យ​ជំងឺ​រាតត្បាត​របស់​ក្រសួងសុខាភិបាល​ហ្វី​លី​ពី​ន បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ករណី​នេះ​ត្រូវ​បាន​រក​ឃើញ​បញ្ជាក់​លើ​ជនជាតិ​ហ្វី​លី​ពី​ន​២​នាក់ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​អា​រ៉ាប់​រួម និង​អូ​ម៉​ង់​។

លោក De Guzman បាន​មាន​ប្រសាសន៍​ថា «​យើង​ចាំបាច់​ត្រូវ​តែ​តាមដាន​ជា​និច្ច នូវ​អ្វី​ដែល​មាន​បំរែបំរួល​ផ្សេង​ទៀត ដែល​យើង​អាច​រក​ឃើញ​ក្នុង​មូលដ្ឋាន​។ ក៏​ដូច​ជា​តាមដាន​ការ​រីក​រាលដាល​នៃ​វ៉ា​រ្យ៉​ង់ ដែល​យើង​បាន​រក​ឃើញ​រួច​ហើយ​នេះ​»​។

ក្នុង​គោលបំណង​ដើម្បី​រារាំង​ការ​នៃ​ចូល​ប្រភេទ​វ៉ា​រ្យ៉​ង់​ថ្មី​នេះ ហ្វី​លី​ពី​ន​បាន​ហាមឃាត់​ជា​បណ្តោះអាសន្ន​ដល់​អ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​, ប៉ា​គី​ស្ថាន​, ស្រី​លង្កា​, នេ​ប៉ា​ល់ និង​បង់​ក្លា​ដែ​ស​។

ជាមួយនឹង​ការ​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន ១,១​លាន​នាក់ និង​អ្នក​ស្លា​.​ប់​សរុប​ចំនួន ១៨,៥៦២​នាក់​។ ប្រទេស​ហ្វី​លី​ពី​ន​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ទី ២ នៅ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

សូម​ជម្រាប​ជូន​ថា វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី​វ៉ា​រ្យ៉​ង់​ឥណ្ឌា​នេះ ក៏​កំពុង​តែ​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​ប្រទេស​វៀតណាម​។ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ កំពុង​តែ​បង្ហាញ​ក្តី​កង្វល់​ជុំវិញ​ការ​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ