ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័ម​ណាស់​! ស.ព​អ្នកស្លា.ប់​​ដោយ​កូ​វី​ដ​ជា​ច្រើននៅ​ឥណ្ឌា​ អណ្តែត​ទើរ​លើ​ច្រាំង​ទន្លេគង្គា​

2 ឆ្នាំ មុន

ឥណ្ឌា ៖ ក្រុម​មន្ត្រី​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា សាកស.ព​មនុស្ស​យ៉ាងតិច​៤០​នាក់​បានរ​សាត់អណ្តែត​មក​ទើរ​លើ​ច្រាំង​ទន្លេ​

ឥណ្ឌា ៖ ក្រុម​មន្ត្រី​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា សាកស.ព​មនុស្ស​យ៉ាងតិច​៤០​នាក់​បានរ​សាត់អណ្តែត​មក​ទើរ​លើ​ច្រាំង​ទន្លេ​គង្គា (Ganges) នៅ​ភាគ​ខាងជើង​ប្រទេស​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន BBC​។

ការ​រក​ឃើញ​នេះ គឺ​នៅ​ជិត​ព្រំដែន​រវាង​រដ្ឋ Bihar និង​រដ្ឋ Uttar Pradesh ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា កន្លង​ទៅ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​សាកស.ព​ទាំងនោះ​រសាត់​មក​ទីណា​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បង្ហាញ​ថា សាកស.ព​ទាំងអស់​អាច​ជា​ជន​រង​គ្រោះ​ដោយ​កូ​វី​ដ​១៩​។

ដោយឡែក​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​អះអាង​ថា មាន​សាកស.ព​ប្រមាណ​១០០​នាក់​ហើយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​។ ហើយ​ស្ថានភាព​បាន​បង្ហាញ​ថា សាកស.ព​ទាំងអស់ ប្រហែលជា​លិច​ក្នុង​ទន្លេ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។

មន្ត្រី​ប្រចាំ​តំបន់​ម្នាក់​មានឈ្មោះ Ashok Kumar បាន​ប្រាប់ BBC ថា ជាបឋម​យើង​សន្និដ្ឋាន​ថា សាកស.ព​ទាំងអស់​អាច​អណ្តែត​ចេញពី​រដ្ឋ Uttar Pradesh​។ ហើយ​បច្ចុប្បន្ន សាកស.ព​ទាំងអស់​នឹង​ត្រូវ​យក​ទៅ​បញ្ចុះ ឬ​ក៏​បូជា​។

បើ​យោង​តាម​សារព័ត៌មាន NDTV របស់​ឥណ្ឌា​បាន​រាយការណ៍​ថា សាកស.ព​មាន​ឆេះ​ខ្លោច​នៅ​ផ្នែក​ខ្លះ​។ ដែល​ប្រហែលជា​ត្រូវ​បាន​បញ្ចប់​ពិធី​បូជាស.ព​ជន​រង​គ្រោះ​ដោយ​កូ​វី​ដ​នៅ​តាម​ដង​ទន្លេ​គង្គា​ក្នុង​រដ្ឋ Uttar Pradesh​។

អ្នកស្រុក និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ក៏​បាន​ប្រាប់ BBC ថា កង្វះខាត​ឈើ​សម្រាប់​បូជា និង​ការ​កើនឡើង​ថ្លៃដើម​ពិធី​បុណ្យស.ព បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មួយ​ចំនួន គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទម្លាក់​សាកស.ព​មនុស្ស​ជាទី​ស្រឡាញ់ ដែល​ស្លា.ប់​ដោយ​កូ​វី​ដ​ចូល​ទៅ​ក្នុង​ទន្លេ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ