ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​អាជីវកម្ម​ដំបូង​ៗពិតជា​មិន​ងាយស្រួល​នោះ​ទេ​ ! អុីចឹងមកឈ្វេងយល់​វិធីសាស្ត្រ​ទាំងនេះ !

2 ឆ្នាំ មុន

តើ​អ្នក​កំពុង​ស្វែងរក​ចំណេះដឹង​ផ្សេង​ៗ អំពី​ការ​ធ្វើ​អាជីវកម្ម​ដំបូង​មែន​ទេ ? ឥឡូវនេះមកឈ្វេងយល់ពី​កន្លែង​ដែល​ត្រូវ​ចាប់ផ្តើម និង​វិធីសាស្ត្រ​ខ្លះ​ៗ ដើម្បី​ជួយ​អ្នក​ឱ្យ​ទទួល​បាន​ជោគជ័យ ​។ ដំបូង​អ្នក​ត្រូវ​សួរ​ខ្លួនឯង​សិនថា ​អ្នក​ចង់​ធ្វើ​អាជីវកម្ម​នោះ​ឱ្យ​ប្រាកដ ​ឬទេ…

តើ​អ្នក​កំពុង​ស្វែងរក​ចំណេះដឹង​ផ្សេង​ៗ អំពី​ការ​ធ្វើ​អាជីវកម្ម​ដំបូង​មែន​ទេ ? ឥឡូវនេះមកឈ្វេងយល់ពី​កន្លែង​ដែល​ត្រូវ​ចាប់ផ្តើម និង​វិធីសាស្ត្រ​ខ្លះ​ៗ ដើម្បី​ជួយ​អ្នក​ឱ្យ​ទទួល​បាន​ជោគជ័យ ​។ ដំបូង​អ្នក​ត្រូវ​សួរ​ខ្លួនឯង​សិនថា ​អ្នក​ចង់​ធ្វើ​អាជីវកម្ម​នោះ​ឱ្យ​ប្រាកដ ​ឬទេ ? តើ​អ្នក​ត្រូវ​ត្រៀមខ្លួន​បែប​ណា​ដើម្បី​ប្តេជ្ញា​នឹង​ធ្វើ​វា ? អ្នក​បាន​រៀបចំ​វា​បាន​យ៉ាង​ហ្មត់ចត់​ ឬទេមុន​ពេល​ចាប់ផ្តើម​អាជីវកម្ម ? អ្នក​ក៏​គួ​ដឹង​ដែរ​ថា អាជីវកម្ម​អាច​ទទួល​បាន​ជោគជ័យ និង​បរាជ័យ​ដូច​គ្នា ដូចនេះ​តើ​អ្នក​បាន​ត្រៀម​អ្វីខ្លះ​សម្រាប់​ពេល​មាន​បញ្ហា ?

យោង​តាម​ការ​ស្ទង់​មតិ បានឱ្យ​ដឹង​ថា ដើម្បី​ដំណើរការ​អាជីវកម្ម​ជោគជ័យ អ្នក​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ផ្លាស់​ប្តូរ បច្ចុប្បន្ន​និង​ថ្ងៃ​អា​គត ​។ ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​ស៊ីជម្រៅលើ​វិស័យ​របស់​អ្នក និង​ប្រជាសាស្ត្រ​របស់​អតិថិជន​ដែល​មាន​សក្តានុពល​របស់​អ្នក គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រៀបចំ​ផែន ការអាជីវកម្ម​ ។ មុន​ពេល​អ្នក​ចាប់ផ្តើម​លក់​ផលិតផល ឬ​សេវាកម្ម​អ្វីមួយ​ដែល​ជា​របស់​អ្នក​ផ្ទាល់ អ្នក​ត្រូវ​បង្កើត​យីហោ​ខ្លួនឯង ការ​ជ្រើសរើស​ដៃគូ និង​ជ្រើសរើស​មនុស្ស ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច​នៅ​ពេល​អ្នក​បើកទ្វារ​អាជីវកម្ម​ដំបូង​ ។ គួ​បញ្ជាក់​ផង​ដែរ​ថា អត្ថបទ​នេះ​ គឺ​សម្រាប់​សហគ្រិនដែល​ចង់​រៀន​ជំហាន​ជា​មូលដ្ឋាននៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ ឬ​ដំបូង ​៖

ទី​ ១) ចម្រាញ់​គំនិត​របស់​អ្នក​ ៖ អ្នក​ត្រូវ​ដឹង​អាជីវកម្ម​មិនមែន​នឹកឃើញ​ធ្វើ​នោះ​ទេ ​។ អ្នក​ត្រូវ​រៀន​ពី​ទីផ្សារ ហើយ​ទីផ្សារ​បែប​ណា​ដែល​អ្នក​ត្រូវ​ទៅ ​។ អ្នក​ត្រូវ​ចាប់ផ្តើម​សួរ​ខ្លួនឯង​ជា​មុន​សិនថា ​ហេតុ​អ្វី​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ ម? សំណួរ​នេះ​ពិតជា​សំខាន់ និង​អាច​ឱ្យ​អ្នកដឹង​ថា អ្នក​ចង់​ធ្វើ​អាជីវកម្ម​ក៏​ព្រោះ​អ្នក​ចូល​ចិត្ត ឬ​ក៏​ធ្វើ​ដោយ​មើលឃើញ​ផ្លូវ​ក្នុង​ទីផ្សារ ​។ ប្រសិនជា​អ្នក​ធ្វើ​អាជីវកម្ម ក្រោម​ហេតុផល​តម្រូវ​ទៅ​ក្នុង​ទីផ្សារ នោះ​វា​ទាមទា​ឱ្យ​អ្នកមាន​ជំនាញ​ធំធេង​ជាង អាជីវកម្ម​ដែល​អ្នក​ធ្វើ​ដោយ​ការ​ចូល​ចិត្ត​ផ្ទាល់ខ្លួន ​។ (​ពាក្យ​ងាយ​ស្តាប់ គិត​មុន​គូ​) អ្នក​ត្រូវ​គិត​ទៅ​លើ អាជីវកម្ម​ផ្តាច់មុខ (​មាន​ន័យ​ថា បង្កើត​ប្រ៊េ​ន​ខ្លួនឯង​) ហើយ​អ្នក​ត្រូវ​តែ​មានឈ្មោះ​អាជីវកម្ម​ឬ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​ផ្ទាល់ (​ដាក់​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​ឬ​ហាង​ខ្លួនឯង​)​ និង​ត្រូវ​កំណត់​គោលដៅ​អតិថិជន​ខ្លួនឯង (​មនុស្ស​ប្រភេទ​ណា គេ​ត្រូវការ​អ្វី អាយុ​ប៉ុណ្ណា​)​ ។

ទី​ ២) សរសេរ​ផែនការអាជីវកម្ម​ ៖ នៅ​ពេល​អ្នកមាន​គំនិត​បាន​គិតគូ​រួច​ហើយអ្នក​ត្រូវ​បន្ត​សួរ​ខ្លួនឯង​ថា ​៖ តើ​អាជីវកម្ម​របស់​អ្នកមាន​គោលបំណង​អ្វី ? តើ​អ្នក​កំពុង​លក់​ទៅ​ឱ្យ​អ្នក​ណា ? តើ​គោលដៅ​ចុង​ក្រោយ​របស់​អ្នក​គឺជា​អ្វី ? តើ​អ្នក​នឹង​ផ្តល់​ហិរញ្ញប្បទាន ដល់​ការ​ចំណាយពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​របស់​អ្នក​យ៉ាងដូចម្តេច ? ត្រង់​ចំណុច​នេះ​អ្នក​ត្រូវ​ឆ្លើយ ដើម្បី​មាន​ផែនការអាជីវកម្ម​មួយ​បាន ​។ អ្នក​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​ឱ្យ​បាន​ហ្មត់ចត់ លើ​វិស័យ​នឹង ​និង​ប្រជាសាស្ត្រ​របស់​អតិថិជន​ដែល​មាន​សក្តានុពល វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រៀបចំ​ផែនការអាជីវកម្ម​ ។ ការ​ស្រាវជ្រាវ​ទីផ្សារជួយ​អ្នក​ឱ្យ​យល់​ពី​គោលដៅ​របស់​អតិថិជន តម្រូវការ​ និង​ចំណង់​ចំណូលចិត្ត និង​អាកប្បកិរិយា​របស់​ពួក​គេ​ផង​ដែរ ហើយ​ក៏​ជួយ​ឧស្សាហកម្ម​របស់​អ្នក និង​ដៃគូ​ប្រកួតប្រជែង​ផង​ដែរ​ ។ អ្នកជំនាញ​អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើនបាន​ណែនាំ​ថា អ្នក​ត្រូវ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្រើន និង​ធ្វើការ​វិភាគ ព្រោះថា​ប្រ​សិន​អ្នក​នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង នោះ​វា​នឹង​ផ្តល់​ឱ្យ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​ឱកាស និង​ដែន​កំណត់ នៅ​ក្នុង​ទីផ្សារ​របស់​អ្នក ​។ ប្រសិនជា​អ្នក​ធ្វើ​អាជីវកម្ម​ខ្នាត​តូច អ្វី​ដែល​ល្អ​បំផុត គឺ​មាន​ផលិតផល ឬ​សេវាកម្ម ដែល​ខុស​គ្នា​ពី​ការ​ប្រកួតប្រជែង (​ធ្វើ​អ្វី​ដែល​គេ​មិន​ទាន់​មាន និង​មិន​ត្រូវធ្វើ​ដូច​គេ​ដូច​ឯង​នោះ​ទេ វា​អាច​ថា​ដដែល​ៗ​ពេក​) ធ្វើ​តាម​បែប​ជា​របស់​ខ្លួន​អ្នក​នោះ​វា​នឹង​ទាក់ទាញ​អតិថិជន ហើយ​វា​បាន​បង្ហាញ​ពី​តម្លៃ​ពិសេស​របស់​អ្នក​ដល់​អតិថិជន​ដែល​មាន​សក្តានុពល​ថែម​ទៀត​ផង​ ។ មាន​ផែនការអាជីវកម្ម អាច​ជួយ​អ្នក​ក្នុង​ការ​ស្វែង​យល់​ថា តើ​ក្រុមហ៊ុន​របស់​អ្នក​ទៅ​ណា ? តើ​វា​នឹង​ជៀស​ផុត​ពី​ការ​លំបាក​ណាមួយ​ដែរ​ទេ ? និង​អ្វីខ្លះ​ដែល​អ្នកមាន ដើម្បី​ទ្រទ្រង់​វា​ឱ្យ​ដំណើរការ​បាន​យូរអង្វែង ? អ្នកជំនាញ​បាន​ណែនាំ​ថា ប្រសិនជា​អ្នក​មិន​អាច​សរសេរ​ផែនការអាជីវកម្ម​បាន អ្នក​ក៏​គួរ​ក​ជំនួយ​ពី​អ្នកជំនាញ​ឱ្យ​ជួយ​ធ្វើ​ផែនការ​នេះ ​។

ទី​ ៣) វាយតម្លៃ​ហិរញ្ញវត្ថុ​របស់​អ្នក ​៖ ពិតប្រាកដ​ណាស់ ធ្វើ​អាជីវកម្ម​ឬ​បើក​ក្រុមហ៊ុន សុទ្ធតែ​ត្រូវការ​ហិរញ្ញវត្ថុ​និង​តម្រូវ​ទៅ​លើ​ទំហំ​នៃ​ប្រភេទ​អាជីវកម្ម​នោះ​ទៀត​ផង​ ។ នៅ​ពេល​អ្នក​ចង់​ធ្វើ​អា​ជី​កម្ម​មួយ​អ្នក​ត្រូវ​ដឹង​នូវ​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​អាត​លោត​ដល់​ប៉ុណ្ណា ឬ​ក៏​អ្នក​ត្រូវ​ទៅ​ខ្ជី​លុយ​គេ ? ប្រសិនបើ​អ្នកមាន​គម្រោង​ចាក​ចេញពី​ការងារ​បច្ចុប្បន្ន​របស់​អ្នក ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក តើ​អ្នកមាន​ប្រាក់​ដែល​ទុក​សម្រាប់​ទ្រទ្រង់​ខ្លួន​អ្នក រហូត​ទាល់តែ​អ្នករក​ប្រាក់​ចំណេញ​បាន​វិញ​ទេ ? ដូចនេះ​ចំណុច​នេះ​អ្នក​ត្រូវ​តែ​ស្វែង​យល់​ថា តើ​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​នឹង​ត្រូវ​ចំណាយ​ដើមទុន​ប៉ុន្មាន ? ការ​ចាប់ផ្តើម​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បរាជ័យ ដោយសារ​តែ​ពួក​គេ​អស់ប្រាក់​មុន​ពេល​រក​ប្រាក់​ចំណេញ​បាន​ ។ អ្នក​ត្រូវ​វាយតម្លៃ​ថា​អ្នក​ត្រូវ​ប្រើ​ដើមទុន​ប៉ុន្មាន ដើម្បី​ចាប់ផ្តើម ហើយ​អ្នក​ត្រូវ​ដឹង​ថា​វា​ត្រូវ​ពេលវេលា​រៀង​យូរ​គួ​សម មុន​ពេល​អ្នក​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​ប្រកបដោយ​និរន្តរភាព ​។

អ្នកជំនាញ​បាន​ណែនាំ​ជម្រើស​ខ្លះ​ៗ ប្រ​សិន​អ្នក​ត្រូវការ​ថវិការ​បន្ថែម​សម្រាប់​បើ​អាជីវកម្ម​ដំបូង​ ៖ ខ្ជី​លុយ​ពី​ធនាគារ ប្រសិនជា​អ្នក​ត្រូវការ​ប្រាក់​បន្ថែម​អ្នក​គួ​ធ្វើការ​កម្ចី​ពី​ធនាគារ និង​ត្រូវ​ជ្រើសរើស​រក​ធនាគារ​ដែល​ល្អ​ផង​ដែរ ចៀសវាង​អ្នក​មិន​ទាន់​មាន​ចំណូល​តែ​ត្រូវ​បង់ការ​ប្រាក់​ខ្ពស់​ ។ វិធី​មួយទៀត​អ្នក​គួរ​ក​អ្នក​ដាក់​ហ៊ុន​ជាមួយ ដូចនេះ​អ្នកមាន​ម្នាក់​ពាក់កណ្តាល ហើយ​ប្រសិនជា​អ្នកមាន​ហ៊ុន​ជាមួយ​អ្នកមាន​ចំណេះដឹង​ខ្លះ​ៗ​ពី​ជំនួញ​នោះ​វា​អាច​ជួយ​យើង​បាន​មួយ​ផ្នែក​ទៀត​ក្នុង​ជួយ​គ្នា​គ្រប់គ្រង​អាជីវកម្ម​ ។ សូម​ជម្រាប​ជូន​ផង​ដែរ អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​អ្នក​ទើប​ចាប់​ដំបូង គួ​រចាប់ផ្តើម​ពី​ខ្នាត​ជា​មុន​សិន (​ករណី​មិន​មាន​ទុន​ធំ​)​ ។

ទី ​៤) កំណត់​រចនាសម្ព័ន្ធ​អាជីវកម្ម​ស្របច្បាប់​របស់​អ្នក​ ៖ មុន​ពេល​ដែល​អ្នក​ចុះ​ឈ្មោះ​ ឬ​បញ្ជី​ក្រុមហ៊ុន​របស់​អ្នក អ្នក​ត្រូវ​សម្រេចចិត្ត​ថា តើ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​អ្នក ជា​អង្គភាព​ប្រភេទ​ណា ?​ ។ រចនា​សម្ព​ន្ធ័​អាជីវកម្ម​របស់​អ្នកមាន​ឥទ្ធិពល​លើ​អ្វី​ៗ​គ្រប់យ៉ាង បូក​រួម​ទាំង​ការ​បង់ពន្ធ​ផង​ដែរ (​ពន្ធ​បង់​តាម​ប្រភេទ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​នោះ​) និង​ជា​ពិសេស​អ្នក​ទៅ​នឹង​ទំនួល​ខុស​ត្រូវ​ផ្ទាល់ខ្លួន ប្រសិនបើ​មាន​អ្វី​ខុសឆ្គង​នោះ​ ។ ខាងក្រោម​នេះ​ជា​ទំនួល​ខុស​ត្រូវ​ខ្លះ​ៗ នៅ​ពេល​អ្នក​ធ្វើ​អាជីវកម្ម​ ៖

សហគ្រាស ក្រុមហ៊ុន និង​អាជីវកម្ម ជា​របស់​ឯកបុគ្គល ​៖ ប្រសិនជា​សហគ្រាស ក្រុមហ៊ុន និង​អាជីវកម្ម ជា​របស់​អ្នក​តែ​ម្នាក់ឯង (​ឯកបុគ្គល​) ដូចនេះ​អ្នក​ត្រូវ​ត្រៀមខ្លួន ដើម្បី​ការ​ទទួលខុស​ត្រូវជា​ច្រើន បូក​រួម​ទាំង​បំណុល និង​កាតព្វកិច្ច​ទាំងអស់​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​សម្រាប់​សហគ្រាស​ឯកបុគ្គល​នោះ​ ។ ហើយ​ប្រសិនជា​អាជីវកម្ម​របស់​អ្នកមាន​បញ្ហា​ណាមួយ វា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ផ្ទាល់ខ្លួន​របស់​អ្នក ​។

ភាព​ជា​ដៃគូ​ ៖ ប្រសិនជា​អ្នកមាន​ដៃគូ​អាជីវកម្ម ដូចនេះ​ការ​ចុះ​ឈ្មោះ​មាន​មនុស្ស​ពីរ​នាក់​ឬ​ច្រើន​នាក់ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​នៃ​អាជីវកម្ម​នោះ​ ។ ហើយ​អ្នក​មិន​ចាំ​បាន​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ឬ​ទាំងអស់ ប្រសិនជា​អ្នក​រកបាន​ដៃគូ​ធ្វើ​អាជីវកម្ម​ជាមួយ​អ្នក ហើយ​រឹតតែ​ពិសេស​ប្រសិនជា​អ្នក​រកបាន​ដៃគូ​ដែល​គេ​មានចំណេះ​ដឹង​ផ្នែក​ជំនួញ​ឬ​អាជីវកម្ម​ ។ ជា​ធម្មតា ប្រ​សិន​អ្នក​បន្ថែម​នរណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត​ហើយ ទៅ​ក្នុង​អាជីវកម្ម​របស់​អ្នក វា​ពិតជា​ល្អ​ជាង​គំនិត​តែ​មួយ ព្រោះ​គំនិត​មនុស្ស​ច្រើន​អាច​ជួយ​សម្រួល​ការងារ និង​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រីក​ចម្រើន​ផង​ដែរ​ ។ បន្ថែម​លើ​ចំណុច​នេះ​ដែរ បន្ទាប់​ពី​អ្នក​រៀបចំ​រចនាសម្ព័ន្ធ​អាជីវកម្ម​របស់​អ្នក​រួច​ហើយ អាជីវកម្ម​របស់​អ្នក​ត្រូវ​តែ​ចុះបញ្ជី​ត្រឹមត្រូវ​ដែល​ស្រប​តាម​ច្បាប់​ឬ​រដ្ឋ​កំណត់ ​៕ ប្រភព ៖ ​businessnewsdaily

អត្ថបទសរសេរ ដោយ