ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ ធ្លាយ​ដល់​តារាចម្រៀង​ណុ​ប ប៉ា​យ៉ា​រិ​ទ្ធ បង្ហោះ​សារ​ចាក់​ដោត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ ២០២០ លើក​ទី​៦៩ នៅ​សហរដ្ឋអាមេរិក​ឃើញ​ថា កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​។ មិនដឹង​ថា ខាង​ប្រទេស​ណា​ជា​អ្នក​លើក​មកុដ​ឆ្នាំ​នេះ ក្នុង​ចំណោម​៧០​ប្រទេស​ជាង​។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ ២០២០ លើក​ទី​៦៩ នៅ​សហរដ្ឋអាមេរិក​ឃើញ​ថា កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​។ មិនដឹង​ថា ខាង​ប្រទេស​ណា​ជា​អ្នក​លើក​មកុដ​ឆ្នាំ​នេះ ក្នុង​ចំណោម​៧០​ប្រទេស​ជាង​។

ដោយឡែក តំណាង​កម្ពុជា ដែល​មាន រ៉េ​ត សារី​តា ចូលរួម​ឃើញ​ថា ក៏​ទទួល​បាន​ភាព​ទាញអារម្មណ៍​មិន​អន់​ដែរ ផ្នែក​លើ​ជំនាញ និង​ទេព​កោសល្យ​។ រហូត​អាច​ឆក់​យក​ភាព​ចាប់អារម្មណ៍​ដល់​តារា​ប្រុស ណុ​ប ប៉ា​យ៉ា​រិ​ទ្ធ ថែម​ទៀត​។

លោក​ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ថា «​ចូល​ចិត្ត​បេក្ខភាព​តំណាង​ប្រទេស​ណា គឺជា​សិទ្ធិ​នៃ​ការ​ពេញចិត្ត​។ តែ​គួរ​កុំ​ភ្លេច​ពេញចិត្ត​បេក្ខភាព​តំណាង​ប្រទេស​កំណើត​របស់​យើង​ដូច​គ្នា ព្រោះ​ជោគជ័យ​ជា​កិត្តិយស​របស់​ប្រទេស​យើង​ទាំងមូល ។ សួរ​បេះដូង​ខ្លួនឯង តើ​យើង​គ្រប់​គ្នា ចង់​ឃើញ​បេក្ខភាព​របស់​កម្ពុជា​ទទួល​បាន​ជោគជ័យ​ទេ? បើ​ចង់​ក្រៅពី​ការ​ប្រឹងប្រែង​របស់​គាត់ តើ​យើង​ទាំងអស់​គ្នា​អាច​ជួយ​គាត់​បាន​អ្វីខ្លះ? គាំទ្រ​បេក្ខភាព​តំណាង​ប្រទេស​យើង MISS UNIVERSE CAMBODIA អាច​បោះ​ឆ្នោត​គាំទ្រ​គាត់​បាន​តាម​រយៈ app miss universe»​។

លោក​ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ទៀត​ថា «​បេក្ខភាព​កម្ពុជា អាច​នឹង​មានឱកាស និង​ភាគរយ​ខ្ពស់​នៃ​ការ​ចូល Top កំពូល​ដំបូង ( Top21)​។ ដោយ​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ Miss Universe លើក​ទី​៦៩ នេះ នឹង​មានការ​ផ្លាស់​ប្ដូរ Format ថ្មី​។ ដោយ​មិន​មាន​ជម្រើស​តាម​ទ្វីប​ឡើយ គឺ​ប្រកាស​យក​តាម​លំដាប់​ពិន្ទុ​តែ​ម្ដង ចំនួន ២០ រូប និង ១ រូប​ទទួល​បាន​ពី​ការ Vote បោះ​ឆ្នោត​។ យើង​មាន​តែ​ជូនពរ អោយ​ខាង​ប្រទេស​កម្ពុជា​យើង ទទួល​បាន​សំណាងល្អ នៅ​ពេល​មាន​អ្នកតំណាង​ជាតិ ខ្លួន​កំពុង​តែ​ព្យាយាម យក​សមត្ថភាព​អោយ​ពិភពលោក​បាន​ស្គាល់​។ ប្រឡង​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ ខាង​មុខ​ដ៏​ឆាប់​នេះ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ