ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿងប់ងល់៖ គ្រូពេទ្យព្រមានប្រជាជនឥណ្ឌាបញ្ឈប់យក លាមកនិងទឹកនោមគោព្យាបាលជំងឺកូវីដ

2 ឆ្នាំ មុន

វេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌាកំពុងព្រមានពលរដ្ឋឥណ្ឌាមួយចំនួន ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកលាមកគោនិងទឹកនោមគោមកប្រើប្រាស់ ព្រោះការមានជំនឿបែបនេះ ពុំមានភស្តុតាងវិទ្យាសាស្រ្តណាមួយថាវាមានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ-១៩ ឡើយ ។ ផ្ទុយទៅវិញ វាមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងរីករាលដាលជំងឺផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Reuters នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ នេះ ។

ឥណ្ឌា ៖ វេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌាកំពុងព្រមានពលរដ្ឋឥណ្ឌាមួយចំនួន ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកលាមកគោនិងទឹកនោមគោមកប្រើប្រាស់ ព្រោះការមានជំនឿបែបនេះ ពុំមានភស្តុតាងវិទ្យាសាស្រ្តណាមួយថាវាមានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ-១៩ ឡើយ ។ ផ្ទុយទៅវិញ វាមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងរីករាលដាលជំងឺផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Reuters នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ នេះ ។

ជំងឺរោគរាតត្បាតកូវីដ-១៩ កំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងក្លានិងពេញទំហឹងនៅប្រទេសឥណ្ឌា បង្កនូវសោកនាដកម្មយ៉ាងអណោចអធម៌ បណ្តាលឱ្យមានការស្លា.ប់បាត់បង់ជីវិតមនុស្ស និងការឆ្លងដ៏ច្រើនលើសលប់ក្នុងមួយថ្ងៃៗ ។ ជាក់ស្តែងវីរុសមួយនេះបានបង្កការបំផ្លិចបំផ្លាញលើប្រទេសឥណ្ឌាយ៉ាងជោគជាំ ដែលមានករណីឆ្លងឡើងខ្ពស់ដល់ទៅ ២២,៦៦ លានករណី និង មានមនុស្ស ២៤៦.១១៦ នាក់បានស្លាប់។ ក្រុមអ្នកជំនាញនិយាយថាចំនួនជាក់ស្តែងនៃការឆ្លងនិងការស្លា.ប់ អាចខ្ពស់ជាង ៥ ទៅ ១០ ដងនៃចំនួនដែលបានកត់ត្រា ។ ហើយពលរដ្ឋឥណ្ឌានៅទូទាំងប្រទេស កំពុងពើបប្រទះនូវបញ្ហាធ្ងន់ធ្ងរនៃការស្វែងរកគ្រែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ រកជំនួយអុកស៊ីសែន ឬថ្នាំព្យាបាល ព្រោះកង្វះខាតនូវឧបករណ៍ពេទ្យ និងថ្នាំព្យាបាល ធ្វើឱ្យមនុស្សជាច្រើនស្លា.ប់ដោយសារខ្វះការព្យាបាល។

នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) នៅភាគខាងលិចនៃប្រទេសឥណ្ឌា អ្នកមានជំនឿងប់ងល់ខ្លះបានទៅជំរំទ្រុងសត្វគោ យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដើម្បីយកលាមកនិងទឹកនោមគោ មកលាបលើរាងកាយរបស់ពួកគេ ដោយសង្ឃឹមថា វានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងមេរោគកូវីដ-១៩ ឬជួយពួកគេឱ្យជាសះស្បើយពីជំងឺឆ្លងមួយនេះបាន។

នៅក្នុងហិណ្ឌូសាសនា គោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី ហើយអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលអ្នកកាន់ប្រតិបត្តិសាសនាហិណ្ឌូ​ បានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ធ្វើពិធីអធិស្ឋាន ដោយជឿថាលាមកគោនិងទឹកនោមគោ មានលក្ខណៈពិសេសសម្រាប់ការព្យាបាលនិងថ្នាំសំលាប់មេរោគ។

«យើងឃើញហើយសូម្បីតែគ្រូពេទ្យក៏មកទីនេះដែរ។ ជំនឿរបស់ពួកគេ គឺថាការព្យាបាលនេះធ្វើអោយប្រសើរឡើងនូវភាពស៊ាំរបស់ពួកគេ ហើយពួកគេដែលជាគ្រូពេទ្យ អាចទៅហើយជួបអ្នកជំងឺនិងមានទំនោរថា គេអាចទៅជួបអ្នកជំងឺដោយគ្មានការភ័យខ្លាច” ។ នេះជាការលើកឡើងរបស់ លោក Gautam Manilal Borisa នាយករងនៃក្រុមហ៊ុនឱសថមួយ ដែលបានអះអាងថា ការអនុវត្តបែបនេះបានជួយលោកឱ្យជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីឆ្នាំមុន ។

ចាប់តាំងពីពេលនោះមក គាត់បានទៅរៀននៅសាលា Shree Swaminarayan Gurukul Vishwavidya Pratishthanam ជាសាលាដែលគ្រប់គ្រងដោយព្រះសង្ឃហិណ្ឌូ ដែលស្ថិតនៅតាមបណ្តោយផ្លូវមួយដែលមានទីស្នាក់ការកណ្តាលប្រទេសឥណ្ឌានៃក្រុមហ៊ុនហ្សីឌូឌីកាឡា (Zydus Cadila  CADI.NS) ដែលជាទីកន្លែងកំពុងតែអភិវឌ្ឍនូវវ៉ាក់សាំងកូវីដ-១៩ ។

នៅពេលដែលអ្នកចូលរួមជាច្រើនកំពុងតែរង់ចាំឱ្យល្បាយលាមកនិងទឹកនោមគោ លាបលើខ្លួនរបស់ពួកគេស្ងួត អ្នកមានជំនឿទាំងនោះក៏បានឱប ឬបង្ហាញនូវការគោរពសត្វគោ នៅទីលានចិញ្ចឹមគោ ហើយក៏ហាត់យូហ្គាផងដែរដើម្បីបង្កើនកម្រិតថាមពល។ បន្ទាប់មកពួកគេក៏ប្រើប្រាស់ ទឹកដោះគោ ឬប័រទឹកដោះគោរដើម្បីលាងជម្រះរាងកាយ​ ។

យ៉ាងណាមិញ វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសឥណ្ឌានិងនៅទូទាំងពិភពលោកបានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការអនុវត្តវិធីព្យាបាលបែបនេះសម្រាប់ការព្យាបាលកូវីដ-១៩ ដោយនិយាយថាអ្នកមានជំនឿនិងអនុវត្តវិធីយកលាមកគោនិងទឹកនោមគោមកព្យាបាលកូវីដ-១៩ អាចនាំឱ្យមានអារម្មណ៍ច្បាស់លាស់នៃសន្តិសុខផ្លូវចិត្តនិងធ្វើឱ្យស្មុគស្មាញដល់បញ្ហាសុខភាពរបស់ពួកគេទៀតផង ។

វេជ្ជបណ្ឌិត JA Jayalal ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌាបាននិយាយថា “ មិនមានភស្តុតាងវិទ្យាសាស្ត្រជាក់លាក់ណាមួយដែលថា លាមកគោ ឬទឹកនោម អាចជួយបង្កើនភាពស៊ាំប្រឆាំងនឹងកូវីដ-១៩ នោះទេ។ ការណ៍នេះគឺវាពឹងផ្អែកលើជំនឿទាំងស្រុង” ។

«វាក៏មានហានិភ័យសុខភាពដែលពាក់ព័ន្ធនឹងការលាប ឬប្រើប្រាស់ផលិតផល (លាមកនិងទឹកនោមគោ) ទាំងនេះផងដែរ – ជំងឺផ្សេងទៀតអាចឆ្លងពីសត្វទៅមនុស្ស។» លោកវេជ្ជបណ្ឌិតបានព្រមានបន្ថែម ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា វាក៏មានការព្រួយបារម្ភផងដែរថា ការអនុវត្តនេះអាចរួមចំណែកដល់ការរីករាលដាលនៃមេរោគនេះ ដោយសារតែវាពាក់ព័ន្ធនឹងមនុស្សប្រមូលផ្តុំគ្នាជាក្រុម។ លោក Madhucharan Das ដែលទទួលបន្ទុកទីជម្រកសត្វគោមួយទៀតនៅ Ahmedabad បាននិយាយថាពួកគេកំពុងកំណត់ចំនួនអ្នកចូលទៅកាន់ទីកន្លែងជម្រករបស់សត្វគោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ