ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ដោយកូវីដឡើងដល់១៣១នាក់ ខណៈឆ្លងសរុបកើនឡើងជាង ២ម៉ឺនករណីនៅកម្ពុជា

2 ឆ្នាំ មុន

យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់បន្ថែមទៀតបានទទួលមរណភាព ដែលនាំឱ្យករណីស្លា.ប់ដោយវីរុសឆ្លងដ៏កាចសាហា.វមួយនេះកើនឡើងដល់ ១៣១ នាក់ ខណៈករណីឆ្លងសរុបក៏បានឡើងដល់ ២០២២៣នាក់ នៅប្រទេសកម្ពុជា ។


រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់បន្ថែមទៀតបានទទួលមរណភាព ដែលនាំឱ្យករណីស្លា.ប់ដោយវីរុសឆ្លងដ៏កាចសាហាវមួយនេះកើនឡើងដល់ ១៣១ នាក់ ខណៈករណីឆ្លងសរុបក៏បានឡើងដល់ ២០២២៣នាក់ នៅប្រទេសកម្ពុជា ។

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ អំពីករណីស្លា.ប់ថ្មី ដោយកូវីដ-១៩ ចំនួន ៥ នាក់បន្ថែមទៀត តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលមិនបានបញ្ជាក់លម្អិតអំពីអត្តសញ្ញាណអ្នកស្លា.ប់ ក៏ដូចជាទីកន្លែងដែលអ្នកជំងឺទទួលមរណភាពឡើយ ដែលកាលពីលើកមុនៗរបាយការណ៍របស់ក្រសួងបានប្រាប់លម្អិតអំពី អាយុ ភេទ និងមន្ទីរពេទ្យ និងអាស័យដ្ឋាន ដែលអ្នកជំងឺដែលបានទទួលមរណភាព ។

យ៉ាងណាមិញ របាយការណ៍របស់ក្រសួងសុខាភិបាលបានប្រាប់ថា គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំំ ២០២១ មានករណីឆ្លងថ្មី ចំនួន ៤៨០ នាក់ ក្នុងនោះ ១០ ករណីជាករណីនាំចូល​ ខណៈចំនួនអ្នកជំងឺទទួលបានការព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ មានចំនួន ៣៥០ ។

បន្ថែមពីលើនេះ របាយការណ៍របស់ក្រសួងសុខាភិបាលដែលបានសង្ខេបកាន់តែខ្លីៗឡើង ក៏លែងបញ្ជាក់តួលេខនៃការឆ្លង ជាសះស្បើយ និងស្លា.ប់ នៅតាមខេត្តនីមួយៗទៀតហើយ ខណៈព័ត៌មានចុងក្រោយ គឺព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍បានឆ្លងគ្រប់រាជធានី-ខេត្តទាំង ២៥ របស់ប្រទេសកម្ពុជាហើយ គិតត្រឹមថ្ងៃទី ១០​​ ខែឧសភា បន្ទាប់ពីខេត្តចុងក្រោយគេ គឺខេត្ត​រតនគិរី​ ដែលរដ្ឋបាលខេត្តរតនគីរី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានប្រកាស​ករណី​ឆ្លង​កូវីដលើ​បុរស​ខ្មែរ​ពីរ​នាក់ ដែល​ជាករណីរកឃើញ​លើកដំបូងនៅ​ខេត្ត​ភាគ​ភាគ​ឦសាន​ ទឹកដីដែលសំបូរបងប្អូនជនជាតិដើមភាគតិចរស់នៅ ។

របាយការណ៍ខ្លីមួយទំព័រ ដែលមានតែតួលេខសុទ្ធសាត ក៏បានឱ្យដឹងផងដែរថាករីណឆ្លងកូវីដ-១៩ សរុប មានចំនួនកើនឡើងដល់ ២០២២៣ នាក់ ជាសះស្បើយសរុប ៨១៧០ នាក់ និង ករណីស្លា.ប់សរុបដោយកូវីដ-១៩ មានចំនួន ១៣១ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ