ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​២​ដួង ផ្ទុះ​ប្រតិកម្ម តប​កីឡាការិនី​ខ្មែរ​ផ្នែក​ស្នូកឃ័រ​ល្បីឈ្មោះ​មួយ​រូប​នៅ​កូរ៉េ ព្រោះ​រឿង​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​២​រូប គឺ​លោក វេហាស៍ និង​អ្នក​នាង ច​ន ចន្ទល​ក្ខិ​ណា បាន​ផ្ទុះ​ប្រតិកម្ម​ទៅ​លើ​នារី​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​មួយ​រូប…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​២​រូប គឺ​លោក វេហាស៍ និង​អ្នក​នាង ច​ន ចន្ទល​ក្ខិ​ណា បាន​ផ្ទុះ​ប្រតិកម្ម​ទៅ​លើ​នារី​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​មួយ​រូប ដែល​បាន​បង្ហោះ​សារ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​មួយ​ចំនួន ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ចាត់ទុកជា​ការ​មិន​អោយ​តម្លៃ​ដល់​ស្ត្រី​ខ្មែរ ពាក់ព័ន្ធ​ទៅ​ការ​ថែរក្សា​សម្រស់​។

ការ​ប្រតិកម្ម​ពី​តារា​ទាំង​ពីរ​ខាងលើ គឺ​សំដៅ​នារី​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា Srong Pheavy ហើយ​បាន​សរសេរ​បង្ហោះ​បង្ហា​ពី​យល់​ការ​ឃើញ​របស់​ខ្លួន​សំដៅ​ទៅ​លើ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​។ ហើយ​នារី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាការិនី​ផ្នែក​ស្នូកឃ័រ តំណាង​ប្រទេស​កម្ពុជា នៅ​ប្រទេស​កូរ៉េ ដែល​មានឈ្មោះ​ខាងលើ បាន​សរសេរ​បង្ហោះ​សារ​ថា «​ស្រី​ស្អាត​ក្នុងស្រុក​យើង​មួយ​ចំនួន សុខចិត្ត​យក​លុយ​ដែល​ខ្លួន​រកបាន ទិញ​ឡេ​លាប​ខ្លួន​អោយ​.​ស កែ​ច្រមុះ ចាក់​ចង្កា កែ​បបូរមាត់ និយាយ​រួម​គឺ​ចំណាយ​តែ​សម្រស់ និង​ការ​សប្បាយ ដើរ​លេង​ផឹកស៊ី ចូល​ក្លិប ដើរ​តាម​ខេត្ត ដើរ​ស្រុក​ក្រៅ ហា​យ​សូ ប្រេ​ន​ៗ តែ​ប៉ុណ្ណោះ មិន​ព្រម​ចំណាយ​ខ្លះទៅ​បង់ថ្លៃ​សាលា​ចូល​រៀន រៀន​ជំនាញ ល្អ​ៗ​អោយ​មានចំណេះ​ដឹង និង​ឧត្ត​មតិ​ល្អ​ប្រសើរ​ជាង​ហ្នឹង​នោះ​ទេ​» ។

នាង​បញ្ជាក់​ថា «​ភាព​ស្រស់​ស្អាត​ពិតប្រាកដ មិនមែន​ស្ថិត​លើ​សម្រស់ ច្រមុះ​ស្រួច មុខ​វី ចង្កា​ព្រែក ភ្នែក​កូរ៉េ គូថ​ធំ រាង​សិច​ស៊ី​របស់​ខ្លួន​ឡើយ បើ​អ្នកជា​មនុស្ស​ស្រី វក់​តែ​រឿង​សម្រស់ ប្រឹង​តែ​ពី​រឿង​តុបតែង​ខ្លួន​ស្អាត​ឱ្យ​ទាក់ទាញ ឱ្យ​សិច​ស៊ី បុរស​ក៏​ស្រឡាញ់ ចង់បាន​តែ​ដងខ្លួន​សិច​ស៊ី​របស់​អ្នក​មក​បំពេញ​តណ្ហា​លេងសើច​ប៉ុណ្ណោះ​»​។

នាង​ថា «​កុំ​បន្ទោស​បុរស​ថា​សាវា បាន​ខ្លួន​ហើយ​ដោះដៃ មើលខ្លួន​យើង​ផង បើ​គិតតែ​ពី​ឆ្លុះកញ្ចក់​តែងខ្លួន ខ្ចិ​ល​ធ្វើការ ទៅ​ក្រៅ​ជាមួយ​តា​តា បាន​លុយ​ស្រួល (​ការ​ពិត អាន​ចំ​កុំ​ឈឺចាប់ ) សួរ​ខ្លួនឯង​ផង !»​។

ពាក់ព័ន្ធ​ការ​បង្ហោះ​ខាងលើ​នេះ តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ លោក វេហាស៍ បាន​សម្តែង​ការ​មិន​យល់​ស្រប ចំពោះ​អ្វី​ដែល​នារី​ខាងលើ​បាន​សរសេរ​នោះ​ឡើយ​។ លោក​បាន​ឆ្លើយ​តប​ថា «​មនុស្ស​យើង​ម្នាក់​ៗ​រក​លុយ​មក​ក៏​ដើម្បី​សេចក្តីសុខ​ខ្លួនឯង​ដែរ មិន​ដែល​ក្នុងផ្ទះ​អត់​អង្ករ សុខចិត្ត​យក​លុយ​ទៅ​កែ​ច្រមុះ​ទេ​»​។ លោក​ថា «​គេ​ហ៊ាន​ចំណាយ ឬ​បំពេញ​សេចក្តីសុខ​ខ្លួនឯង បន្ទាប់​ពី​បំពេញ​ជីវភាព​គេ​បាន​សមរម្យ ហើយ​ខ្ញុំ​ជឿ​ថា​គាត់​ក៏​ចង់​ស្អាត ចង់​ល្អ​ដែរ មិនមែន​ដល់​ដំណាក់កាល​យើង​ជោគជ័យ​គ្រប់យ៉ាង យើង​ចង់​និយាយ​មើលងាយ ឬថា​អោយ​អ្នក​ណា​ក៏​បាន​ទេ​»​។

លោក​បញ្ជាក់​ថា «​ការ​ដាស់តឿន​ដែល​មាន​សម្តីសំដៅ​ល្អ​ពីរោះ គឺ​មិន​ខ្វះ​នឹង​ត្រូវ​យក​មក​និយាយ​ទេ​។ តែបើ​អ្នក​ទាំងអស់​គ្នា​ដើរ​អោយទាន់​សង្គម​នេះ​បន្តិច អ្នក​ទាំងអស់​គ្នា​នឹង​យល់​ថា (Bully) គឺជា​អ្វី​»​។ លោក​បន្ថែម​ថា «​គាត់​ជា​បុគ្គល​ជោគជ័យ​ម្នាក់ ជា​ជន​គំរូរ​ម្នាក់ ជា​មនុស្ស​របស់​មហាជន​ម្នាក់ គ្រប់​សម្តី​និង​ទ​ង្វើ​របស់​គាត់​តែង​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍ តិច​ក្តី​ច្រើន​ក្តី​តាម​លទ្ធភាព​របស់​គាត់​។ ទទួលស្គាល់​ថា សំ​នេ​រ​របស់​គាត់​មានគំនិត​អប់រំ តែ​ឃ្លាឃ្លោង​ស្ទើរតែ​៨០% បង្កប់​ដោយ​កំហឹង ពាក្យអសុរស​ឬ Sexsule harassment ដែល​វា​ជះ​ឥទ្ធិពល​មែនទែន​ដល់​អ្នក​អាន​។ បើ​គាត់​ចង់​ដាស់តឿន​មែន គឺ​គាត់​ត្រូវ​យល់​ពាក្យ​ខ្មែរ​ថា «​ក្តៅ​ស៊ីរាក់​ត្រជាក់​ស៊ី​ជ្រៅ​» គាត់​អាច​ផ្តើម​ពី​តិច​ៗ​ទៅ រហូត​ដល់​គេ​យល់​ពី​គាត់ មិនមែន​វឹប​ឡើង លើស​បន្ទាត់​180​ដឺ​ក្រេ​បែប​នេះ​ទេ​»​។

លោក​បាន​លើក​ឡើង​បន្ថែម​ថា «​ខ្ញុំ​មិន​ដែល​ឃើញ​ជនជាតិ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ណាមួយ​ប្រដៅ​កូន​ដោយ​ពាក្យអសុរស​ដូច​ជាន​ជាតិខ្មែរ​យើង​មួយ​ចំនួន​ទេ​»​។ លោក​ថា «​ខ្ញុំ​ធ្លាប់​នៅ​កូរ៉េ​៥​ឆ្នាំ ធ្លាប់​ទទួល​បានការ​អប់រំ​ច្រើន​ហូរហែ ធ្លាប់​សិក្សា​ពី​ច្បាប់ ពី​របៀប​ដឹកនាំ​ប្រទេស​ជា​ហូរហែ មិន​ថា ក្នុង K-Drama ឬ​ទិដ្ឋភាព​ជាក់ស្តែង គឺ​មាន​តែ​ឪពុក​ម្តាយ​គេ​ដេញ​កូន​អោយទៅ​កែស​ម្ភ​ស្ស បង្កើត​ទាំង​កុង​សម្រាប់​វះកាត់​អោយ​កូន​ៗ​តាំងពី​តូច ព្រោះ​ក្នុង​បរិបទ​ប្រទេស​ជឿនលឿន​គេ​យល់​ច្បាស់​ថា Outside looking គឺជា​អ្វី គេ​ព្យាយាម​ណាស់ ដើម្បី​អោយ​កូន​ៗ​គេ​គេច​ផុត​ពី​ការ Bully»​។

លោក​បញ្ជាក់​ថា «​ទាញ​លែង​មក​ហើយ គាត់​អន្តោ​ម័ត​តែ​ម្នាក់ឯង គិតតែ​ម្នាក់ឯង ថា​អ្វី​ដែល​គាត់​និយាយ​គឺ​ត្រូវ​។ ឃ្លា​គាត់​លើស​ខ្លាំង​សឹងតែ​មិន​អាច​ទទួលយក​បាន ដូច​ជា​ត្រង់ កែ​មុខ​កែ​មាត់​ស្អាត​ដើម្បី​អោយ​ប្រុស​បំពេញ​តណ្ហា ឬ​លក់ខ្លួន​អោយ​តា​ៗ​។ បង​គិត​មើល​ថា សមរម្យ​ឬ​អត់?។

ដោយឡែក​តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា វិញ​ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​នារី​ខាងលើ​នេះ​ផង​ដែរ ខណៈ​ពេល​បញ្ហា​នេះ​ក៏​បាន​រីក​រាលដាល​ដល់​អ្នកសិល្បៈ​។ អ្នក​នាង​ក៏​បាន​បង្ហោះ​សារ​ថា «​ផុស​ម្តង ជា​2​ដង មិន​ចោល​ចរិត​មើលងាយ​ស្ត្រី​សោះ ផុស​ហើយ​លុប​វិញ​សរសេរ​ម្តងទៀត​មើលងាយ​គេ​លើស​ដើម គ្មាន​អ្នក​ណា​បាន​ឡើង​ធ្វើ​ជាតា​រា​ដោយសារ​ការ​ធ្វើ​ចរិត​ឡេ​ឡឺ​ដូច​អ្នក​និយាយ​ទេ​»​។

នាង​ថា «​កុំ​មើលងាយ​គេ​ពេក បើ​គេ​ច្រៀង​មិន​ពីរោះ សម្តែង​មិន​សម កុំ​ស្មានថា​អាច​ធ្វើ​ជាតា​រា​បាន ទស្សនិកជន​គេ​ឆ្លាត​ណាស់ មុន​នឹង​គេ​ចំណាយ​ទឹកចិត្ត​មក​គាំទ្រ​តារា​នីមួយ​ៗ​ទាល់តែ​តារា​នោះ​មាន​សមត្ថភាព​អាច​ទាញអារម្មណ៍​អោយ​គេ​គាំទ្រ​ដែរ​» ។ នាង​បញ្ជាក់​ថា «​ខ្ញុំ​មិន​ងាយ​ទើស​អ្នក​ណា​ទេ តែ​ចង់​ប្រាប់​ថា ភាព​អំនួត​ហួសប្រមាណ​វា​នឹង​ធ្វើ​អោយ​ខ្លួន​យើង​វិនាស​ដោយ​មិនដឹង​ខ្លួន ហើយ​ការ​មើលងាយ​អ្នក​ដទៃ​ធ្វើ​អោយ​ខ្លួនឯង​កាន់តែ​អស់​តំលៃ​»​។

ដោយឡែក​ក្នុង​ពេល​ដែល​មានការ​ប្រតិកម្ម​ពី​សំណាក់​អ្នកសិល្បៈ និង​មហាជន​មួយ​ចំនួន​នោះ​មក នារី​ខាងលើ​ក៏​បាន​បញ្ចេញ​សារ​ឆ្លើយ​តប​វិញ​ថា «​អត្ថបទ ដែល​ខ្ញុំ​បាន​បង្ហោះ​ដំបូង មិនមែន​ខ្ញុំ​ខ្លាច នៅ​មតិ​គំនិត​អគតិ​របស់​បងប្អូន​មួយ​ចំនួន​តូច​ឡើយ ខ្ញុំ​លុប ព្រោះ​ចង់​សរសេរ​បន្ថែម​ឱ្យ​បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន​ឱ្យ​គាត់​បាន​យល់ ដែល​មិន​បាន​គិត​ឲ្យ​វែង បែរជា​យល់​ច្រ​លំ ហើយ​ខ្ញុំ​មិន​ចង់​ឃើញ​បងប្អូន​ខ្មែរ​មក យក​ពេល​មក​ឈ្លោះ​គ្នា តាម​ខ​មិន​ចឹ​ង​ទេ តែ​នេះ​វា​ជា​ទំលាប់​អ្នក​តែ​ៗ​ស្ករ​ៗ ហើយ​ក៏​ស៊ែ​រងាប់​ចោល»។

នាង​បញ្ជាក់​ថា «​សម្តី​ពិត​អាច​មាន​ន័យ​ដល់​ស្ត្រី​គ្រប់​រូប តែ​វា​បែរជា​ចាក់​ដោត​ដល់​អ្នក​ដែល​មានខ្លួន កុំ​ខ្វល់​នឹង​មនុស្ស​គិត​អគតិ ព្រោះ​វា​មិន​អាច​កែប្រែ​សង្គម​បាន​ឡើយ កុក​ហើរ​លើ​មេឃ​គង់​ធ្លាក់​ដី ដើមឈើ​ក្នុង​ព្រៃ​តែង​រង​ខ្យល់​បក់​។ និយាយ​ត្រូវ​ក៏​គេ​ស្អប់ និយាយ​ត្រង់​ក៏​គេ​ខឹង បើ​ធ្វើ​មិនដឹង​គេ​ថា យើង​ភ្លឺ បើ​ធ្វើ​ឡេ​ឡឺ ឆាប់​បាន​ឡើង​តារា​… សង្គម​ឥឡូវ​គឺ​អ​ញ្ចឹ​ង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ