ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​កូ​វី​ដ​១៩ ​ស៊ី​ណូ​វ៉ា​ក់ ​(Sinovac)​ ចំនួន​៥០​ម៉ឺន​ដូ​សទៀតបាន​មក​ដល់​កម្ពុជា​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីសម្តេចតេជោ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែឧសភា ឆ្នាំ​២០២១​…

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីសម្តេចតេជោ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែឧសភា ឆ្នាំ​២០២១​ នេះ ​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់​(Sinovac) ចំនួន​៥០​ម៉ឺន​ដូ​ស​បន្ថែម​ទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​នោះបាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ ​។

សម្តេចតេជោ បានបន្តថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ៥០​ម៉ឺន​ដូ​ស ដែល​ដឹក​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ គឺជា​វ៉ាក់សាំង​លើក​ទី​៣​ ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ខណៈ​ជើង​ទី​១ មាន​ចំនួន ១.៥​លាន​ដូ​ស បាន​ដឹក​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែមីនា និង​ជើង​ទី​២ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មក​ដល់​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា​ ។

វ៉ាក់សាំង​កូ​វី​ដ​១៩ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ការ​វាយប្រហារ​ដោយ​ជំងឺ​កូ​វី​ដ​១៩ ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ។ វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​កំពុង​ទទួល​បាន ហើយ​កំពុង​ដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន​។

សូម​បញ្ជាក់​ថា កម្ពុជា ទទួល​បាន​វ៉ាក់សាំង​ជាង ៤​លាន​ដូ​សរួច​មក​ហើយ រួម​មាន​ ៖ ស៊ី​ណូ​ហ្វា​ម​ (Sinopharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ (Sinovac) ទិញ​ពី​ចិន ២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​( AstraZeneca ) ៣២៤,០០០​ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ ។ កម្ពុជានឹង​ស្វះ​ស្វែងរក​វ៉ាក់សាំង កូ​វី​ដ​១៩ ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង ១០​លាន​នាក់ ដើម្បី​បង្កើត​ភាព​សាំ និង​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ