ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ចំនួន​៤​នាក់​បន្ថែម​ទៀត​នៅ​ក្នុងស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អាជ្ញាធរ​ខេត្តព្រៃវែង​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤​នាក់​បន្ថែម​ទៀត នៅ​ក្នុងស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង នា​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​2021 ។…

ខេត្តព្រៃវែង ៖ អាជ្ញាធរ​ខេត្តព្រៃវែង​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤​នាក់​បន្ថែម​ទៀត នៅ​ក្នុងស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង នា​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​2021 ។

អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ទាំង​៤​នាក់​រួម​មានឈ្មោះ​ដូច​ខាងក្រោម ៖

១.​ឈ្មោះ សុក សុ​ជាតិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​មាន​ជ័យ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច មក​ពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅ​ពិនិត្យ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ ដោយ​ធ្វើតេស្ត​រហ័ស (Rapid Test)​ជា​លទ្ធផល គឺ​វិជ្ជមាន​កូ​វី​ដ​-១៩ ។

២.​ឈ្មោះ ឌឿ​ង រឹម​មាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​មាន​ជ័យ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច មក​ពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅ​ពិនិត្យ​ថ្ងៃ​ទី​១០ ខែ​ឧសា​ភា ឆ្នាំ​២០២១ ដោយ​ធ្វើតេស្ត​រហ័ស (Rapid Test) ជា​លទ្ធផល គឺ​វិជ្ជមាន​កូ​វី​ដ​-១៩​។

៣.​ឈ្មោះ ញ៉ មាន ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មាន​ជ័យ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច មក​ពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅ​ពិនិត្យ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ ដោយ​ធ្វើតេស្ត​រហ័ស (Rapid Test)​ជា​លទ្ធផល គឺ​វិជ្ជមាន​កូ​វី​ដ​-១៩​។

៤.​ឈ្មោះ អាត មជ្ជ​រី ភេទ​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​មាន​ជ័យ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច មក​ពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅ​ពិនិត្យ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ ដោយ​ធ្វើតេស្ត​រហ័ស (Rapid Test) ជា​លទ្ធផល​គឺ​វិជ្ជមាន​កូ​វី​ដ​-១៩ ។

សូម​បញ្ជាក់​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង​៤​នាក់​ខាងលើ គាត់​មក​ពី​តំបន់​ក្រហម សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំ​ព​ញ ដោយ​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន​មក​លេង​ភូមិកំណើត​នៅ​ស្រុក​កញ្ជ្រៀច ។

បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រូពេទ្យ​កំពុង​រៀច​ចំ​យក​ទៅ​ព្យាបាល និង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​បន្ត​ទៀត ។
រដ្ឋបាល​ខេត្តព្រៃវែង សូម​អំពាវនាវ​បងប្អូន​ប្រជា​ពលរ​ដ្ធ​ទាំងអស់​រស់នៅ​ក្នុង​ខេត្តព្រៃវែង បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​អនុវត្តន៍​វិធានការ ៣​កុំ និង​៣​ការពារ និង​ត្រូវ​អនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ