ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​បាន​ទេ​! ឈិ​ត សុ​វ​ណ្ណា​បញ្ញា តើ​បច្ចុប្បន្ន​នេះ​នាង​យ៉ាងណា​ហើយ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈិ​ត សុ​វ​ណ្ណា​បញ្ញា ក្រោយ​ពី​ចាក​ចេញពី​ទ្រនំ​ចាស់ ហើយ​ឆ្ពោះទៅ​កន្លែង​ថ្មី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ឃើញ​ថា នៅ​តែ​បន្ត​លិ​ប​ល ក្នុង​ការ​ចេញ​ចម្រៀង​។ ទោះជា​មានការ​យកចិត្តទុកដាក់​ពី​កន្លែង​ថ្មី តែ​បញ្ញា…

រាជធានី​ភ្នំពេញ ៖ ឈិ​ត សុ​វ​ណ្ណា​បញ្ញា ក្រោយ​ពី​ចាក​ចេញពី​ទ្រនំ​ចាស់ ហើយ​ឆ្ពោះទៅ​កន្លែង​ថ្មី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ឃើញ​ថា នៅ​តែ​បន្ត​លិ​ប​ល ក្នុង​ការ​ចេញ​ចម្រៀង​។ ទោះជា​មានការ​យកចិត្តទុកដាក់​ពី​កន្លែង​ថ្មី តែ​បញ្ញា នៅ​តែ​ស្ថិត​ក្នុង​ជ្រុង​មួយ​ស្ងប់ស្ងាត់​រងា តែឯង​ផ្ទុយ​ឆ្ងាយ​ពី​ពេល​មុន​។

ផ្ទុយ​ទៅ​វិញ សុវណ្ណ​បញ្ញា បែរជា​ប្រឈម​ភាព​ស្ងប់ស្ងាត់​ជាង​នៅ​ហង្ស​មាស ទៅ​វិញ ខណៈ​ពេល​ដែល​មុន​នេះ មាស សុខ​សោភា និង​រ៉ា​ប៊ី ដែល​ជ្រក​រួម​ទ្រនំ​តែ​មួយ​នោះ មាន​ប្រៀប​ជាង​នាង​។ យ៉ាងណា ពេល​នេះ តារាចម្រៀង​ជើង​ខ្លាំង មាស សុខ​សោភា បាន​ដើរ​ចេញពី​ថោ​ន ទៅ​ហើយ ដែល​នេះ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ សុវណ្ណ​បញ្ញា អាច​ស្ដារ​មុខមាត់​សារ​ជា​ថ្មី​ឡើង​វិញ​បានជា​មិន​ខាន ព្រោះថា នាង​ជា​តារាចម្រៀង​ម្នាក់​ដែល​មាន​ទាំង​រូប​សម្រស់ និង​ទឹកដម​សំឡេង​គួរ​ឲ្យ​ទាក់ទាញ​ម្នាក់​ដែរ​។

ផ្ទុយ​ពី​ការ​រំពឹង​បែប​នេះ ព្រោះថា ពេល​នេះ ទោះជា​ថោ​ន អត់​មាន មាស សុខ​សោភា ក៏​សុវណ្ណ​បញ្ញា នៅ​តែ​មិន​ទាន់​អាច​ងើបឡើងវិញ​បាន​ដដែល ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​តារាចម្រៀង​រូប​នេះ ព្រួយបារម្ភ​ពី​កេរ្ដិ៍ឈ្មោះ​របស់​នាង រហូត​មាន​អ្នកខ្លះ​ចង់​ឲ្យ​អ្នកចម្រៀង​រូប​នេះ វិល​ទៅ​ហង្ស​មាស វិញទៀត​ផង​។

ឈិ​ត សុវណ្ណ​បញ្ញា បាន​ទៅ​ជ្រកកោន​នៅ​ផលិតកម្ម​ថោ​ន រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ តែ​អតីត​ម្ចាស់​ជ័យ​លា​ភី “Rock Star” របស់ CTN និង​ធ្លាប់​ច្រៀង​នៅ​ហង្ស​មាស ជាង​១០​ឆ្នាំ​រូប​នេះ នៅ​តែ​មិន​អាច​ធ្វើ​ព្យុះ​ភ្លៀង​វាយលុក​ទីផ្សារ​ចម្រៀង​ឲ្យ​កក្រើក​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ