ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមា​ន​ប្រើ​ផ្លូវច្បាប់​​​ចំពោះបុគ្គល​ណា​ដែល​នៅ​​​បន្ត​កា.ប់​ទន្ទ្រាន​​​និងឈូស​​​យក​ដី​ព្រៃ​លិច​ទឹក​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ៖ រដ្ឋបាល​ស្រុក​ឆ្លូងបាន​​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ហាម​រាល់​អ្នក​កាប់​ទន្ទ្រាន​ឈូស​ឆាយ វាទ​ទី​យក​ដី​ព្រៃ​លិច​ទឹក ​ស្ថិត​នៅ​ចំណុច​បឹង​ជ្វា និង​ចំណុច​បឹង​មេត្រូ ស្ថិត​នៅ​ភូមិ​កំពង់ស្រែ ឃុំ​ឆ្លូង ជាប់​ព្រំប្រទល់​ភូមិ​ព្រៃ​គោ ឃុំ​ដំរី​ផុង នៅ​ថ្ងៃ​ទី​១០…

ខេត្ត​ក្រចេះ៖ រដ្ឋបាល​ស្រុក​ឆ្លូងបាន​​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ហាម​រាល់​អ្នក​កាប់​ទន្ទ្រាន​ឈូស​ឆាយ វាទ​ទី​យក​ដី​ព្រៃ​លិច​ទឹក ​ស្ថិត​នៅ​ចំណុច​បឹង​ជ្វា និង​ចំណុច​បឹង​មេត្រូ ស្ថិត​នៅ​ភូមិ​កំពង់ស្រែ ឃុំ​ឆ្លូង ជាប់​ព្រំប្រទល់​ភូមិ​ព្រៃ​គោ ឃុំ​ដំរី​ផុង នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ ដោយ​កន្លង​មក​ មានការ​កាប់​ទន្ទ្រាន​ឈូស​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ ។

លោក ធី​ម ស៊ា​ង​ឡេ​ង អភិបាលរង​តំណាង​លោក​អភិបាលស្រុក​ឆ្លូងបាន​ចុះ​ផ្សោ​ព្វ​ផ្សាយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៨ អ​.​ន​.​ក្រ​.​បក ស្ដី​ពី​ការ​គ្រប់គ្រង​អាង​ទន្លេរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​ទន្ទ្រាន និង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក និង​ប្រើប្រាស់ កាន់កាប់ នឹង​អាស្រ័យ​ផល​ស្ថិត​នៅ​ចំណុច​បឹង​ធម្មជាតិ​ខាងលើ ដើម្បី​ជម្រាប​ដល់​ពួក​គាត់​កុំអោយ​មានការ​ចិញ្ចឹមចិត្ត​វាទ​ទី​យក​បន្ត ។

លោក ធី​ម ស៊ា​ង​ឡេ​ង បាន​បន្ត​អោយ​ក្រុមការងារ​ដឹង​ថា រដ្ឋបាល​ស្រុក​ឆ្លូង​បាន​បង្កើត​ក្រុមការងារ​ចុះ​កំណត់​ព្រំ​ដី​ចំណី​បឹង អូរ ប្រឡាយ ព្រែក ស្ទឹង អាង​ទឹក ស្ថិត​នៅ​តំបន់​ធនធានធម្មជាតិ​ដែល​កំណត់​ដោយ​អនុក្រឹត្យ នឹង​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ស្ដី​ពី​ជលផល ដើម្បី​រក្សា និង​បង្កើត​ជា​តំបន់​ត្រី​ពង​កូន និង​ការ​លូតលាស់​នៃ​ម​ច្ជា​ជាតិ ព្រមទាំង​ជីវៈចម្រុះ​គ្រប់​ប្រភេទ ។

លោក​ថា កន្លង​មក​ស្រុក​សង្កេត​ឃើញ​ថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចូល​កាន់កាប់​ការ​រុក​រាល ដុត និង​យក​គ្រឿងចក្រ​ឈូស​ឆាយ​នៅ​លើ​ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​នៅ​តំបន់ ដែល​កំណត់​ដោយ​អនុក្រឹត្យ និង​សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំណុច​ខាងលើ​នេះ​មិន​អនុញ្ញាត​ឲ្យ​មានការ​ចូល​កាន់កាប់​អាស្រ័យ​ផល​នោះ​ឡើយ​ ។ លោក​បន្ថែម​ថា​រដ្ឋបាល​ស្រុក​សុំ​ធ្វើការ​ហាមឃាត់​និង​ដកហូត​យក​មក​វិញ​ជា​ដាច់ខាត ទោះបី​ក្នុង​រូបភាព​ណា​ក៏​ដោយ បុគ្គល​ណា​នៅ​តែ​បន្ត​ល្មើស​និង​ការ​ហាមឃាត់​នេះ រដ្ឋបាល​ស្រុក​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​មិន​មានការ​លើកលែង​នោះ​ឡើយ ព្រោះ​តំបន់​នេះ​ជា​តំបន់​សំខាន់​បំផុត​សម្រាប់​ធនធាន​មច្ឆា​ជាតិ ។

ក្នុង​ឱកាស​ការ​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ និង​សារាចរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​លោក ធី​ម ស៊ា​ង​ឡេ​ង អភិបាលរង​តំណាង​លោក​អភិបាលស្រុក និង​មន្ត្រី​ជំនាញ​ជលផល ដែនដី កា​រិ​.​ជំនាញ ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូ​វី​ដ​19 និង​អនុវត្តន៍​តាម​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងសុខាភិបាល​គឺ​បី​កុំ បី​ការពារ ។ ដោយ៖ ប៊ុ​ន លី​ន​ណា ​

អត្ថបទសរសេរ ដោយ