ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ល្មើស​បំរាម​គោចរ និង​ចង់​រត់គេច លុះ​សង្ស័យ​សមត្ថកិច្ច​ឆែកឆេរ​ក្នុង​ខ្លួន​បែកធ្លាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ដាក់​គោលដៅ​អនុវត្ត​វិធានការ​រដ្ឋបាល បំរាម​គោចរ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ធ្វើ​ដំណើរ​ល្មើស​នឹង​បំរាម​គោចរ លុះ​ពេល​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ដាក់​គោលដៅ​អនុវត្ត​វិធានការ​រដ្ឋបាល បំរាម​គោចរ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ធ្វើ​ដំណើរ​ល្មើស​នឹង​បំរាម​គោចរ លុះ​ពេល​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​តែ​ម្តង ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​សួរនាំ​របស់​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក mio ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1C-5151។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ដាក់​គោលដៅ​អនុវត្តន៍​វិធានការ​រដ្ឋបាល បំរាម​គោចរ​នៅ​គោលដៅ​ផ្លូវ​លេខ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​ត្រួតពិនិត្យ​រាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​ល្មើស​នឹង​បំរាម​គោចរ និង ដកហូត​មធ្យោបាយ​ធ្វើ​ដំណើរ​យក​ទៅ​រក្សា​ទុក និង​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់ ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​គ្មាន​ភារកិច្ច​ចាំបាច់ និង​គ្មាន​ឯកសារ​បញ្ជាក់​ការ​ធ្វើ​ដំណើរ ហើយ​នៅ​តែ​បំពាន ។

សមត្ថកិច្ច​បន្ត​ថា ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ខាងលើ ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​របស់​សមត្ថកិច្ច​ក្នុង​ល្បឿន​លឿន និង​មាន​បំណង​រត់គេច​ខ្លួន​ទៀត ដោយ​ឃើញ​សកម្មភាព​គួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​ក៏​ឃាត់​ម៉ូតូ​នោះ​ភ្លាម​ៗ រួច​ធ្វើការ​ត្រួតពិនិត្យ​នៅ​លើ​ខ្លួន​ជនសង្ស័យ ក៏​ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច ក៏​ឃាត់ខ្លួន​ជាក់ស្ដែង​តែ​ម្តង​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ មិន​បាន​ប្រាប់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ប្រាប់​អោយ​ដឹង​ថា រូបគេ​ទាំង​ពីរ ស្នាក់​នៅ​ម្តុំ​ស្តុ​ប​ផ្សារ​ដី​ហុយ ហើយ​មុន​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូឌុប​គ្នា ទៅ​ទិញ​ថ្នាំ​ញៀន​នៅ​ម្តុំ​ត្រឡោក​បែក​ចំនួន​៣​កញ្ចប់​តូច (មិន​ប្រាប់​តម្លៃ​) យក​ប្រើប្រាស់ ខណៈ​ពេល​ធ្វើ​ដំណើរ​ត្រលប់​ទៅ​បន្ទប់​ជួល ក៏​ជួប​សមត្ថកិច្ច ហើយ​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ