ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិត្ត​ស្លុយ​​ប្រព្រឹត្តទាំង​ថ្ងៃ​ តែ​រត់​មិន​រួច​ជាប់​ខ្នោះ

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ ចោរ​ចិត្ត​ស្លុយ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ឃាត់ខ្លួន​បាន​នៅ​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​លួច​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១០ ឧសភា នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​ ។ លោក…

​ខេត្តបាត់ដំបង​៖ ចោរ​ចិត្ត​ស្លុយ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ឃាត់ខ្លួន​បាន​នៅ​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​លួច​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១០ ឧសភា នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​ ។

លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោលបានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆាយ ឆេ​ត អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ស្លរ​ខ្លាញ់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។ រីឯ​ម៉ូតូ​ដែល​ជន​នេះ ​លួច​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​២០១៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1X.0161 របស់​ជន​រង​គ្រោះ​ឈ្មោះ ហន តុញ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​។

លោកអធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​កាន់​ភូមិសាស្ត្រ​ស្រុក​ប​វេ​ល តែ​ទំនង​គេច​មិន​រួច​ក៏​ទុក​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​ ។ ប៉ុន្តែ​ត្រូវ​កម្លាំង​មូលដ្ឋាន​របស់​លោក​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ​។ បើ​តាម​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​សមត្ថកិច្ច​ថា ចោរ​ចិត្ត​ស្លុយ​នេះ ​បាន​ចូល​លួច​ម៉ូតូ​គាត់​ទាំង​ថ្ងៃ​ដែល​គាត់​ទុក​ខាង​មុខ​ផ្ទះ​។ ប៉ុន្តែ​ក្រោយ​ដឹង​ថា បាត់​ខ្លួន​ក៏​ប្ដឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​ក៏​ត្រុ​វ​សមត្ថកិច្ច​ឃាត់​ជន​ដៃដល់​បាន​។

លោក ផង់ សុភាព បាន​និយាយ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​មក​កាន់​អធិការ​ស្រុក​ថ្មគោល ដើម្បី​សួរនាំ និង ចាត់ការ​តាម​នីតិវិធី​ ។ ដោយឡែក ​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ