ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​១២ ដល់​១៨ ឧសភា​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​តិច​ទៅ​ច្រើន​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨​ឧសភា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន​ហើយ​មាន​ផ្គរ រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨​ឧសភា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន​ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​ធនធាន​ទឹកបាន​ជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែឧសភា ឆ្នាំ​២០២១​ថា ក្នុង​អំឡុង​១​ស​ប្ដា​ហ៍​ទៅ​ខាង​មុខ​នេះ ខ្យល់មូសុង​និរតី​នឹង​បង្កើន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥-២៧°C នឹង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥ºC នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

ក្នុង​នោះ​ក៏​អាច​មាន​ផ្នែក​មួយ​ចំនួន​បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល ភាគ​ខាងត្បូង និង​បណ្តា​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ច្រើន ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ºC នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ °C នឹង​អាច​មាន​ភ្លៀង​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦°C នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣°C​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អំពាវនាវ​ដល់​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាននៅ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ភាគ​ខាងត្បូង ភាគ​ពាយ័ព្យ និង​បណ្តា​ខេត្ត​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី​១៣-១៦ ខែឧសភា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ