ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បំបែក​កំណត់​ត្រា លក់​ផ្លៃ​ទុរេន​ទៅ​ចិន ត្រឹម​៤៥​នាទី អស់​២៥​តោន

2 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ថៃ បំបែក​កំណត់​ត្រា​ការ​បញ្ជា​ទិញ​ជា​មុន​”​កុម្ម៉ង់​” ត្រូវ​បាន​លក់​អស់ ១១,២០០​ផ្លែ ក្នុង​រយៈពេល​ត្រឹមតែ ៤៥​នាទីប៉ុណ្ណោះ ដោយ​បាន​នាំ​ចេញ ​ផ្លៃ​ទុរេន…

ទីក្រុង​បាងកក ៖ ថៃ បំបែក​កំណត់​ត្រា​ការ​បញ្ជា​ទិញ​ជា​មុន​”​កុម្ម៉ង់​” ត្រូវ​បាន​លក់​អស់ ១១,២០០​ផ្លែ ក្នុង​រយៈពេល​ត្រឹមតែ ៤៥​នាទីប៉ុណ្ណោះ ដោយ​បាន​នាំ​ចេញ ​ផ្លៃ​ទុរេន ចំនួន ២៥​តោន ទៅ​កាន់​ប្រទេស​ចិនផ្ទាល់ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ថៃ khaosod ។

នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ លោក Alongkorn ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ បាន​បង្ហាញ​ថា ក្រសួងកសិកម្ម​ថៃ និង​សហករណ៍​ថៃ បាន​ទទួល​ជោគជ័យ​ជា​លើក​ទី​២ ក្នុង​រយៈពេល ២​ស​ប្តា​ហ៍ លើក​នេះ​សម្រេច​បានការ​នាំ​ចេញ​ផ្លែ​ទុរេន ២៥​តោន (​ស្មើនឹង ១១,២០០​ផ្លែ​) តាម​យន្តហោះ ទៅ​កាន់​ទីក្រុង​ស៊ី​អាន នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន ជាមួយនឹង​យុទ្ធសាស្ត្រ​ថ្មី ប្រព័ន្ធ​បញ្ជា​ទិញ​តាម​លំដាប់លំដោយមុន​នៅ​ថ្ងៃ​ទី​៨ ឧសភា កន្លង​មក តាម​រយៈ​ការ​លក់​តាម​អ៊ី​ន​ធើ​ណិ​ត លក់​អស់​ក្នុង​រយៈពេល​ត្រឹមតែ ៤៥​នាទី ។

លោក Alongkorn បន្តថា កាល​លើក​ដំបូង​ផ្លែ​ទុរេន ២០​តោន ចំណាយពេល​លក់​អស់ ៩​ម៉ោង ហើយ​ដឹក​តាម​យន្ដហោះ ពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ទៅ​កាន់​ប្រទេស​ចិន ​ដែល​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ផ្លែ​ឈើ​ថៃ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ប៉ុន្តែ​ការ​លក់​នៅ​ពេល​នេះ រំភើប​ណាស់ ! ម្សិលមិញ​លក់​មិន​ដល់​មួយ​ម៉ោង​ទេ អស់​ចំនួន ១១,២០០​ផ្លែ (ក្នុង​១​ផ្លែ​មាន​ទម្ងន់​ជាង​២​គីឡូក្រាម) សរុប ២៥​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ