ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ពណ៌​ទឹកសំបោរ​» អាច​បង្ហាញ​ពី​បញ្ហា​សុខភាព ដែល​ភាគច្រើន​មនុស្ស​មើល​រំលង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេល​មាន​សំបោរ ឬ​កំហាក យើង​តែងតែ​ញើស និង​ខាក​ចេញ​មក​ដោយ​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ កាន់តែ​ឆាប់​កាន់តែ​ល្អ​។ នេះ​ជា​ប្រសាសន៍​របស់​លោ​វេជ្ជបណ្ឌិត ចាន់ រ៉ា…

រាជធានី​ភ្នំពេញ ៖ ពេល​មាន​សំបោរ ឬ​កំហាក យើង​តែងតែ​ញើស និង​ខាក​ចេញ​មក​ដោយ​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ កាន់តែ​ឆាប់​កាន់តែ​ល្អ​។ នេះ​ជា​ប្រសាសន៍​របស់​លោ​វេជ្ជបណ្ឌិត ចាន់ រ៉ា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។
លោ​វេជ្ជបណ្ឌិត ចាន់ រ៉ា បាន​បញ្ជាក់​ថា ៖ តើ​អ្នក​ជឿ​ទេ​ថា ពណ៌​របស់​សំបោរ​វា​បាន​ប្រាប់​ពី​បញ្ហា​សុខភាព​អ្នក​អ្វីខ្លះ0x017d7 យើង​ទាំងអស់​គ្នា​តែងតែ​ជួប​ប្រទះ និង​ការ​ហៀរ​សំបោរ ឬ​ធ្លាក់​ចូល​បំពង់​.​ក​ដែល​តម្រូវ​អោយ​យើង​ញើស ឬ​ខាក​ចេញ​មក​មាន ពេល​ខ្លះ​ហឺត​ចូល​ទៅ​ក្នុង​ច្រមុះ ឬ​លេប​ចូល​បំពង់ក​។

តើ​ទឹកសំបោរ​មាន​ប្រភព​មកពីណា?
ផ្លូវដង្ហើម និង​អាហារ​របស់​មនុស្ស​យើង​មាន​ភ្នាស​កោសិកា​ដែល​ជា​កន្លែង​ផលិត​សំបោរ រំអិល និង​ស្លេះ មិន​ថា នៅ​ក្នុង​ច្រមុះ សី​នុស មាត់ បំពង់​.​ក បំពង់​សម្លេង បំពង់ខ្យល់ វា​មាន​តួនាទី​ការពារ​មេរោគ ការ​រលាក​កកិត វា​ធ្វើ​អោយ​មាន​សំណើម​គ្រប់ពេលវេលា ហេតុ​ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ភ្នាស​កោសិកា​ស្ងួត​វា​ងាយ និង​បង្ក​រោគ​។ សំបោរ ឬ​រំអិល​នៅ​ផ្លូវដង្ហើម វា​មាន​តួនាទី​ចាប់​យក​វត្ថុ​ផ្សេង​ដែល​ចូល​មក​ក្នុង​រា​ង្គ​កាយ​យើង តាម​រយៈ​ការ​ដកដង្ហើម ហើយ​រា​ង្គ​កាយ​យើង​ផលិត​សំបោរ ឬ​ទឹករំអិល​២​លី​ត្រ​ក្នុង​១​ថ្ងៃ​។ មនុស្ស​ភាគច្រើន​មិន​បាន​ចាប់អារម្មណ៍​ពី​ការ​ពិនិត្យ​ពណ៌​សំបោរ ឬ​កំហាក​នោះ​ទេ ។

តើ​អ្នកដឹង​ទេ​ថា ពណ៌​សំបោរ​របស់​លោក​អ្នក វា​បាន​បញ្ជាក់​ពី​បញ្ហា​អ្វីខ្លះ​ពី​សុខភាព​ច្រមុះ​របស់​លោក​អ្នក?

១-​ពណ៌​ស​ថ្លា ៖ បណ្តាល​មក​ពី​ផ្តាសាយ រលាក​ផ្លូវដង្ហើម​ខាងលើ ឬ​អា​លែ​កស្សី​ច្រមុះ ពពួក​វីរុស​នេះ​បង្ក​អោយរ​លាក​ភ្នាស​កោសិការ​ដែល​បញ្ចេញ​សារជាតិ Histamine ជំរុញ​អោយ​មានការ​ផលិត​ទឹកសំបោរ​យ៉ាងច្រើន ការ​ប្រើ​ថ្នាំ Anti-Histamine និង​ការ​លាង​ច្រមុះ​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ អាច​ជួយ​កាត់​បន្ថយ​ការ​ហៀរ​សំបោរ​បាន​។

២-​ពណ៌​ស ៖ ការ​ដែល​សំបោរ​មាន​លក្ខណៈ​ក្រាស់ ស្អិត និង​.​ស​ល្អក់ អាច​មក​ពី​ស្ទះ​នៅ​ក្នុង​ច្រមុះ​រយៈពេល​យូរ ដែល​បណ្តាល​មក​ពី​ភ្នាស​ច្រមុះ​ហើម ក្រៅពី​នោះ​រួម​ផ្សំ​នឹង​ការ​ទទួលទាន​ផលិតផល​ពី​ទឹកដោះគោ​ច្រើន​ពេក​។

៣-​ពណ៌​លឿង ៖ មក​ពី​ការ​ឆ្លង​រោគ​ពពួក​បាក់តេរី​នៅ​ច្រមុះ ឬ​សី​នុស​ប្រព័ន្ធ​រា​ង្គ​កាយ​យើង​បាន​ប្រឆាំង​ធ្វើ​អោយ​មេរោគ​ស្លា​.​ប់ បូក​ផ្សំ​នឹង​រំអិល​លាយ​ខ្ទុះ​រួម​ផ្សំគ្នា​ធ្វើ​អោយ​សំបោរ​មាន​ពណ៌​លឿង​។

៤-​ពណ៌​ប្រផេះ ៖ អាច​ចង្អុលបង្ហាញ​ថា ក្នុង​ច្រមុះ​របស់​អ្នកមាន​ឫសដូងច្រមុះ ដែល​កើត​ចេញពី​ការ​រលាក​រ៉ាំរ៉ៃ​នៃ​ភ្នាស​ច្រមុះ ឬ​សី​នុស មាន​សណ្ឋាន​ដូច​ផ្លែ​ទំពាំងបាយជូរ ដែល​បណ្តាល​មក​ពី​អា​លែ​កស្សី​ច្រមុះ រលាក​សី​នុស​រាំ​រ៉ៃ ជំងឺហឺត​។

៥-​ពណ៌​ខៀវ ៖ បង្ហាញ​ថា រា​ង្គ​កាយ​យើង​កំពុង​ប្រឆាំង​នឹង​បាក់តេរី ដូច​ក្នុង​ករណី​ទឹកសំបោរ​ពណ៌​លឿង​ដែរ​។

៦-​ពណ៌​ក្រហម ៖ កើតឡើង​ដោយសារ​សរសៃរ​ឈាម​ច្រមុះ​ដាច់​លាយ​ជាមួយ​ទឹកសំបោរ សរសៃឈាម​ដាច់ អាច​បណ្តាល​មក​ពី​ភ្នាស​ច្រមុះ​ស្ងួត ឬ​របួស​ច្រមុះ ការ​រលាក​ច្រមុះ រោគ​សរសៃឈាម​ផ្សេង​។ ការ​មាន​ឈាម​ច្រមុះ​មួយ​ខាង ឬ​សងខាង ត្រូវ​មក​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​។

៧-​ពណ៌​ខ្មៅ ៖ ការ​ដែល​ទឹកសំបោរ​មាន​ពណ៌​ខ្មៅ ច្រើន​ជួប​ចំពោះ​អ្នក​ជក់បារី អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន អ្នក​ដែល​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មានការ​បំពុលបរិយាកាស​ខ្លាំង និង​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត​នៅ​ច្រមុះ ឬ​សី​នុស​។

លោ​វេជ្ជបណ្ឌិត ចាន់ រ៉ា ឯកទេស​ត្រចៀក ច្រមុះ បំពង់​.​ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ថា ៖ អាស្រ័យ​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោក​លោកស្រី​មេត្តា​ពិនិត្យ​មើល​ពណ៌​ទឹកសំបោរ​របស់​លោក​អ្នក នៅ​ពេល​ញើស ឬ​ខាកស្តោះ តើ​មាន​ពណ៌​អ្វី​ហើយ​បើសិនជា​មាន​សភាព​មិន​ប្រក្រតី សូម​មេត្តា​អញ្ជើញ​មក​ពិនិត្យ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ