ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​បន្តរក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ម្នាក់​​ទៀត !

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ ​រដ្ឋបាល​ខេត្តក្រចេះបាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​ទៀត​​មានឈ្មោះ​អាង សន ភេទ​ស្រី អាយុ​៧៣​ឆ្នាំ ​រស់នៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។ យោង​តាម​លិខិត​ប្រកាស​ព័​ត៌មាន​របស់​រដ្ឋបាល​ខេត្តក្រចេះ…

ខេត្តក្រចេះ៖ ​រដ្ឋបាល​ខេត្តក្រចេះបាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​ទៀត​​មានឈ្មោះ​អាង សន ភេទ​ស្រី អាយុ​៧៣​ឆ្នាំ ​រស់នៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។

យោង​តាម​លិខិត​ប្រកាស​ព័​ត៌មាន​របស់​រដ្ឋបាល​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​១០ ​ឧសភា ​បាន​បញ្ជាក់​ថា ឈ្មោះ អាង សន បាន​ចូល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២០ ​មេសា ​មក​ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ បាន​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទៅ​សម្រាក​នៅផ្ទះ​។ ដល់​ថ្ងៃ​ទី​៧ ខែឧសភា បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​ម្ដងទៀត ដោយ​អាកា​រហត់ និង​ពិបាកដកដង្ហើម ហើយ​ក្រុម​គ្រូពេទ្យ​​បាន​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ជា​លទ្ធផល​ឈ្មោះ អាង សន គឺ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​។

ប​ច្ចប្ប​ន្ន​មន្ត្រី​ជំនាញ​ភិ​បាល​សុខា និង​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​ប្រ​ភ​ព័​ចម្លង និង​អ្នក​ប៉ះពាល ដើម្បី​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័ និង​ស្រង​យក​សំណាក់​តេស្ត​រក​ជំងឺ​កូ​វី​ដ​១៩​។ក្នុង​លិខិត​ប្រកាស​ស​របស់​រដ្ឋបាល​ខេត្ត​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់​ព​ន្ធ័​ជាមួយ​ឈ្មោះ អាង សន សូម​រូស​រាន់​មក​ជួប​ក្រុម​គ្រូពេទ្យ និង​ធ្វើ​ច​ត្តា​ឡី​ស​ក័ ដើម្បី​យក​សំណាក់​ទៅ​ពិនិត្យ​។

ដោយឡែក ​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​។ ករណី​បងប្អូន​ប្រជាពលរដ្ឋ មាន​រោគ​សញ្ញា ផ្តាសាយ ក្អក ហៀ​សំបោរ ឈឺបំពង់ករ និង​ថប់ដង្ហើម ឬ​រោគ​សញ្ញា​ផ្សេង​ៗ សូម​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​ស្ថិត​នៅ​កន្លែង​បងប្អូន​រស់នៅ និង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់​ ៕ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ