ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភ្ញាក់ផ្អើល​! ដោយពេល​ដឹង​ថា​បុរស​វ័យ​២០​ឆ្នាំ​លង់ទឹក​នៅ​កណ្ដាល​ស្រះ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​ក្រោយ​ពី​បុរស​ម្នាក់​វ័យ​២០​ឆ្នាំ​បាន​លង់ទឹក​ស្លា​.​ប់​នៅ​កណ្តាល​ស្រះ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​ក្រោយ​ពី​បុរស​ម្នាក់​វ័យ​២០​ឆ្នាំ​បាន​លង់ទឹក​ស្លា​.​ប់​នៅ​កណ្តាល​ស្រះ ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​យ៉ាង​ខ្លាំង​​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទ​០៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ដែល​ជាប់​ព្រំប្រទល់​អាង​ទឹក​ស្អាត​ក្បាលឆាយ ស្ថិត​ក្នុងភូមិ​១ ស​ង្គា​ត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​វ៉ា សុខ​ថា​ន អាយុ​២១​ឆ្នាំ មានស្រុក​កំណើត ភូមិ​កសិករ ឃុំ​សំឡាញ ស្រុក​អង្គរ​ជ​យ័ ខេត្តកំពត​។ បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ក្រុម​០៧ ភូមិ​០១ សង្កាត់​លេខ​០១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ មុខរបរ​ជា​កម្មករ​នៅ​ក្នុង​សិប្បកម្ម​មួយ​កន្លែង​។

បើ​យោង​តាម​ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ សុំ វិត ដែល​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​ឡើយ ពួក​គាត់​បាន​នាំ​គ្នា​មក​មុជទឹក​នៅ​ទី​នេះ​លេង ហើយ​ក៏​ឆ្លៀត​រាវរក​លៀស បន្ទាប់​មក​បុរស​ឈ្មោះ ថា​ន បាន​ទៅ​ទីតាំង​ទឹក​ជ្រៅ​។ ដោយ​មានការ​ព្រួយបារម្ភ រូប​គាត់​ក៏​បាន​ស្រែក​ប្រាប់​ថា «​កុំទៅ​កណ្ដាល​ពេក ព្រោះ​កន្លែង​នោះ​មាន​ស្នាម​ដៃ​អា​អិ​ច​ជ្រៅ​ណាស់​»​។

បុរស​ខាងលើ​បន្ត​ថា ជា​អកុសល គ្រាន់តែ​គាត់​ស្រែក​ប្រាប់​ភ្លាម​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​ក្មេង​ម្នាក់​ស្រែក​ប្រាប់​ពីលើ​ទំនប់​ថា បុរស​ឈ្មោះ​ថា​ន កំពុង​តែ​លង់ទឹក​ហើយ ។ ភ្លាម​ៗ​បុរស​រូប​គាត់ (​ឈ្មោះ វិត​) បាន​ស្ទុះ​យ៉ាង​លឿន​ដើម្បី​ទៅ​ជួយ ប៉ុន្តែ​ដោយសារ​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ពេក គាត់​ទៅ​មិន​ទាន់ ក៏​បណ្ដាល​ឱ្យ​បុរស​ឈ្មោះ ថា​ន នោះ​លង់​បាត់​តែ​ម្ដង​។ ហើយ​ទោះបីជា​រូប​គាត់​ប្រឹងប្រែង​រក​យ៉ាងណា តែ​រក​មិនឃើញ​ឡើយ ក៏​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ក្រុម​អ្នក​មុជទឹក​អង្គភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ ចុះ​មុជទឹក​ស្វែងរក​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​ពី​ដឹង​ព័ត៌មាន​ថា មាន​បុរស​ឈ្មោះ វ៉ា សុខ​ថា​ន អាយុ​ប្រហែល​២០​ឆ្នាំ ដែល​លង់ទឹក​ស្រះ បាន​បាត់​ខ្លួន​នៅ​ជិត​ក្បាលឆាយ​កាលពី​ល្ងាចម្សិលមិញ​វេលា​ម៉ោង​៣​រសៀល ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៩ ឧសភា ២០២១ ការ​ស្វែងរក​ជន​រង​គ្រោះ​របស់​អង្គភាព​កំពង់​ផែ​ស្វ​យ​ត័​ក្រុងព្រះសីហនុ ក៏​បាន​រក​ឃើញ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ