ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គិភ័យ​​លេប​ត្របាក់​តូប​អាជីវករ​ជាច្រើនក្នុងផ្សារតូច ​​នៅ​ក្រុង​តា​ខ្មៅ ​អស់ខ្ទង់រាប់ម៉ឺនដុល្លារ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ អគ្គី​ភ័យ​​​បាន​ឆាបឆេះផ្សារ​មួយកន្លែង​​ទាំង​ព្រឹក​នៅ​ក្រុង​តា​ខ្មៅ បណ្តាល​អោយ​តូប​អា​ជីករ​ដែល​លក់​គ្រឿង​បំ​លាស់​ម៉ូតូ កង់ និង​តូប​ចាប់​ហ៊ួ​យ​ជា​ច្រើន​តូប រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង សរុប​ទឹកប្រាក់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​។ ហេតុ​ការ​ណ៌​ខាងលើនេះ​​នេះ​បានបង្ការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា…

ខេត្ត​កណ្តាល ​៖ អគ្គី​ភ័យ​​​បាន​ឆាបឆេះផ្សារ​មួយកន្លែង​​ទាំង​ព្រឹក​នៅ​ក្រុង​តា​ខ្មៅ បណ្តាល​អោយ​តូប​អា​ជីករ​ដែល​លក់​គ្រឿង​បំ​លាស់​ម៉ូតូ កង់ និង​តូប​ចាប់​ហ៊ួ​យ​ជា​ច្រើន​តូប រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង សរុប​ទឹកប្រាក់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​។

ហេតុ​ការ​ណ៌​ខាងលើនេះ​​នេះ​បានបង្ការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ នៅ​ផ្សារ​តូច ស្ថិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រ​យ​ង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា អគ្គី​ភ័យ​ដែល​ឆាបឆេះ​នេះ​កើតឡើង​បណ្តាល​មក​ពី​ជាង​ផ្សារ​សំ​យ៉ាប​តូប ទើប​ធ្វើ​អោយ​កម្ទេច​ផ្កា​ភ្លើង​ធ្លាក់​មក​ក្រោម បង្ក​ឱ្យមានអគ្គិភ័យ​ឆាបឆេះ​ឡើង​តែ​ម្តង​។

ជាក់ស្តែង​អគ្គី​ភ័យ​ឆាបឆេះ​កើតឡើង ត្រូវបានរ​ថយន្ត​ពន្លត់ និង​បង្ការ​អគ្គី​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​រថយន្ត​ពន្លត់ និង​បង្ការ​អគ្គី​ភ័យ​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​រថយន្ត​របស់​បញ្ជាការដ្ឋាន​អង្គរក្ស សរុប​១២​គ្រឿង ដើម្បី​ជួយ​អន្តរា​គម​ន៌​ពន្លត់ ទាន់​ពេលវេលា ។ ភ្លាម​ៗ​ក៌​មាន​វត្តមាន​របស់​លោក​ឧត្តម​សេនី​យ៌​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​ចុះ​មក​ជួយ​អន្តរាគមន៍នៅកន្លែងកើតហេតុ​ផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ