ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​អេ​ស្ប៉ា​ញ​ជុំ​ជួប​គ្នា​ច្រៀង​រាំ​យ៉ាង​សប្បាយ អប​អរ​ការ​ដក​បំរាម​គោចរ​កូ​វី​ដ

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យុវជន​រាប់រយ​នាក់​នៅ​ទូ​ទាំង​ប្រទេស​អេ​ស្ប៉ា​ញ បាន​នាំ​គ្នា​រាំ​តាម​ដងផ្លូវ នៅ​ពេល​នាឡិកា​បន្លឺ​សំលេង​ឡើង​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​៨ ខែឧសភា​។ ដើម្បី​អបអរសាទរ​ថ្ងៃ​បញ្ចប់​បំរាម​គោចរ​កូ​វី​ដ​១៩ ដែល​មាន​រយៈពេល​៦​ខែ​។

អេ​ស្ប៉ា​ញ ៖ យុវជន​រាប់រយ​នាក់​នៅ​ទូ​ទាំង​ប្រទេស​អេ​ស្ប៉ា​ញ បាន​នាំ​គ្នា​រាំ​តាម​ដងផ្លូវ នៅ​ពេល​នាឡិកា​បន្លឺ​សំលេង​ឡើង​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​៨ ខែឧសភា​។ ដើម្បី​អបអរសាទរ​ថ្ងៃ​បញ្ចប់​បំរាម​គោចរ​កូ​វី​ដ​១៩ ដែល​មាន​រយៈពេល​៦​ខែ​។

ជាមួយនឹង​អត្រា​ការ​ឆ្លង​កូ​វី​ដ​១៩ មាន​ស្ថេ​រ​ភាព ស្រប​និង​វឌ្ឍនភាព​ការ​ចាក់​វ៉ាក់សាំង​ភាគច្រើន​នៃ​តំបន់​ទាំង​១៧​។ ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ អាច​បន្ធូរបន្ថយ​ច្បាប់​រឹតត្បិត​ស្ទើរតែ​ទាំងស្រុង​។ ជា​ពិសេស​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​ដំណើរ​ឆ្លង​រវាង​តំបន់​មួយ​ទៅ​តំបន់​មួយ​។

ការ​រាំច្រៀង​យ៉ាង​សប្បាយ បាន​កើត​មាននៅ​ឯ​កណ្តាល​ទីក្រុង​ម៉ា​ឌ្រី​ដ ក៏​ដូច​ជាទី​ក្រុង​បា​សេ​ឡូ​ណា​ផង​ដែរ​។ ខណៈ​ដែល​អ្នក​ដើរ​កំសាន្ត​ជា​ច្រើន​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឆ្នេរសមុទ្រ​។

ភោជនីយដ្ឋាន និង​បារ​ក្នុងស្រុក​ក៏​នឹង​អាច​បើក​រហូត​ដល់​ម៉ោង​១១​យប់​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ដែន​កំណត់​នៃ​មនុស្ស​៤​នាក់​ក្នុង​តុ​តែ​មួយ​នៅ​តែ​ត្រូវ​អនុវត្ត​។ ហើយ​ការ​ញ៉ាំ​ក្នុងផ្ទះ​ក៏​ត្រូវ​បាន​កំណត់​ត្រឹម​៣០​ភាគរយ​។

បើ​ទោះបីជា​ការ​ហាមឃាត់​ធ្វើ​ដំណើរ​ក្នុង​តំបន់​បាន​បញ្ចប់​។ ហើយ​បំរាម​គោចរ​ត្រូវ​បាន​ដក​ចេញ​ក៏​ពិតមែន​។ ប៉ុន្តែ​មិន​មាន​ន័យ​ថា ការ​រឹតត្បិត​ត្រូវ​បាន​បន្ធូរបន្ថយ​ទាំង​អស់នោះ​ទេ​។ ដោយ​តំបន់​ទាំងនោះ នៅ​តែ​អាច​រឹតត្បិត​ម៉ោង​បើក និង​ការ​ដាក់​កម្រិត​ភ្ញៀវ​នៅ​តាម​បារ និង​ភោជនីយដ្ឋាន​។

អាជ្ញាធរ​ក៏​អាច​ស្វែងរក​ការ​យល់ព្រម​ពី​តុលាការ សម្រាប់​វិធានការ​តឹង​រឹង​ដូច​ជា​ការ​រៀបចំ​ឡើង​វិញ​នូវ​បំរាម​គោចរ​, ការ​ជ្រើសរើស​ចំនួន​ដែល​ត្រូវ​អនុញ្ញាត​ក្នុង​ការ​ជួបជុំ​គ្នា​នៅផ្ទះ ឬ​ការ​ពង្រីក​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ផ្សេង​ៗ​។

រហូត​មក​ទល់​ពេល​នេះ មាន​តែ​តំបន់​ចំនួន ៤ ប៉ុណ្ណោះ ដែល​កំពុង​រក្សា​បំរាម​គោចរ​ដ៏​តឹង​រឹង​របស់​ខ្លួន​មាន​ដូច​ជា ៖ កោះ Balearic, កោះ Canary, សហគមន៍​ស្វយ័ត Navarre រួម​និង​រដ្ឋធានី Valencia៕ (​ដកស្រង់​ចេញពី DW)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ