ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ ស្រ្តីកើតជម្ងឹទឹកនោមផ្អែមមុនអាយុ៥៥ឆ្នាំ មានហានិភ័យជម្ងឺបេះដូងខ្ពស់

2 ឆ្នាំ មុន

ស្ត្រីដែលមានជម្ងឺទឹកនោមផ្អែមប្រភេទទី២ សូមស្វែងយល់ពីការសិក្សាមួយនេះ។ ប្រសិនបើអ្នកមានអាយុក្រោម ៥៥ឆ្នាំ ហើយមានជម្ងឺទឹកនោមផ្អែមប្រភេទទី២ នោះអ្នកអាចប្រឈមនឹងហានិភ័យខ្ពស់នៃការវិវត្តទៅជាជម្ងឺសរសៃឈាមបេះដូង។ យោងតាមការសិក្សា ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត JAMA Cardiology…

ស្ត្រីដែលមានជម្ងឺទឹកនោមផ្អែមប្រភេទទី២ សូមស្វែងយល់ពីការសិក្សាមួយនេះ។ ប្រសិនបើអ្នកមានអាយុក្រោម ៥៥ឆ្នាំ ហើយមានជម្ងឺទឹកនោមផ្អែមប្រភេទទី២ នោះអ្នកអាចប្រឈមនឹងហានិភ័យខ្ពស់នៃការវិវត្តទៅជាជម្ងឺសរសៃឈាមបេះដូង។

យោងតាមការសិក្សា ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត JAMA Cardiology បានឱ្យដឹងថាស្ត្រីដែលមានអាយុក្រោម ៥៥ឆ្នាំ ដែលមានជម្ងឺទឹកនោមផ្អែមប្រភេទ២ គឺមានហានិភ័យខ្ពស់ ១០ដង ក្នុងការវិវត្តទៅជាជម្ងឺបេះដូងនៅក្នុងរយៈពេល ២ទសវត្សខាងមុខ។ គេបានលើកឡើងថា ស្ត្រីទាំងនេះអាចវិវត្តទៅជាករណី Lipoprotein Insulin Resistance (LPIR) ដែលជាសញ្ញាបញ្ជាក់មួយកម្រិតទៀតថា ស្រ្តីដែលមានជម្ងឺទឹកនោមផ្អែម ប្រឈមនឹងជម្ងឺសរសៃឈាមបេះដូង។

លោក Samia Mara សាស្ត្រាចារ្យរងនៅសាលាវេជ្ជសាស្ត្រ Harvard សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ “នៅពេលដែលមនុស្សវ័យក្មេងមានបញ្ហាសរសៃឈាមបេះដូង វាធ្វើឱ្យប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេជាខ្លាំង ក៏ដូចជាការលូតលាស់ទៅមុខ និង ការចែករំលែកដល់សង្គមដែលគេរស់នៅ។”

ជាផ្នែកមួយនៃការស្រាវជ្រាវ អ្នកសិក្សាស្រាវជ្រាវបានវិភាគកត្តាហានិភ័យជាង៥០ លើស្ត្រីចំនួន ២៨,០២៤នាក់ ក្នុងរយៈពេល ១០ឆ្នាំ។ គេបានធ្វើការវិភាគទៅលើសារធាតុជីវសាស្រ្តនៅក្នុងខ្លួនចំនួន៥០ ដែលមានការពាក់ព័ន្ធជាមួយនឹងសុខភាពបេះដូង។ កូលេស្តេរ៉ុលអាក្រក់ (LDL Cholesterol) និង អេម៉ូក្លូប៊ីន A1C ត្រូវបានគេរកឃើញថា មានទំនាក់ទំនងតិចតួចជាមួយនឹងការចាប់ផ្តើមនៃជម្ងឺសរសៃឈាមបេះដូងចំពោះស្ត្រីដែលមានអាយុតិចជាង ៥៥ ឆ្នាំ បើធៀបនឹងទំនាក់ទំនងរបស់ LPIR។

កូលេស្តេរ៉ុលអាក្រក់ LDL ក៏ត្រូវបានគេរកឃើញថា មានការពាក់ព័ន្ធនឹងការកើនឡើង ៤០% នៃការចាប់ផ្តើមជម្ងឺសរសៃឈាមបេះដូងចំពោះស្ត្រីដែលមានអាយុក្រោម ៥៥ឆ្នាំផងដែរ។ ការស្រាវជ្រាវបន្ថែមពិតជាចាំបាច់ ដើម្បីរកយុទ្ធសាស្ត្រថ្មីៗដើម្បីដោះស្រាយការព្រួយបារម្ភពីជម្ងឹនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ