ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ផ្តល់​អំណោយ​ដល់​កាកបាទក្រហម​ខណ្ឌឫស្សីកែវ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៥ បាន​ធ្វើ​ពិធី​ប្រគល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ និង​គ្រោះថ្នាក់​ផ្សេង​ៗ ។

រាជធានី​ភ្នំពេញ ៖ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៥ បាន​ធ្វើ​ពិធី​ប្រគល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ និង​គ្រោះថ្នាក់​ផ្សេង​ៗ ។

ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​វត្ត​ញាណ​រង្សី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ដោយ​មានការ​និមន្ត​ចូលរួម​ប្រគល់​ពី​សំណាក់​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹ​ម សម្បត្តិ ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី និង​ទទួល​ដោយ​លោក ជា ពិសី អនុប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌឫស្សីកែវ និង​ជា​តំណាង​លោក ធុ​យ សុ​ខន ប្រធាន​គណៈកម្មការ​អនុ​សាខា​កាក​បាទ​ក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ។

អំណោយ​ដែល​ត្រូវ​ប្រគល់​ជួន​ដល់​កាកបាទក្រហម​នៅ​ពេល​នោះ​រួម​មាន អង្ករ​១​តោន​, មី​១០​កេស​, ទឹកត្រី​-​ទឹកស៊ីអ៊ីវ​២០​យួរ​, ទឹកដោះគោ​២០​កំប៉ុង​, ស្ករស​២០​គីឡូក្រាម​, ទឹកក្រូច​៥​កេស​, ត្រីខ​១០​យួរ​, តែ​២០០​កញ្ចប់​, ទឹក​សុទ្ធ​១០​កេស​, សម្ភារ​ផ្ទះបាយ​២​សម្រាប់ និង​ថវិកា​៤​លាន​រៀល ដែល​សរុប​ទាំងអស់​គិត​ជា​ទឹកប្រាក់​ចំនួន​៧.៦១០.១០០​រៀល​ ។ នៅ​ក្នុង​ឱកាស​នោះ​ក៏​មានការ​ប្រគេន​ទេយ្យទាន និង​បច្ច័យ​ដល់​ព្រះសង្ឃ​ជាស​មន​សិស្ស​ចំនួន​៣៨​អង្គ ដោយ​ក្នុង​១​អង្គ​ៗ​ទទួល​បាន​ទេយ្យទាន​១​កញ្ចប់ និង​បច្ច័យ​៥​ម៉ឺន​រៀល​ផង​ដែរ ។

លោក ជា ពិសី ក៏​បាន​កោតសរសើរ​ដល់​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹ​ម សម្បត្តិ ដែល​កន្លង​មក​តែងតែ​នាំ​យក​អំណោយ​ប្រគល់​ជួន​កាកបាទក្រហមកម្ពុជា​គ្រប់​ថ្នាក់ និង​អាជ្ញាធរ ព្រមទាំង​ចុះ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ដោយ​ផ្ទាល់​ព្រះ​អង្គ ។ លោកបាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹ​ម សម្បត្តិ បាន​ដឹកនាំ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​បាន​ល្អ ក្នុង​នាម​ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា ព្រះ​អង្គ​បាន​ចូលរួម​បម្រើ​មនុស្សធម៌​មាន​កិត្តិនាម​ល្បី​នៅ​ទូ​ទាំង​ប្រទេស ។ បន្ទាប់​ពី​ទទួល​បាន​អំណោយ​នេះ លោក​នឹង​នាំ​យក​ទៅ​ចែក​ជូន​ដល់​ដៃ​បងប្អូន​ប្រជា​ពលរដ្ឋ​​ទីទ័ល​ក្រ ចាស់ជរា ឲ្យ​ចំ​គោលដៅ​តែ​ម្តង ។

ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹ​ម សម្បត្តិ បាន​មាន​សង្ឃដីកា​ថា អំណោយ​ដែល​ប្រគល់​ជួន​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នៅ​ពេល​នេះ​បាន​មក​ពី​ពុទ្ធបរិស័ទ និង​សប្បុរសជន​ដែល​បាន​ប្រគេន​ដល់​ព្រះ​អង្គ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ព្រះ​អង្គ​ក៏​បាន​យក​មក​ប្រគល់​ដល់​កាកបាទក្រហម ដើម្បី​យក​ទៅ​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​បន្ត​ទៀត ដើម្បី​ឧទ្ទិស​កុសល​ដល់​ពុទ្ធបរិស័ទ ។ ព្រះ​តេជគុណបាន​មាន​សង្ឃដីកា​ទៀត​ថា ការ​កៀងគរ​អំណោយ ដើម្បី​បម្រើ​ឱ្យ​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ជា​កុសល និង​ការ​ដឹងគុណ​ដល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ និង​សាសនា ឲ្យ​រស់រាន​មាន​ជី​វីត និង​មាន​អ្វី​ៗ​នៅ​ពេល​នេះ ៕