ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នកលក់អនឡាញឆ្លងកូវីដក្នុងចំណោមអ្នកឆ្លងថ្មី ២១៩ នាក់នៅភ្នំពេញ មូលហេតុឆ្លងពីក្រដាស់ប្រាក់ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

យ៉ាងហោចណាស់អ្នកលក់អនឡាញ ៤ នាក់នៅខណ្ឌទួលគោក និងខណ្ឌឫស្សីកែវត្រូវបានរកឃើញឆ្លងកូវីដ-១៩ ក្នុងចំណោមអ្ន​កឆ្លងថ្មីសរុប ២១៩ នាក់នៅក្នុងទឹកដីខណ្ឌចំនួន ១២​ នៅរាជធានីភ្នំពេញ ដែលកន្លងមកអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានព្រមានថា អ្នកលក់អនឡាញនៅផ្ទះក្តី ឬអ្នកដឹកជញ្ជួនឥវ៉ាន់ក្តី ក៏ប្រឈមមុខនឹងការឆ្លងកូវីដ-១៩

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់អ្នកលក់អនឡាញ ៤ នាក់នៅខណ្ឌទួលគោក និងខណ្ឌឫស្សីកែវត្រូវបានរកឃើញឆ្លងកូវីដ-១៩ ក្នុងចំណោមអ្ន​កឆ្លងថ្មីសរុប ២១៩ នាក់នៅក្នុងទឹកដីខណ្ឌចំនួន ១២​ នៅរាជធានីភ្នំពេញ ដែលកន្លងមកអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានព្រមានថា អ្នកលក់អនឡាញនៅផ្ទះក្តី ឬអ្នកដឹកជញ្ជួនឥវ៉ាន់ក្តី ក៏ប្រឈមមុខនឹងការឆ្លងកូវីដ-១៩ តាមរយៈក្រដាស់ប្រាក់ ឬទំនិញដែលដឹកផងដែរ ។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយ អំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថាអ្នកវិជ្ជមានកូវីដទាំង ២១៩ នាក់គឺមានសមាសភាពចម្រុះ គឺមានអ្នកលក់ឥវ៉ាន់អនឡាញ ៤នាក់ឆ្លងកូវីដ-១៩ និងមានមន្ត្រីយោធា គ្រូបង្រៀន កម្មករសំណង់ បុគ្គលិកដឹកជញ្ជួន បុគ្គលិកធនាគារ អ្នកអនាម័យ ប៉ូលីស អាជីវករផ្សារ អ្ន​កលក់ដូរចល័ត ជាងម៉ាស៊ីនត្រជាក់ និងកម្មរោងចក្រនៅតែមានចំនួនឆ្លងច្រើនលើសលប់ធៀបនឹងអាជីពផ្សេងទៀត ។

ប្រភពដដែលបានបង្ហាញឱ្យដឹងថា ខណ្ឌដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺ ពោធិ៍សែនជ័យ ចំនួន ៤៦ នាក់, ខណ្ឌមានជ័យ ៤៥នាក់, ខណ្ឌឫស្សីកែវ ៤០ នាក់, ខណ្ឌទួលគោក ២១នាក់, ខណ្ឌសែនសុខ ១៨ នាក់, ខណ្ឌជ្រោយចង្វារ ១៤នាក់, ខណ្ឌដង្កោ ១៣ នាក់, ខណ្ឌចំការមន ៨ ក្រៅពីនោះគឺខណ្ឌ ៧មករា, ខណ្ឌដូនពេញ, ខណ្ឌច្បារអំពៅ, ខណ្ឌព្រែកព្នៅ ។

សូមបញ្ជាក់ថា កន្លងមកអភិបាលរងសាលារាជធានីភ្នំពេញម្នាក់ធ្លាប់បានបញ្ជាក់ថា ការបញ្ជាទិញតាមអនឡាញក៏ជាកត្តាហានិភ័យនូវការឆ្លងជំងឺកូវីដ១៩ផងដែរនៅក្នុងប្រទេសកម្ពុជា។ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញបានលើកឡើងក្នុង សន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែកជា (តំបន់ក្រហម) (តំបន់លឿងទុំ) និង (តំបន់លឿង) កាលពីថ្ងៃទី ៦ ខែឧសភា ថា  «កន្លងមកខ្ញុំឃើញបងប្អូនមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់ហាមឃាត់បានធ្វើការកុម្មង់តាមអនឡាញមាន ការហ្វេ តែគុជ និងសម្ភារៈមួយចំនួនទៀត ចំណុចនេះបានធ្វើ មានការរឆ្លងកូវីដ១៩ ដែរដូចជាឆ្លងតាមថវិការ និងសម្ភារៈក៏មាន»។ លោកអភិបាលរងក៏បានលើកឡើងថាកន្លងមកលោកបានចុះសួរអ្នកដែលឆ្លងដោយពេលខ្លះគាត់ថាមិនបានទៅណាដែរ តែគាត់ឆ្លងកូវីដ-១៩ តែគាត់បញ្ហាទិញសម្ភារៈហូបតាមអនឡាញ។ លោកថាការបញ្ជាទិញអនឡាញមិនមានការហាមឃាត់ទេប៉ុន្តែត្រូវគិតពីកត្តាហានិភ័យពីការឆ្លងផង ដូចជាបើសិនបញ្ហាទិញសល់មានមិនមានសុវត្ថិភាព ហើយចាប់ឆ្លងគួរកុំទិញ ពិសេសនោះអ្នកដែលដឹកយកមកឲ្យនោះគួរគិតពីសុវត្ថិភាពគាត់ ពីព្រោះថាមិនអាចមើលឃើញទេមេរោគកូវីដ១៩ ។

សូមរម្លឹកផងដែរ គិតត្រឹមថ្ងៃទី ៩​ ខែឧសភា កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ករណីឆ្លងថ្មីចំនួន ៥២០នាក់ ក្នុងនោះ ករណីនាំចូលកម្ពុជា ៥នាក់ និងជាសះស្បើយ ៣០១នាក់ ។ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១៩២៣៧នាក់ អ្នកជាសះស្បើយសរុប ៧៦៤១នាក់ និងអ្នកស្លា.ប់ដោយវីរុសឆ្លងដ៏កាចសាហាវមួយនេះឡើងដល់ ១២០នាក់ ៕

សូមពិនិត្យមើលបញ្ជីឈ្មោះអ្នកវិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញ​ដើម្បីបានដឹងថា លោកអ្នកធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬយ៉ាងណា៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ