ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! បំផ្ទុះ​គ្រាប់បែក​ក្រៅ​សាលារៀនមួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស្លា​.​ប់​និង​របួសជាង​២០០​នាក់​

2 ឆ្នាំ មុន

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែឧសភា នេះ​ថា អ្នក​ស្លា​.​ប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​សាលារៀន​មួយ ក្នុង​រដ្ឋធានី​កា​ប៊ុល កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែឧសភា បាន​កើនឡើង​ដល់​៥៨​នាក់​។

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែឧសភា នេះ​ថា អ្នក​ស្លា​.​ប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​សាលារៀន​មួយ ក្នុង​រដ្ឋធានី​កា​ប៊ុល កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែឧសភា បាន​កើនឡើង​ដល់​៥៨​នាក់​។ ហើយ​យ៉ាង​ហោច​ណាស់ ១៥០​នាក់​រង​របួស​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់ និង​របួស​ភាគច្រើន​ជា​សិស្សសាលា​ស្រី​។ នេះ​បើ​តាម​ចេញពី​ផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

រៀបរាប់​ពី​ហេតុការណ៍​សម្លា.ប់​រង្គាល​កាលពី​ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក Tareq Arian បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា គ្រាប់បែក​បាន​បង្កប់​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះ​ឡើង​នៅ​មុខ​សាលារៀន Sayed Al-Shuhada​។ ហើយ​នៅ​ពេល​សិស្ស​ទាំងអស់​ប្រញាប់ប្រញាល់​ចេញពី​សាលា ដោយ​ភ័យ​ស្លន់ស្លោរ ឧបករណ៍២​ផ្សេង​ទៀត​បាន​ផ្ទុះ​ឡើង​។

ជាមួយ​សម្រែក​ដ៏​ឈឺចាប់ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​មហាអំណាច​លោក​ខាងលិច​។ ចំពោះ​ការ​ខកខាន​មិន​បញ្ចប់​អំពើ​ហិ.ង្សា និង​សង្គ្រាម​ដែល​កំពុង​កើត​មាន​។

សាកស.ព​នៅ​តែ​ត្រូវ​ប្រមូល​ដឹក​ទៅ​កន្លែង​បញ្ចុះស.ព​។ គ្រួសារ​ខ្លះ​នៅ​តែ​ស្វែងរក​សាច់ញាតិ​ដែល​បាត់​ខ្លួន​។ ដោយ​រក​ឈ្មោះ​ដែល​បិទ​នៅ​លើ​ជញ្ជាំង​ប្រកាស និង​ពិនិត្យ​មើល​នៅ​កន្លែង​ដាក់​សាកស.ព​។

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ashraf Ghani បាន​ស្តីបន្ទោស​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​បះបោរ​តា​លី​បង់​។ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​តា​លី​បង់​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​នេះ​ឡើយ​។

សូម​បញ្ជាក់​ថា អំពើ​ហិ.ង្សា​បាន​កើតឡើង​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​កងទ័ព​អា​មេ​រិ​ក និង​អូតង់​ដែល​សេសសល់​បាន​ចាប់ផ្តើម​ចាកចេញ​ពី​អា​ហ្គា​នី​ស្ថាន​។ ដើម្បី​បញ្ចប់​កា​រដក​កម្លាំង​ទ័ព​នៅ​ត្រឹម​ថ្ងៃ​ទី​១១ ខែកញ្ញា ក្នុង​ការ​បញ្ចប់សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អា​មេ​រិ​ក​។

ប៉ុន្តែ​កា​រដក​កងទ័ព​បរទេស បាន​នាំ​ឱ្យ​មានការ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំង​ឡើង រវាង​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ពួក​ឧទ្ទាម​តា​លី​បង់​។ ដោយ​ភាគី​ទាំង​ពីរ​ព្យាយាម​រក្សា​ការ​គ្រប់គ្រង​នៅ​លើ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​៕ (​ដកស្រង់​ចេញពី Reuters និង AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ