ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩៖ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ រថយន្ត​គិលានសង្គ្រោះ ៣៥ គ្រឿងដល់​​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​លើ​សកលលោក រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន ៣៥​គ្រឿង ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​ប្រគល់​ទទួល​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ​៖ ជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​លើ​សកលលោក រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន ៣៥​គ្រឿង ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។

ពិធី​ប្រគល់​ទទួល​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ឃ្លាំង​ឱសថ​កណ្តាល នៃ​ក្រសួងសុខាភិបាល ក្រោម​វត្តមាន​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង លោក កា​រិ​ម៉ា​តា អា​ត្សឹ​ស៊ី ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

ជំនួយ​នេះ​គឺ​ផ្អែក​លើ​វិធានកា​រណ៍កិច្ច​សហប្រតិបត្តិការ ដែល​បាន​ដាក់​ចេញ​ជាមួយ​បណ្តា​ប្រទេស អាស៊ាន​ដែល​ត្រូវ​បាន​ប្រកាស ដោយ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ស៊ី​ន​ហ្សូ អា​បិ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ពិសេស​កាលពី​ខែមេសា​ឆ្នាំ​មុន​។ គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការងារ​ជា​ច្រើន​របស់​រដ្ឋាភិបាល ជប៉ុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ លើ​កម្រិត​សកល​។

រហូត​មក​ដល់​ពេល​នេះ ឆ្លើយ​តប​នឹង​ការ​ស្នើរ​សុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជប៉ុន​បាន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ដូច​ជា​រថយន្ត​គិលានសង្គ្រោះ ឧបករណ៍​ត្រួតពិនិត្យ​កាំរស្មីអ៊ិច ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​អ៊ុ​ល​ត្រា​សោ​ន ឧបករណ៍​ផលិត​អុក​ស៊ី​សែន និង​គ្រែ​សង្គ្រោះ​បន្ទាន់​ជូន​ដល់​កម្ពុជា​។

ប្រទេស​ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​ឧបករណ៍​ចាំបាច់​។ យើង​សង្ឃឹមថា​ការ​ផ្គត់ផ្គង់​ទាំងនេះ​នឹង​អាច ជួយ​ដល់​ភាគី​ពាក់​ព៏​ន្ធ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩ ។

សូមបញ្ជាក់ថាគិតត្រឹម ថ្ងៃទី ៨ ឧសភា ២០២១​ កម្ពុជារកឃើញវិជ្ជមានជំងឺកូវីដ-១៩សរុបកើនដល់ ១៨៧១៧ នាក់ ចំនួនជាសះស្បើយសរុប ៧៣៤០នាក់ និងករណីស្លា.ប់ដោយកូវីដ-១៩ ចំនួន ១១៤ នាក់៕

អត្ថបទសរសេរ ដោយ