ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​រក​ឃើញអ្នកមកពីភ្នំពេញ និងអ្នកនៅក្នុងមូលដ្ឋានសរុប​​​៦​នាក់​ទៀត​វិជ្ជមានកូ​វី​ដ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​៨ ​ឧសភា​នេះ អាជ្ញាធរ​ខេត្តព្រៃវែង បាន​រក​ឃើញ​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ទៀត មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ដែល​អ្នក​ទាំងនោះ​ខ្លះ​ជា​អ្នក​មក​ពី​ភ្នំពេញ និង​ខ្លះ​ទៀត​ជា​អ្នក​នៅ​ក្នុង​មូលដ្ឋាន​។ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត…

ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​៨ ​ឧសភា​នេះ អាជ្ញាធរ​ខេត្តព្រៃវែង បាន​រក​ឃើញ​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ទៀត មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ដែល​អ្នក​ទាំងនោះ​ខ្លះ​ជា​អ្នក​មក​ពី​ភ្នំពេញ និង​ខ្លះ​ទៀត​ជា​អ្នក​នៅ​ក្នុង​មូលដ្ឋាន​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត មនុស្ស​ទាំង​៦​នាក់​ដែល​ទើប​រក​ឃើញ​នៅ​ថ្ងៃ​ទី​៨​ឧសភា​នេះ គឺ​នៅ​ស្រុក​ពារាំង​ចំនួន​២​នាក់ ស្រុក​ពាម​រក៍​ចំនួន ១​នាក់ ស្រុក​ពាម​ជរ​១​នាក់ និង​ស្រុក​បាភ្នំ​ចំនួន​២​នាក់​។

ក្នុង​ចំណោម​មនុស្ស​ទាំង​៦​នាក់​នេះ ពួក​គាត់​៥​នាក់​មក​ពី​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ចាប់​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល ដោយឡែក​អ្នក​វិជ្ជមាន​ម្នាក់​ទៀត​នៅ​ស្រុក​ពាម​រក៍ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ហើយ​ពេល​នេះ អាជ្ញាធរ​ស្រុក​ពាម​រក៍ និង​មន្ត្រី​ជំនាញ​សុខាភិបាល កំពុង​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់​ព​ន្ធ័ ដើម្បី​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​បិទ​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង ដែល​ជាប់​ពាក់ព័ន្ធ ក្នុង​នោះ​បាន​បិទ​ហាង​កាហ្វេ​សៃ​ហ្គ​ន ម្ចាស់​ហាង​ឈ្មោះ បារាំង បិទ​ឱសថស្ថាន​សុខ​សាន និង​ឱសថស្ថាន​មាន​ជ័យ និង​បិទផ្លូវ​ក្រោយ​ឃ្លាំង​អង្ករ ក្នុងភូមិ​ឧត្តម​បឹង​ខ្ទុំ​ផង​ដែរ​។

ចំណែក​​លោក​ ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ស្នើរ​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​ខេត្តព្រៃវែង បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព​ជា​ប្រចាំ​។

ទន្ទឹម​នឹង​នេះ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សំណាក (Rapid Test) តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក ក្រុង​នីមួយ​ៗ និង​មិន​ត្រូវ​ពាក់ព័ន្ធ ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ