ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីវ៉ូទឹក​សមុទ្រ​កើនឡើង​បំផ្លាញ​សេដ្ឋកិច្ច​ម៉ា​ល់​ឌី​វ​នៅ​ឆ្នាំ​2026

8 ឆ្នាំ មុន

កម្រិត​ជា​មធ្យម​ទឹកសមុទ្រ ១,៥ ម៉ែត្រ វា​នឹង​បង្ក​ការ​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ប្រទេស​ម៉ា​ល់​ឌី​វ​នៅ​ឆ្នាំ​២០២៦ ខណៈ​១​ភាគ​៣​នៃ​សេដ្ឋកិច្ចជាតិ​បាន​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍។

កម្រិត​ជា​មធ្យម​ទឹកសមុទ្រ ១,៥ ម៉ែត្រ វា​នឹង​បង្ក​ការ​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ប្រទេស​ម៉ា​ល់​ឌី​វ​នៅ​ឆ្នាំ​២០២៦ ខណៈ​១​ភាគ​៣​នៃ​សេដ្ឋកិច្ចជាតិ​បាន​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍។

ប្រទេស​ម៉ា​ល់​ឌី​វ​ត្រូវ​ពិភពលោក​ទទួលស្គាល់​ថា ជា​តំបន់​វិស្សមកាល​ស្រស់​ត្រកាល​ដោយ​មាន​កោះ និង​រមណីយដ្ឋាន​កម្សាន្ដ តែ​បច្ចុប្បន្ន​កោះ​របស់​ប្រទេស​ដែល​ស្ថិត​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ ត្រូវ​គេ​បោះបង់​ចោល​ដោយសារ​តែ​ការ​ឡើងក​ម្តៅ​របស់​ភព​ផែនដី​ជះ​ឥទ្ធិពល​ទៅ​លើ​កោះ​នោះ​។ ចំណែក​ផែនការ​ជម្លៀស​ប្រជាជន​ចេញពី​កោះ​កំពុង​តែ​ដំណើ​ការ រីឯ​ប្រជាពលរដ្ឋ​របស់​ប្រទេស​ដទៃ​ទៀត​កំពុង​តែ​ទៅ​តាំងទី​លំនៅ​ថ្មី​ក្នុង​ប្រទេស​ស្រី​លង្កា ឥណ្ឌា និង​ប្រទេស​អូស្ត្រាលី ។

ការ​កើនឡើង​កម្តៅ​ភព​ផែនដី​ក្នុង​ឆ្នាំ​២០១៥ នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ដូច​ជា​ការ​កើនឡើង​កម្តៅ​នៅ​ប្រទេស​ឥណ្ឌា និង​នៅ​ប៉ា​គី​ស្ថាន​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ ភាវៈរស់​រួម​មាន​សត្វ និង​រុក្ខជាតិ​ដទៃ​ទៀត​កំពុង​ផុត​ពូជ បណ្តើរ​ៗ​មិន​អាច​រស់នៅ​ក្រោម​កម្តៅ​ក្តៅ​ខ្លាំង​បាន ។ ឧទាហរណ៍​ដើមឈើ​នៅ​អា​មេ​រិ​ក​ដែល​មាន​អាយុកាល​រស់នៅ​ជាង​៣​ពាន់​ឆ្នាំ​ឈ្មោះ​ថា Sequoia កំពុង​រង​ការ​គំរាមកំហែង​ពី​គ្រោះ​រាំង​ស្ងួត ៕