ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីតំណម​ភូមិឬ​បិទ​ភូមិ​ មិន​ឱ្យ​អ្នក​ក្រៅ​ចូល​ដោយ​មាន​ធ្វើ​​ពិធី​សែន​ព្រេន​ទៀត​ផង

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ​​៖ បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី មាន​ទំនៀមទម្លាប់​តាំងពី​យូរលុង​ណាស់​មក​ហើយ ដោយ​មានការ​តំណម​ភូមិ ឬ​បិទ​ភូមិ​មិន​ឱ្យ​អ្នក​ក្រៅ​ចូល ដោយ​មាន​ធ្វើ​ពិធីសែនព្រេន​ ដើម្បី​សុំ​សេចក្ដីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី បណ្ដេញ​ឧបទ្រពចង្រៃ ធ្វើ​ពិធី​សែន​អារក្សឱ្យ​ចៀស​ផុត​ពី​ជំងឺ​រាតត្បាត​នានា…

ខេត្តរតនគិរី​ ​​៖ បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី មាន​ទំនៀមទម្លាប់​តាំងពី​យូរលុង​ណាស់​មក​ហើយ ដោយ​មានការ​តំណម​ភូមិ ឬ​បិទ​ភូមិ​មិន​ឱ្យ​អ្នក​ក្រៅ​ចូល ដោយ​មាន​ធ្វើ​ពិធីសែនព្រេន​ ដើម្បី​សុំ​សេចក្ដីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី បណ្ដេញ​ឧបទ្រពចង្រៃ ធ្វើ​ពិធី​សែន​អារក្សឱ្យ​ចៀស​ផុត​ពី​ជំងឺ​រាតត្បាត​នានា ក្នុង​រយៈពេល​វែង​ឬ​ឆាប់ តាម​ទំនៀមទម្លាប់​របស់​ជនជាតិ​នីមួយ​ៗ ។

ក្នុង​បរិបទ​នៃ​ដំណាក់កាល​កូ​វី​ដ​-១៩ កម្លាំង​បងប្អូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច ក្នុងស្រុក​អូរ​ជុំ និង​ស្រុក​បរ​កែវ ទាំងប្រុស​ស្រី ក្មេង​ចាស់ បាន​អនុវត្ត​តំណម​ភូមិ ឬ​បិទ​ភូមិ ដោយ​មិន​ឱ្យ​អ្នក​ក្រៅ​ចូល មានការ​យាមកាម​យប់​ថ្ងៃ មាន​សរសេរ​បម្រាម មាន​ខ្សែ និង​ឈើ​បាំង ជា​រនាំង​ច្រក​ចេញចូល​ភូមិ ដោយ​ស្មារតី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​វិធាន​សុខាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

លោកហេង ប៊ុ​ន​នី អភិបាលស្រុក​បរ​កែវ​ថា ស្ទើរតែ​គ្រប់​ភូមិ​ទាំងអស់​នៅ​ស្រុក​បរ​កែវ បាន​អនុវត្ត​តំណម​ភូមិ ឬ​បិទ​ភូមិ​នេះ​តាម​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដើម្បី​ការពារ​សហគមន៍​របស់​ពួក​គាត់ ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​ដ៏​កាច​សាហាវ ជាមួយ​រាជរដ្ឋាភិបាល និង​វិធាន​សុខាភិបាល ប្រសិនបើ​មាន​អ្នក​ល្មើស​ចូល នឹង​ទទួល​ការ​ពិន័យ​តាម​បែប​ប្រពៃណី​របស់​ពួក​គាត់​។

លោក ខៀង យុ​ទ្ធា​រ៉ា អភិបាលរង​ស្រុក​អូរ​ជុំ ថា​ស្រ​ដៀង​គ្នា​ដែរ ក្នុង​ករណី​មាន​អ្នក​ល្មើស​ចូល​ដោយ​ចេតនា ក្នុង​ការ​ហាមឃាត់​នោះ នឹង​ទទួល​រង​ការ​ពិន័យ​ពី​គណៈកម្មការ​ចាស់ទុំ តាម​ប្រពៃណី​របស់​ពួក​គាត់​សម្រេច មាន​ស្រាល ធ្ងន់ ដែល​ពិន័យ​ទាំងនោះ​មាន​ដូច​ជា មាន់ ស្រា​, ជ្រូក​និង​ថវិកា​ជាដើម​។

ទោស​ស្រាល​មាន​ដូច​ជា​ការ​លួច​ចេញចូល រីឯ​ទោស​ធ្ងន់​មាន​ដូច​ជា ការ​ចេញចូល​ល្មើស​បម្រាម រួច​បង្ហាញ​អាក្ប​ប​កិរិយា និង​កាយវិការ ពាក្យ​សំដី​ប្រមាថមើលងាយ​ធ្ងន់ធ្ងរ​ទៅ​ដល់​សហគមន៍ ឬ​គណៈកម្មការ​។

ការ​ផាកពិន័យ​នោះ​ដើម្បី​យក​ជូន​ចាស់ទុំ​ក្នុងភូមិ តម្រូវការ​ធ្វើ​កម្មវិធី សែនព្រេន​ទាំងនោះ​វិញ​៕ ដោយ៖ ផង់ ​វិ​ន​

អត្ថបទសរសេរ ដោយ