ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ លាយឡំ​ជាមួយ​ផ្លេកបន្ទោរ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បោកបក់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល​៖ អាកាសធាតុ មិន​អំណោយផល បាន​បង្ក​ជា​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១…

​ខេត្តកណ្តាល​៖ អាកាសធាតុ មិន​អំណោយផល បាន​បង្ក​ជា​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែលជា ៤​ល្ងាច​។ ភ្លៀង​មួយ​មេ​ធំ​ជិត ១​ម៉ោង​នេះ បណ្តាលអោយ​ផ្ទះ និង​បង្គន់​អនាម័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន រង​នូវ​ការខូចខាត​។​

​ហេតុការណ៍​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នេះ បានកើត​ឡើង នៅក្នុង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ចំណែក​ផលដំណាំ​ផ្សេងៗ ពិសេស​ដើម​ចេក បាន​បាក់​ដួល​រៀប​។ ប៉ុន្តែ​ករណី​គ្រោះធម្មជាតិ នៅ​ភូមិ​ពោធិ៍​មៀ​វ​នេះ មិនមាន​មនុស្ស​ណា​ម្នាក់ រងរបួស​នោះឡើយ​។

ជាការ​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ​ភ្លាមនោះ លោក​អនុ​ប្រធានភូមិ​ពោធិ៍​មៀ​វ ក៏បាន​ប្រញាប់ប្រញាល់ ចុះមក​ពិនិត្យមើល ទាំង​ខ្លួន​ស្លៀក​ក្រមា ក្រោម​ដំណក់ទឹកភ្លៀង​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ