ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ! រុស្ស៊ី​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​កូវីដចាក់​តែ១​ដូស​មានប្រសិទ្ធភាពខ្ពស់​ជាផ្លូវការ

2 ឆ្នាំ មុន

រុស្ស៊ី ៖ ប្រទេសរុស្ស៊ីសម្រេចការផលិតវ៉ាក់សាំងចាក់តែមួយដូសមានឈ្មោះថា Sputnik Light មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ១៩។​ ដែលវាមានលក្ខណៈស្រដៀងគ្នាទៅនឹងវ៉ាក់សាំង Johnson & Johnson…

រុស្ស៊ី ៖ ប្រទេសរុស្ស៊ីសម្រេចការផលិតវ៉ាក់សាំងចាក់តែមួយដូសមានឈ្មោះថា Sputnik Light មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ១៩។​ ដែលវាមានលក្ខណៈស្រដៀងគ្នាទៅនឹងវ៉ាក់សាំង Johnson & Johnson របស់សហអាមេរិកដែរ។

តាមរយៈមូលនិធិវិនិយោគផ្ទាល់រុស្ស៊ីហៅកាត់ថា RDIF បានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ថា ប្រទេសរុស្ស៊ីបានអនុម័តដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទថ្មី Sputnik Light ជាបន្ទាន់​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងស្រុក។

វ៉ាក់សាំង Sputnik Light ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya មានមូលដ្ឋានក្នុងទីក្រុងមូស្គូ។ ហើយបើតាមការអះអាង វ៉ាក់សាំងចាក់តែមួយដូសនេះ មានប្រសិទ្ធភាពរហូតដល់ ៧៩,៤ភាគរយ ប្រឆាំងនឹងវីរុសកូវីដ១៩។

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានសម្តែងការអបអរសាទេជាមួយនឹងសមិទ្ធផលថ្មីមួយនេះ។ ដោយលោកបានចាត់ទុកវ៉ាក់សាំង Sputnik Light ប្រៀបដូចជាកាំភ្លើងស្វ័យប្រវត្តិដ៏មានឥទ្ធិពលរបស់រុស្ស៊ី៕ (ដកស្រង់ចេញពី Reuters និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ