ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ត្រូវ​សន្សំ​ប្រាក់ ! ហើយ​គួរ​សន្សំ​ប៉ុន្មាន​ក្នុង​ខែ ?

2 ឆ្នាំ មុន

មាន​មនុស្ស​ជា​ច្រើន​បាន​សួរ​ខ្លួនឯងថា​ ហេតុ​អ្វី​ត្រូវ​សន្សំ​ប្រាក់ ? តើ​វា​នឹង​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះមក​ឱ្យ​អ្នក​វិញ ? ដំបូង​យើង​សូម​ចាប់ផ្តើម​ពី​និយម​ន័យ​ការ​សន្សំ​ប្រាក់​ជា​មុន​សិន​ ។ ការ​សន្សំ​ គឺជា​កូនសោ​សម្រាប់​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​របស់​អ្នក ​។…

មាន​មនុស្ស​ជា​ច្រើន​បាន​សួរ​ខ្លួនឯងថា​ ហេតុ​អ្វី​ត្រូវ​សន្សំ​ប្រាក់ ? តើ​វា​នឹង​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះមក​ឱ្យ​អ្នក​វិញ ? ដំបូង​យើង​សូម​ចាប់ផ្តើម​ពី​និយម​ន័យ​ការ​សន្សំ​ប្រាក់​ជា​មុន​សិន​ ។ ការ​សន្សំ​ គឺជា​កូនសោ​សម្រាប់​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​របស់​អ្នក ​។ ហើយ​ចម្លើយ​នៃ​សំណួរដែល​បាន​សួរ​ថា​ត្រូវ​សន្សំ​ប៉ុន្មាន ដើម្បី​ឱ្យ​សម ? វា​គ្មាន​ចម្លើយ​នោះ​ទេ ព្រោះ​ចម្លើយ ​គឺ​អាស្រ័យ​ខ្លួន​អ្នក​ម្នាក់​ៗ​នឹង ដោយសារ​តែ​ការ​កំណត់​ប្រាក់​សម្រាប់​សន្សំ​នោះ មាន​តែ​អ្នក​ម្នាក់​គត់​ដែល​ដឹង​ថា ​ខ្លួន​មាន​លទ្ធភាព​ប៉ុនណា ​។ ប៉ុន្តែ​មិនមែន​គ្មាន​ចម្លើយនោះ​ទេ ដោយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ណែនាំ​ឱ្យ​អ្នក​អាច​គិតពិចារណា​ចំណុច​ខ្លះ​ៗ​ដែល​អ្នក​អាច​រៀន​តាម​បាន​ ។ ខាងក្រោម​នេះ​ជាការ​ពិភាក្សា​មតិ​ខុស​ៗ​គ្នា​ពី​អ្នកជំនាញ និង​អាច​ណែនាំ​អ្នក​នូវ​ចំណុច​មួយ​ចំនួន ក្នុង​ការ​សន្សំ​ប្រាក់​ប៉ុន្មាន​ដើម្បី​ឱ្យ​សមស្រប ៖

ដូច​គ្រប់​គ្នា​បានដឹង​ហើយ​ថា មនុស្ស​គ្រប់​គ្នា​មាន​ទស្សនៈ​ខុស​គ្នា​ៗ និង​មាន​ប្រាក់​ចំណូល​ឬ​ប្រាក់ខែ​មិន​ដូច​គ្នា​នោះ​ទេ ដូចនេះ​អ្នកជំនាញ​បាន​ណែនាំ​អ្នក​ធ្វើ​យ៉ាងណា​សន្សំ​ឱ្យ​បាន ២០​ ភាគរយ នៃ​ប្រាក់ខែ​សរុប​របស់​អ្នក (​សូម​បញ្ជាក់​ថា​ប្រាក់​នេះ​ជា​ប្រាក់​ដែល​មិន​អាច​ដក​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ ហើយ​ក៏​មិនមែន​សន្សំ​ទើបបាន​ ១ ឆ្នាំ​ក៏​ដក​ចាយ​បាត់​ទៅ​)​ ។ អ្នកជំនាញ​ម្នាក់ គឺលោកស្រី Chonce Maddox, founder of My Debt Epiphany បាន​ផ្តល់​សុភាសិត​មួយ​ថា ៖ «​ប្រសិនជា​អ្នក​ចាប់ផ្តើម​សន្សំ ២០ ​ភាគរយនៃ​ប្រាក់ខែ ឬ​ប្រាក់​ចំណូល ហើយ​អ្នកមាន​បញ្ហា ដូចនេះ​អ្នក​ព្យាយាម​ត្រឹមតែ ៤ ​ទៅ​៥ ភាគរយ សិន​ក៏​បាន បន្ទាប់​មក​​អ្នក​បង្កើន​ប្រាក់​សន្សំ​នៅ​ពេល​អ្នកមាន​លទ្ធភាព​គ្រប់គ្រាន់​» ​។

សម្រាប់​លោក វ៉ាង វិញ​បាន​បន្ថែម​ថា ​៖ «​ខ្ញុំ​គិត​ថា​ សមាមាត្រ​ ឬ​ការ​បែងចែក​ថវិកា ៥០-២០-៣០ គឺជា​វិធាន​ដ៏​ល្អ​មួយ​» ​។ លោក វ៉ាង បន្ត​ថា ខាងក្រោម​នេះជា​ដំណើរការ ៥០-២០-៣០ ៖
– អ្នក​ត្រូវ​យក ៥០ ​ភាគរយ នៃ​ប្រាក់ខែ​គោល ឬ​ប្រាក់​ចំណូល​សរុប​ទាំងអស់ សម្រាប់​ចំណាយ​ទៅ​លើផ្ទះ (​ផ្ទះ​ជួល ឬ​ក៏​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​) សម្ភារ និង​របស់របរ​ចាំបាច់​ក្នុងផ្ទះ និង​មធ្យោបាយ​ធ្វើ​ដំណើរ អាហារ​ ។​ល​។
– អ្នក​យក ២០​ ភាគរយ នៃ​ប្រាក់ខែ​ដាក់​សន្សំ​ជា​រៀង​រាល់​ខែ (​អ្នក​ត្រូវ​គិត​ថា មិន​មាន​លុយ​នឹង​ទេ ធ្វើ​ដូចនេះ​ទើប​សន្សំ​មាន​ប្រសិទ្ធភាព​) ។
– ចំណែក ៣០ ភាគរយ អ្នក​អាច​ទុក​សម្រាប់ របស់​ដែល​មិន​ចាំបាច់ ដូច​ជា​ការ​ធ្វើ​ដំណើរ បរិភោគ​ក្រៅ​ជាមួយ​គ្រួសារ​ឬ​ជាមួយ​មិត្ត ជាដើម​ ។
លោក ​វ៉ាង​ បន្ថែម​ថា ​៖ «​ប្រសិនបើ​អ្នក​អាច​ប្រកាន់ខ្ជាប់​នូវ​ចំនុច​គោល​ទាំងនោះ​បាន អ្នក​នឹង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ហើយ​មិនបាច់​ខ្វល់ខ្វាយ​ច្រើន​» ​។

ដោយឡែក​សម្រាប់​លោក Weliver បាន​និយាយ​ថា យុទ្ធសាស្ត្រ ៥០-២០-៣០ វា​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប​អ្នក​ដំបូង​ៗ​ប៉ុណ្ណោះ សម្រាប់​លោក​វិញ​លោក​ថា ដក ២៥ ​ភាគរយ ដើម្បី​សន្សំ​ទើប​ជា​ការ​ល្អ​ ។ វា​នឹង​មាន​ប្រយោជន៍​ប្រសិនជា​អ្នក សន្សំ​លុយ​នឹង​សម្រាប់​ការ​ចូល​និវត្តន៍​ផង​ដែរ​ ។ ឆ្លើយ​តប​នឹង​ចំណុច​ដែរ លោកស្រី Maddox បាន​និយាយ​ថា ការ​សន្សំ​ប្រាក់ ពី ​២០ ទៅ ២៥ ភាគរយ បច្ចុប្បន្ន​នេះ ​គឺ​មិន​មាន​អារម្មណ៍​ថា​ ល្អ​នោះ​ទេ អ្នក​គួរ​ចាប់ផ្តើម​ត្រឹម ៤​ ទៅ​ ៥ ភាគរយ​សិន​ទៅ ហើយ​ចាំ​បន្ត​បង្កើន​ក៏​មិន​ទាន់​ហួសពេល​ដែរ​ ។


តោះ ​! បន្ទាប់​ពី​បាន​អាន​ការ​បកស្រាយ​ខុស​ៗ​គ្នា ពី​អ្នកជំនាញ​ហើយ យើង​មក​មើល​ការ​បែងចែក សកម្មភាព​ថវិកា​ប្រចាំខែ​វិញ​ម្តង ដោយ​ប្រើ​រូបមន្ត​នេះ ៥០-២០-៣០ ៖ ឧទាហរណ៍​ថា ​អ្នកមានចំណូល​ឬ​ប្រាក់ខែ ៥,០០០ ដុល្លារ​ក្នុង​មួយ​ខែ ដំបូង​អ្នក​ត្រូវ​លះបង់​ពាក់កណ្តាល នៃ​ប្រាក់​ចំណូល​ប្រចាំខែ របស់​អ្នក​ឬ ២៥០០ ដុល្លារ ដើម្បី​ចំណាយ​ចាំបាច់​របស់​អ្នក (​ដូច​បាន​រៀបរាប់​ខាងលើ​)​ ។ បន្ទាប់​មក​ទៀត ២០% ស្មើ ១០០០ ដុល្លារ​ត្រូវ​ដាក់​ចូល​ប្រាក់​សន្សំ​របស់​អ្នកជា​រៀង​រាល់​ខែ ក្នុង​ចំណុច​នេះ​ដែរ លោក វ៉ាង បាន​ផ្តល់​ឧទាហរណ៍​ឱ្យ​អ្នក​ត្រូវ​បែងចែក​ប្រាក់ ១.០០០ ដុល្លារ ឬ​ ២០ ​ភាគរយ​នឹង ទៅ​ក្នុង​បី​ចំណុច​។ ទី​ ១ ដាក់​ទៅ​ក្នុង​ប្រាក់​សន្សំ សម្រាប់​គ្រាអាសន្ន (Emergency Fund) ទី​ ២ សន្សំ​ដើម្បី​គោលដៅ​អ្វីមួយ និង​ទី​ ៣ សន្សំ​សម្រាប់​ចូល​និវត្តន៍​ ។ ចុង​ក្រោយ ៣០% នៃ​ប្រាក់​ចំណូល​របស់​អ្នក ស្មើ ១៥០០ ដុល្លារ នឹង​ត្រូវ​ចំណាយ ទៅ​តាម​ការ​ចាំបាច់​ណាមួយ (​ប្រ​សិន​អ្នក​មានកូន​អាច​ទុក​សម្រាប់​បង់​សាលា​ ។​ល​។​) ។

លោក វ៉ាង បាន​បន្ថែម​ថា ​៖ «​វា​ពិបាក​កំណត់​ថា​អ្នក​ត្រូវ​សន្សំ​ប៉ុន្មាន​ដើម្បី​ឱ្យ​ត្រូវ ​ឬ​ឱ្យ​សម ពីព្រោះ​ស្ថានភាព​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា គឺ​ខុស​ៗ​គ្នា ​។ អ្នក​អាច​សន្សំ​លើស​នេះ​បាន ប្រសិនជា​វា​មិន​បាន​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ (​តាម​លទ្ធភាព​អ្នក​) ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ណែនាំ អ្នក​ត្រូវ​ចំណាយពេល​អង្គុយ​ដើម្បី​រៀបចំ​ផែនការ ធ្វើ​ដូចនេះ​អ្នក​នឹង​ដើរ​ក្នុង​ទិស​ដៅ​ត្រូវ ហើយ​នោះ​ជា​អ្វី​ដែល​សំខាន់​បំផុត​» ៕ ប្រភព ៖ Discover

អត្ថបទសរសេរ ដោយ