ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កូរ៉េ​មួយ​ចំនួន​វះកាត់​កែ​សម្រស់់ តែ​បែរជា​អាក្រក់​លើស​ដើម

8 ឆ្នាំ មុន

អ្នក​ថតរូប​វ័យ​២៩​ឆ្នាំ នាង Ji Yeo រស់នៅ​ទីក្រុង​សេ​អូ​៊​ល​បាន​ចង.ក្រង​អាល់​ប៊ុ​ម​រូបថត​ឈ្មោះ​ថា «Beauty Recovery Room» បង្ហាញ​នារី​កូរ៉េ​ជា​ច្រើន​នាក់​ដែល​វះកាត់​បរាជ័យ ធ្វើ​ឱ្យ​ខូច​សម្រស់​អាក្រក់​លើស​ដើម ។

អ្នក​ថតរូប​វ័យ​២៩​ឆ្នាំ នាង Ji Yeo រស់នៅ​ទីក្រុង​សេ​អូ​៊​ល​បាន​ចងក្រង​អាល់​ប៊ុ​ម​រូបថត​ឈ្មោះ​ថា «Beauty Recovery Room» បង្ហាញ​នារី​កូរ៉េ​ជា​ច្រើន​នាក់​ដែល​វះកាត់​បរាជ័យ ធ្វើ​ឱ្យ​ខូច​សម្រស់​អាក្រក់​លើស​ដើម ។ នាង Ji Yeo បាន​ស្នើ​សុំ​រូប​ពិត​របស់​នារី​កែ​សម្រស់​មិន​សម​តាម​បំណង​ទាំងនោះ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ។

នារី​១០​នាក់​បាន​យល់ព្រម​ផ្ញើ​រូបថត​ឱ្យ​នាង Ji Ye ក្នុង​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល ពោល​គឺ​ម្នាក់​ៗ​សុទ្ធតែ​មាន​ស្លាកស្នាម​នៅ​ពេញ​រាង​កាយ​ក្រោយ​ពេល​វះកាត់​បរាជ័យ ។ គ្លីនិក​ដែល​ល្បី​ខាង​វះកាត់​កែ​សម្រស់​គឺ​នៅ​ស្រុក​កាង​ណា​ម ក្រុង​សេ​អ៊ូ​ល ។

យោង​តាម​ទិន្នន័យ​ពី​សមាគម​វះកាត់​សម្រស់​អន្តរជាតិ​(ISAPS) ឱ្យ​ដឹង​ថា កូរ៉េ​ខាងត្បូង​មាន​អត្រា​ភាគរយ​អ្នក​វះកាត់​កែ​សម្រស់​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក ។ ដូចដែល​រូបភាព​បង្ហាញ គឺ​នារី​កូរ៉េ​ទាំងនោះ​ក្រោយ​ពី​វះកាត់​បរាជ័យ​រាង​កាយ​របស់​ពួក​នាង​ត្រូវ​បំផ្លាញ​ស្ទើរ​គ្រប់កន្លែង ដូច​ជា​ផ្ទៃមុខ ដើមទ្រូង ចង្កេះ ត្រគាក ខ្នង ភ្លៅ និង​កន្លែង​មួយ​ចំនួន​ទៀត ៕