ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដេ​នី ក្វា​ន់ ប្រកាស​រក​កន្លែង​ចាក់​មេជី​វិត​​ឱ្យមានកូន​ដោយ​​មិនបាច់​​មាន​​ប្តី​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​សិចស៊ី ​នាងដេ​នី ក្វា​ន់ បាន​ធ្វើ​មហាជន​មានការ​ស្រឡាំងកាំង និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​ប្រកាស​ជា​សាធារណ​:​ថា នាង​កំពុង​ស្វែ​ងរក​មន្ទីរពេទ្យ​នៅ​ក្នុងស្រុក​ណាមួយ ដើម្បី​ចាក់​មេជី​វិត​អោយ​មានកូន…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​សិចស៊ី ​នាងដេ​នី ក្វា​ន់ បាន​ធ្វើ​មហាជន​មានការ​ស្រឡាំងកាំង និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​ប្រកាស​ជា​សាធារណ​:​ថា នាង​កំពុង​ស្វែ​ងរក​មន្ទីរពេទ្យ​នៅ​ក្នុងស្រុក​ណាមួយ ដើម្បី​ចាក់​មេជី​វិត​អោយ​មានកូន ដោយ​មិន​ចាំបាច់​មាន​ប្តី​។

ការ​ប្រកាស​របស់​នាង ដេ​នី ក្វា​ន់ នា​ពេល​នេះ ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បាន​ត្អូញត្អែរ និង​បដិសេធ​ទទួលយក​ស្នេហា​ចាស់​របស់​នាង​ជា​បន្តបន្ទាប់ ក្រោយ​ជួប​ស្នេហ៍​មិន​សមបំណង​។ យ៉ាងណា តារា​រូប​នេះ​បាន​ធ្វើ​មហាជន​កាន់តែ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​សុខៗ​​នាង​បែរជា​ប្រកាស​ចង់​ចាក់​មេជី​វិត​អោយ​មានកូន ដោយ​មិន​ចាំបាច់​មាន​ដៃគូ​ស្នេហា​ទៅ​វិញ​។

ដេ​នី ក្វា​ន់ បាន​បង្ហោះ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា នៅ​ខ្មែរ​មាន​មន្ទី​ពេទ្យ ចាក់​មេជី​វិត អោយ​មានកូន​អត់? ខ្ញុំ​ចង់​ចាក់​មេជី​វិត​យក​កូន ដំបូង​ថា​ត្រូវ​ចាក់​នៅ​ថៃ តែ​យូរ​ពេក មិនដឹង​ថ្ងៃ​ណា​គេ​បើក​ច្រក​វិញ​ទេ​។

ជា​ការ​កត់សម្គាល់ ដំបូង​ឡើយ​ការ​ប្រកាស​ខាងលើ​ពី​នាង ដេ​នី ក្វា​ន់ នា​ពេល​នេះ​ គឺ​មិន​គ្រាន់តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ ព្រោះ​រឿង​បែប​នេះ​គេ​កម្រ​ឃើញ​មាន​កើតឡើង​សម្រាប់​តារា​ខ្មែរ​ណាស់​។ ប៉ុន្តែ​យ៉ាងណា នាង បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​វិជ្ជមាន​នៅ​ពេល​មាន​ពេល​ការ​សាកសួរ​ពី​មហាជន​ថា អ្វី​ដែល​នាង​បាន​ស​សេរ​នោះ​គឺជា​ការ​ពិត​។ ដេ​នី ក្វា​ន់ បញ្ជាក់​ថា នាង​អាច​នឹង​មាន​លទ្ធភាព​គ្រប់​គ្រប់​សម្រាប់​ការ​បីបាច់​និង​មើលថែ​កូន​របស់​នាង បើ​ទោះបីជា​នាង​គ្មាន​ស្វាមី​ក៏​ដោយ ។ ទន្ទឹម​នឹង​ការ​អះអាង​បញ្ជាក់​យ៉ាង​ច្បាស់លាស់​របស់ ដេ​នី​ក្វា​ន់ នា​ពេល​នេះ​ក៏​មាន​មហាជន​មួយ​ចំនួន​បាន​ណែ​នាំមន្ទីរពេទ្យ​ សម្រាប់​នាង​ធ្វើ​រឿង​នេះ​ផង​ដែរ​។

គួ​របញ្ជាក់ នាងដេ​នី ក្វា​ន់ ធ្លាប់​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ លោក ចាន់ មក​រា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​អ្នក​ដឹកនាំ​សម្តែង​ និង​បច្ចុប្បន្ន​លោក​គឺជា​ថៅកែ​ឃ្លាំង​លក់​រថយន្ត​CMR​ ។ យ៉ាងណា ស្នេហា​របស់​ពួក​គេ​មិន​បាន​សមប្រកប​ឡើយ ពោល​អ្នក​ទាំង​ពីរ​បាន​ឈាន​ដល់​ផ្លូ​បំបែក​យ៉ាង​ស្ងៀមស្ងាត់​។

បច្ចុប្បន្ន ដេ​នី ក្វា​ន់ ក៏​មានកូន​ស្រី​ម្នាក់​ផង​ដែរ ឈ្មោះ​នាង​ល្អ​ ហួស ដែល​មាន​រូបឆោម​ស្រស់បំព្រង និង​កំពុង​សិក្សា​លើ​ផ្នែក
​សិ​ល្បះ​ជា​ច្រើន​ទម្រង់​ផង​ដែរ​ ៕ ​ដោយ៖ សុខ វាសនា

អត្ថបទសរសេរ ដោយ