ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យកទីនេះធ្វើជាទីតាំងចត្តាឡីស័ក ​នាំមនុស្ស​១៤​នាក់​​ដែលប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​​កូ​វី​ដ​​19

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កាលពី​រសៀល​ថ្ងៃ​ទី០៦ ឧសភា មន្ត្រី​ជំនាញ​សុខាភិបាល​ស្រុក​សំបូរ បាន​បញ្ជូន​ប្រជាពលរដ្​ចំនួន​១៤នាក់ មក​ដាក់​នៅ​មណ្ឌល​ចិ​ត្តា​ឡី​ស័ក​វិទ្យាល័យខូ​វ ប៊ុ​ន​ស៊ុន​ ក្រុង​ក្រចេះ ក្រោយ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ…

ខេត្តក្រចេះ ៖ កាលពី​រសៀល​ថ្ងៃ​ទី០៦ ឧសភា មន្ត្រី​ជំនាញ​សុខាភិបាល​ស្រុក​សំបូរ បាន​បញ្ជូន​ប្រជាពលរដ្​ចំនួន​១៤នាក់ មក​ដាក់​នៅ​មណ្ឌល​ចិ​ត្តា​ឡី​ស័ក​វិទ្យាល័យខូ​វ ប៊ុ​ន​ស៊ុន​ ក្រុង​ក្រចេះ ក្រោយ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ ប៉ូវ សុនី​កា ភេទ​ស្រី អាយុ២៣ឆ្នាំ ដែលវិជ្ជ​មាន​កូ​វី​ដ​19 ។

អាជ្ញាធរ​ខេត្តក្រចេះបានអោយ​ដឹង​ថា ​អ្នក​​ប៉ះពាល់ទាំង​១៤នាក់​ខាងលើ រស់នៅ​ចំណុច​ត្រូ​ន ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​មានឈ្មោះ​ដូច​ខាងក្រោម​៖

១-ឈ្មោះប៉ូវ វណ្ណៈ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ
២-ឈ្មោះឡុ​ញ ស៊ី​វត្ថា ភេទ​ស្រី អាយុ ៥២​ឆ្នាំ
៣-ឈ្មោះផាវ ផា ភេទ​ស្រី អាយុ ៥៣​ឆ្នាំ
៤-ឈ្មោះយូ ដា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ
៥-​ឈ្មោះយឿ​ន ស្រី​ទូច ភេទ​ស្រី អាយុ ២៣​ឆ្នាំ
៦-​ឈ្មោះជឿន ច​ន្ថា ភេទ​ស្រី អាយុ ២៩​ឆ្នាំ
៧-ឈ្មោះពៅ សំណាង ភេទ​ស្រី អាយុ ២៧​ឆ្នាំ
៨-ឈ្មោះខឹ​ម ប៊ុ​ន​នី ភេទ​ប្រុស អាយុ ៥០​ឆ្នាំ
៩-ឈ្មោះយ៉​យ សុខុម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ
១០-ឈ្មោះ​គង់ ស្រី​នា ភេទ​ស្រី អាយុ ២៦​ឆ្នាំ
១១-ឈ្មោះប៊ុ​ន ពៅ ភេទ​ស្រី អាយុ ៤៧​ឆ្នាំ
១២-ឈ្មោះប្រុ​ក សូ​ដា​នី ភេទ​ប្រុស អាយុ ៨​ឆ្នាំ
១៣-​ឈ្មោះឡី វង្ស ភេទ​ប្រុស អាយុ ២៥​ឆ្នាំ
១៤-ឈ្មោះម៉ាច លី​តួ ភេទ​ប្រុស អាយុ ៣​ឆ្នាំ ។

ក្រោយ​ចំនួន​កើនឡើង​នៃ​អ្នក​វិជ្ជមាន អ្នក​ប៉ះពាល់​ផ្ទាល់ និង​អ្នក​ប៉ះពាល់​ប្រយោល​ ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​19 ប្រជាពលរដ្ឋ​រស់នៅ​ខេត្តក្រចេះ បាន​សុំ​ណូ​ម​ដល់​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត មេត្តា​ជួយ​ពង្រឹង​យកចិត្តទុកដាក់​បន្ថែម​លើ​អ្នក​ឆ្លងកាត់​ចេញ​-​ចូល​ខេត្ត​របស់​ខ្លួន ជា​ពិសេស​ក្នុង​ពេល​ដែល​បើក​អោយ​មាន ដំណើរការ​ឆ្លងកាត់​ពី​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ចូល​មក​ខេត្ត​ក្រចេះ ចៀសវាង​ខេត្ត​របស់​ពួក​គាត់​ប្រឈម​កាន់​ខ្លាំង​ជាង​មុន​នៃ​ជំងឺ​កូ​វី​ដ​19 ។ ដោយ៖ ​ប៊ុ​ន លី​ន​ណា ​

អត្ថបទសរសេរ ដោយ